ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

22/09/2015 - 14:20

ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ទទួលស្វាគមន៍ឧបនាយករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន

កន្លងហើយ នៅទីស្តីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក បានទទួលស្វាគមន៍ ឧបនាយករដ្ឋមន្រ្តី ម៉ែនសំអន និងគណៈប្រតិភូកម្ពុជា អញ្ជើញមកធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម ចូលរួមពិធីមិទ្ទីញខួបអនុស្សាវរីយ៍៧០ឆ្នាំបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (ថ្ងៃ២កញ្ញា ឆ្នាំ១៩៤៥-ថ្ងៃ២កញ្ញា ឆ្នាំ២០១៥)។

ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ទទួលស្វាគមន៍ឧបនា យករដ្ឋមន្រ្តីកម្ពុជា ម៉ែនសំអន។ 

ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ទទួលស្វាគមន៍ ឧបនាយករដ្ឋមន្រ្តី ម៉ែនសំអន និងគណៈប្រតិភូកម្ពុជា ដែលអញ្ជើញមកធ្វើទស្សនកិច្ចនៅវៀតណាម គឺជាការសម្តែងនូវចំណងសាមគ្គីភាពមិត្តភាពប្រវេណី​ល្អប្រសើររវាងប្រជាជននៃប្រទេសទាំងពីរ អំណរប្រជាជនកម្ពុជាសម្រេចបាននូវសមិទ្ធិផលសំខាន់ៗជាច្រើន គួរជាទីមោទនៈលើគ្រប់វិស័យ សន្ទុះសេដ្ឋកិច្ចបន្តការកំណើនជីវភាពរបស់ប្រជាជន ជាជំហានៗត្រូវបានលើកស្ទួយ កិច្ចការបរទេសបើកទូលាយ តួនាទីរបស់ប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃត្រូវបានលើកកម្ពស់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ។ គូសបញ្ជាក់៖ វៀតណាមនិងកម្ពុជា គឺជាប្រទេសជិតខាងទាំងពីរ មានប្រវេណីសាមគ្គីភាពមិត្តភាព តែងគាំទ្រនិងជួយគ្នាទៅវិញទៅមក ។ ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក ថ្លែងអំណរគុណចំពោះការឧបត្ថម្ភដ៏ មានតម្លៃពីសំណាក់ប្រជាជនកម្ពុជា ចំពោះប្រជាជនវៀតណាម ក្នុងការតស៊ូដ៏យូរអង្វែង លំបាកវេទនាដើម្បីឯករាជ្យ សេរីភាព និងឯកភាពទឹកដី ប្រជាជនវៀតណាមទទួលបានការគាំទ្រឧបត្ថម្ភដ៏មានតម្លៃពីមិត្តភ័ក្តិ អន្តរជាតិ ក្នុងនោះមានប្រជាជនកម្ពុជាជាដើម។


មានការត្រេកអរដោយយល់ឃើញទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យនៅប្រទេសទាំងពីរវៀតណាម-កម្ពុជា ត្រូវបានពង្រឹងពង្រីក និងអភិវឌ្ឍដោយឥតឈប់ឈរតាមគោលលំនាំ "ជិតខាង ល្អប្រសើរ មិត្តភាពប្រវេណី សហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរយូរអង្វែង" ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក អះអាង៖ ស្ថិតក្នុងស្ថានភាព អន្តរជាតិ និងក្នុងតំបន់នាបច្ចុប្បន្ន ប្រទេសទាំងពីរគប្បីបង្កើនការសាមគ្គី សហប្រតិបត្តិការជាងទៀត ស័ក្តិសមជាមួយនឹងការពលីជីវិតសាច់ស្រស់ឈាមស្រស់របស់អ្នកជំនាន់មុនៗ ទន្ទឹមនឹងនោះ ឆ្លើយតបទៅនឹងបំណងប្រាថ្នាស្របច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្រ្តី ង្វៀនស្វឹងភុក សង្ឃឹម៖ វៀតណាមនិង​កម្ពុជានឹងផ្សព្វផ្សាយកសាងឲ្យឆាប់បានសម្រេចរួចរាល់ ការងារបោះ​បង្គោលកំណត់ព្រំដែន ដីគោក រវាងប្រទេសទាំងពីរ យោងលើមូលដ្ឋានសន្ធិសញ្ញអនុសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីបានចុះហត្ថលេខាផ្អែកលើស្មារតី ច្បាស់លាស់ តម្លាភាពនិងទំនាក់ទំនងជិតខាងមិត្តភាព; ស្នើរដ្ឋាភិបាល កម្ពុជា ផ្តោតការយកចិត្តទុកដាក់ មានគោលនយោបាយជំរុញទឹកចិត្ត ដើម្បីក្រុមវិនិយោគិនវៀតណាម បង្កើនការវិនិយោគទុននៅកម្ពុជា រួមចំណែកពង្រឹងពង្រីកនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាព​សហ​​ប្រតិបត្តិការរវាងប្រទេសទាំងពីរ។

តំណាងឲ្យគណៈបក្សប្រជាជនកម្ពុជានិងរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្រ្តី ម៉ែនសំអន អបអរនូវសមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ច ដែលប្រទេសវៀតណាមសម្រេចបានក្នុងរយៈពេល៧០ឆ្នាំកន្លង; ថ្លែងពីមនោសញ្ចេតនារីករាយ ប្រកបទៅដោយបរិយាកាសពុះពោរ  អបអរសាទរប្រជាជនវៀតណាមក្នុងទិវាបុណ្យជាតិថ្ងៃ២កញ្ញា។ ឧបនាយករដ្ឋ មន្រ្តីកម្ពុជា ម៉ែនសំអន បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ការឧបត្ថម្ភដ៏ធំធេងរបស់បក្ស រដ្ឋនិងប្រជាជនវៀតណាម កងទ័ពស្ម័គ្រចិត្តវៀតណាមជួយប្រជាជនកម្ពុជា ក្នុងបុព្វហេតុតស៊ូដណ្តើមឯករាជ្យជាតិមុននេះក៏ដូចជាក្នុងកិច្ចការកសាង និងអភិវឌ្ឍប្រទេសជាតិសព្វថ្ងៃ។

ឧបនាយករដ្ឋមន្រ្តីទាំងពីរ រួមគ្នាដោះដូរទំនាក់ទំនងនិងឯកភាព៖ ស្ថិតក្នុងបរិយាកាសអន្តរជាតិនិងក្នុងតំបន់នាបច្ចុប្បន្ន វៀតណាមនិងកម្ពុជា គប្បីបន្តការបង្កើនសាមគ្គីភាព សហប្រតិបត្តិការនិងជួយគ្នាទៅវិញទៅមក ស្នងបន្តប្រវេណីដ៏ល្អប្រសើរពីជំនាន់មុនៗ ប្រការនេះសមស្របជាមួយនឹងបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដើម្បីសន្តិភាព ស្ថិរភាពនិងអភិវឌ្ឍនៅក្នុងតំបន់និងលើពិភពលោក៕

ហុងដេប (ទីភ្នាក់ងារសារព័ត៌មានវៀតណាម) ប្រែសម្រួលៈ លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ម៉ែនសំអន