គណៈកម្មាធិការបក្សក្រុងកឹងធើ ទើបសហការជាមួយនឹងគណៈចង្អុលការតីណាមបូ រៀបចំពិធីជួបជុំឃោសនាអំពីប្រវត្តិតំបន់ដីណាមបូ។ អញ្ជើញចូលរួមក្នុងពិធីនេះ រួមមានលោកត្រឹងម៉ិញថុង អនុប្រធាន គណៈចង្អុលការតីណាមបូ លោកផាមវុាំងហេវ អនុលេខាអចិន្ត្រៃយ៍នៃ គណៈកម្មាធិការបក្សក្រុងកឹងធើ បណ្ឌិតអ្នកប្រវត្តិវិទ្យា ង្វៀនខាក់ធ្វឹងនិងអ្នកតំណាងជាង៣០០អង្គនិងរូប ដែលជាកម្មាភិបាលបំពេញការងារជនជាតិ អ្នកមានប្រជាប្រិយភាព ព្រះសង្ឃ អ្នកមុខអ្នកការបណ្តាសាសនា ។
ទិដ្ឋភាពពិធីជួបជុំឃោសនានៅក្រុងកឹងធើ។
នៅពិធីជួបជុំ បណ្ឌិតង្វៀនខាក់ធ្វឹង បានរបាយការណ៍សរុបអំពីប្រវត្តិកកើត និងអភិវឌ្ឍនៃទឹកដីវៀតណាមនិយាយរួម និងតំបន់ដីណាមបូ និយាយដោយឡែក។ ឆ្លងតាមរយៈនោះ បានញុាំងឲ្យកម្មាភិបាលបំពេញការងារជនជាតិ អ្នកមានប្រជាប្រិយភាព ព្រះសង្ឃ អ្នកមុខអ្នកការ បណ្តាសាសនាបានលើកកម្ពស់ចំណេះដឹងខាងប្រវត្តិបន្ថែម ព្រមទាំងមានទស្សនៈត្រឹមត្រូវឯកភាពគ្នាអំពីប្រវត្តិសាស្រ្តតំបន់ដីណាមបូ។
នេះជាកិច្ចជួបជុំជាប្រចាំមួយរៀងរាល់ឆ្នាំ សំដៅលើកកម្ពស់មនសិការជូនជនជាតិភាគតិច ព្រះសង្ឃអ្នកមុខអ្នកការបណ្តាសាសនា អំពីឧបាយកលរបស់អានុភាពអមិត្ត ដែលឆ្លៀតយកបញ្ហាសាសនាជនជាតិ ដើម្បីបំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ។ ឆ្លងតាមរយៈនោះ កាន់តែបញ្ជាក់ពីការទទួលបន្ទុកនៃអ្នកមានប្រជាប្រិយភាព ព្រះសង្ឃនិងអ្នកមុខអ្នកការបណ្តាសាសនា ក្នុងការឃោសនានូវគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋនិងប្រវត្តិនៃតំបន់ដីណាមបូ ដល់ជនជាតិភាគតិចដែលរស់នៅភូមិភាគរបស់ខ្លួន។ ផ្សព្វផ្សាយប្រវត្តិតំបន់ដីណាមបូ ដល់អ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែរ គណៈកម្មាធិការបក្សខេត្តត្រាវិញ ទើបសហការជាមួយនឹងគណៈចង្អុលការតីណាមបូ រៀបចំសន្និបាតផ្សព្វផ្សាយប្រវត្តិតំបន់ដីណាមបូ ដល់កម្មាភិបាលអ្នកមុខអ្នកការសាសនា អ្នកមានប្រជាប្រិយភាពក្នុងជនរួមជាតិខ្មែររបស់ខេត្តជាង៣០០អង្គនិងរូប។
អ្នកតំណាងចូលរួមគ្រប់រូប បានស្ដាប់បណ្ឌិត អ្នកប្រវត្តិវិទ្យា ង្វៀនខាក់ធ្វឹង ធ្វើរបាយការណ៍អំពីខ្លឹមសារសំខាន់ៗ នៃប្រវត្តិតំបន់ដីណាមបូវៀតណាម ទិសដៅភារកិច្ច វិធានការណ៍អភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់វាលរាបទន្លេគឺវឡុង ដំណាក់កាល២០១៦-២១២០។ ឆ្លងតាមរយៈនេះ ជួយឲ្យកម្មាភិបាលជនរួមជាតិខ្មែរ អ្នកមុខអ្នកការសាសនាកាន់តែមានការយល់ដឹងជ្រៅជ្រះជាងទៀត និងឯកភាពបណ្ដាបញ្ហាជាមូលដ្ឋាន ពាក់ព័ន្ធដល់ប្រវត្តិតំបន់ដីណាមបូវៀតណាម។
នេះគឺជាការប្រជុំជីវភាពនយោបាយ សតិអារម្មណ៍ សំដៅលើកកម្ពស់ចំណេះដឹងក្នុងជនរួមជាតិភាគតិច សាសនា អំពីឧបាយកលរបស់អានុភាពអមិត្ត ឆ្លៀតយកបញ្ហាជនជាតិ សាសនា ដើម្បីពញ្ញាក់អារម្មណ៍ បំបែកបំបាក់ផែនមហាសាមគ្គីទូទាំងជនជាតិ បង្កអសន្តិសុខសង្គម។ ព្រមជាមួយនោះ កាន់តែឃើញច្បាស់ជាងទៀត ពីលក្ខណៈសមភាពក្នុងគោលនយោបាយជនជាតិ សាសនារបស់បក្សនិងរដ្ឋ លើកកម្ពស់ស្មារតីមោទនភាពជាតិ៕
ទីភ្នាក់ងារសារព័ត៌មានវៀតណាម -ថាញ់ភូ- សុផន-ពេជ្រសឿន