30/05/2017 - 09:51

នៅពេលកងប្រជាស្វ័យត្រាណសកម្មភាពមានប្រសិទ្ធភាព

មកកាន់គណៈបញ្ជាការដ្ឋានយោធាស្រុកបូវដូប ខេត្តប៊ិញភឿក នៅពេលជិតថ្ងៃត្រង់ ទោះបីក្តៅស្អុះស្អាប់យ៉ាងណាក៏ដោយ ប៉ុន្តែយើងខ្ញុំនៅតែឃើញយុទ្ធជនកងប្រជាស្វ័យត្រាណ កំពុងហ្វឹកហាត់ក្បាច់គុនដែរ។ វរសេនីយ៍ឯកបម្រុងហ្វាងកុងទូ មេបញ្ជាការនៃគណៈបញ្ជាការដ្ឋានយោធាស្រុកបូវដូប ឲ្យដឹង៖ បញ្ជាការដ្ឋានយោធាខេត្តនិងស្រុកនានា តែងរក្សាខ្ជាប់នូវផែនការហ្វឹកហ្វឺនកងប្រជាស្វ័យត្រាណជា និច្ច។


ម៉ោងហ្វឹកហាត់ក្បាច់គុនរបស់កងប្រជាស្វ័យត្រាណស្រុក បូវដូប ខេត្តប៊ិញភឿក។

តាមប្រសាសន៍ វរសេនីយ៍ឯកបម្រុង ឌិញក្វាងថាំង ប្រធានគណៈកងប្រជាស្វ័យត្រាណ (ការិយាល័យសេនាធិការនៃបញ្ជាការដ្ឋានយោធា ខេត្តប៊ិញភឿក) ឲ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង បញ្ជាការដ្ឋានយោធាខេត្តមាន ខ្លឹមសារថ្មីៗជាច្រើន អំពីការរៀបចំកសាងកងកម្លាំងនិងហ្វឹកហ្វឺនកងប្រ ជាស្វ័យត្រាណ រួចសហប្រតិបត្តិការជាមួយកងកម្លាំងនគរបាល ដោះស្រាយគ្រប់ហេតុ ការណ៍សន្តិសុខសណ្តាប់ធ្នាប់។ ពិសេសកងអនុសេ នាធំនៃកងប្រជាស្វ័យត្រាណ ចល័តទាំងអស់ត្រូវបានផ្តុំកម្លាំងហ្វឹកហ្វឺន និងប្រភេទទ័ពដែលហ្វឹកហ្វឺនទៅតាមបណ្ដុំនីមួយៗ រួចចាត់គ្រូបង្រៀន ឯកទេសដើម្បីការហ្វឹកហ្វឺនមានភាពហ្មត់ចត់។ ម្យ៉ាងទៀតកងប្រជា ស្វ័យត្រាណ នៃក្រុមកងទ័ពបានធ្វើសមយុទ្ធរួមជាមួយនឹងកងកម្លាំង ប្រចាំការ ដើម្បីលើកកម្ពស់សមត្ថភាពសហការប្រយុទ្ធ។ល។ មិនត្រឹម តែរៀបចំហ្វឹកហ្វឺនហ្មត់ចត់ប៉ុណ្ណោះទេ បញ្ជាការដ្ឋានយោធាខេត្តនិង គណៈបញ្ជាការដ្ឋានយោធាស្រុក ទីប្រជុំជននានាតែងម្ចាស់ការធ្វើសេ នាធិការជូនគណៈកម្មាធិការប្រជាជនគ្រប់លំដាប់ថ្នាក់ ប្រកាសឲ្យប្រើ និងត្រួតពិនិត្យជារឿយៗ នូវការអនុវត្តន៍លក្ខន្តិកៈសហការរវាងកងប្រ ជាស្វ័យត្រាណជាមួយនឹងកងកម្លាំងនគរបាល កងទ័ពការពារព្រំដែន រុក្ខបាលក្នុងការការពារព្រំដែនការពារសន្តិសុខនយោបាយ សណ្តាប់ ធ្នាប់សុវត្ថិភាពសង្គម និងបង្ការបង្ក្រាបភ្លើងឆេះព្រៃ។ល។

អនុវត្តលក្ខន្តិកៈ កងប្រជាស្វ័យត្រាណតែងសហការដោះដូរព័ត៌មានជា រឿយៗ; ផ្សព្វផ្សាយចលនាមហាជនចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់ លើភូមិសាស្រ្ត; បង្ការបង្រ្កាបឧក្រិដ្ឋកម្ម ការពារសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតាមបន្ទាត់ព្រំដែន; រៀបចំសមយុទ្ធ និងផ្សព្វផ្សាយបង្ការភ្លើងឆេះព្រៃ។ ចាប់ពីឆ្នាំ២០១៦ មកទល់ពេលនេះ យុទ្ធជនកងប្រជាស្វ័យត្រាណ បានចូលរួមជាមួយនឹងកងកម្លាំងយាម ល្បាតក្នុងស្រុកជិត២២០.០០០លើក សហការដោះស្រាយករណីប្រ ព្រឹត្តល្មើសច្បាប់បានជាង៥០០ករណី ឃាត់ខ្លួនមុខសញ្ញាជិត៤០០នាក់ និងចូលរួមពន្លត់ភ្លើងឆេះឆាប់ព្រៃបានទាន់ពេលចំនួន១១ករណី ។ ដោយឡែកឆ្នាំ២០១៦ ទូទាំងខេត្តកៀរគរកម្លាំងពលកម្មពីសំណាក់កង ប្រជាស្វ័យត្រាណជិត១១.០០០ថ្ងៃ ជួយប្រជាជនកសាងផ្លូវជនបទបាន ជាង៤១គ.ម; ជួសជុលនិងសង់ផ្ទះថ្មីចំនួន៥៨៦ខ្នង; កសាងជួសជុល ស្ពាននិងលូរំដោះទឹកចំនួន៨៨ខ្សែ; កប់ឡើងវិញបង្គោលដែលរងការ រលំជាង១០០.០០០បង្គោល; ខួងអណ្តូងស្នប់ចំនួន៧៣០អណ្តូង សម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូន១៦ឃុំនៅតាមតំបន់ព្រំដែនក្នុងរដូវប្រាំង ។ នៅតាមអាជីវកម្មនៃផ្នែកកៅស៊ូនិងតាមមណ្ឌលឧស្សាហកម្ម កងកម្លាំង ប្រជាស្វ័យត្រាណ ថែមទាំងរក្សាតួនាទីស្នូលក្នុងកិច្ចការគ្រប់ជ្រុងជ្រោយ។ តួយ៉ាងដូចជាក្រុមហ៊ុនចំកាតសមាជិកមួយកៅស៊ូភូរៀង កងកម្លាំងប្រជាស្វ័យត្រាណ  បានសហការអនុវត្តល្អនូវការការពារព្រៃកៅស៊ូ  គ្មានស្ថានភាពបាត់ជ័រកៅស៊ូ ជួយក្រុមហ៊ុនប្រមូលជ័រកៅស៊ូ ក្នុងមួយឆ្នាំជិត៦.០០០តោន។ល។ អាស្រ័យដោយលក្ខណៈពិសេសនៃភូមិសាស្រ្ត ម្ល៉ោះហើយខេត្តប៊ិញភឿក បានរៀបចំដាក់ប៉មកងប្រជាស្វ័យ ត្រាណមួយចំនួននៅតំបន់ព្រំដែន។ ជាពិសេសប៉មកងប្រជាស្វ័យត្រាណរួមជាមួយនឹងប៉ុស្តិ៍ការពារព្រំដែន តែងដើរល្បាតតាមបន្ទាត់ព្រំដែនបង្គោលព្រំដែន ការពារព្រៃកៅស៊ូ រួមចំណែករក្សាបន្ទាត់ព្រំដែនប្រកបដោយភាពសុខសាន្តមិត្តភាព៕

ហ្វី វ៉-ទ្រុងកៀង-លីសៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឌិញក្វាងថាំង