អនុវត្តសេចក្ដីកំណត់ហេតុនៃកិច្ចប្រជុំរវាងប្រតិភូ តំណាងកងទ័ពការ ពារព្រំដែនខេត្តកៀងយ៉ាង និងតំណាងអនុតំបន់ប្រតិបត្តិការយោធា ខេត្តកំពត កាលពីថ្ងៃ២៨ ខែធ្នូ ឆ្នាំ២០១៥ នៅស្រុកកោះភូក្វឹក បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង (វៀតណាម) និងអនុតំ បន់ប្រតិបត្តិការយោធាខេត្តកំពត (ព្រះរាជាណាចក្រកម្ពុជា) វាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការការពារសន្តិសុខលើព្រំដែន; ចូលរួមការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនក្នុងឆ្នាំ២០១៦រវាងភាគីទាំង ពីរនិងដាក់ចេញនូវទិសដៅឆ្នាំ២០១៧។
ឧត្តមសេនីយ៍ត្រី Yum Bun Thươn មេបញ្ជាការអនុតំបន់ ប្រតិបត្តិការយោធាខេត្តកំពត បានប្រគល់គ្រឿងឥស្ស រិយយ សមិត្តភាពជូនសមមិត្តកម្មាភិបាល យុទ្ធជនចំ ណុះកងទ័ពការពារព្រំដែនកៀងយ៉ាង។
ក្នុងឆ្នាំ២០១៦ កងកម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរបានសហការផ្សព្វផ្សាយអប់រំប្រជាជន ខ្នះខ្នែងអនុវត្តនិងស្ម័គ្រចិត្តចូលរួមការពារខ្សែបន្ទាត់ព្រំដែន។ គោរពនូវអនុសញ្ញាសន្ធិសញ្ញា ស្ដីពីព្រំដែននិងឯកសារព្រមព្រៀងផ្សេងៗ។ កម្លាំងសមត្ថកិច្ចនៃភាគីទាំងពីរបំពេញបានល្អនូវ ការងារការពារនាំផ្លូវឲ្យកម្លាំងខណ្ឌសីមា និងបោះបង្គោលព្រំដែនអនុវត្តភារកិច្ច។ ក្នុងឆ្នាំ២០១៦ បានធ្វើការបញ្ជាក់និងបោះបង្គោលបន្ទាប់បន្សំបានចំនួន២៣។ គិតរហូតដល់សព្វថ្ងៃ បានធ្វើការបញ្ជាក់និងបោះ បង្គោលបន្ទាប់បន្សំបានចំនួន៦០/៧៩។ កសាងសម្រេចបង្គោលបន្ទាប់ បន្សំបានចំនួន២ គឺ៣១០/២និង៣១១/២ កសាងសម្រេចបង្គោលធំចំនួន ២២/២៨ ធ្វើការខណ្ឌសីមាបាន៣០,០៣គីឡូម៉ែត្រ។
ក្នុងប៉ុន្មានឆ្នាំកន្លង កងកម្លាំងបានធ្វើបែបបទចេញចូលប្រទេសជូនប្រ ជាជនរាប់រយពាន់លើកនាក់ ក្នុងនោះ រួមមានប្រជាជនវៀតណាម ប្រជាជនកម្ពុជានិងប្រជាជននៃប្រទេសទី៣។ រាល់លើកនៃការយាមការពារក្នុងថ្ងៃចំណុចខ្ពស់ដូចជា ថ្ងៃបុណ្យទានក្នុងឆ្នាំបុណ្យចូលឆ្នាំបុណ្យជាតិ។ល។ ភាគីទាំងពីរបានសហការយ៉ាងស្អិតល្មួត រាយការណ៍ទាន់ ពេលនូវសកម្មភាពចេញចូលប្រទេសខុសច្បាប់ ល្មើសលក្ខន្តិកៈព្រំដែនរបស់មុខសញ្ញាប្រឆាំងវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា។ ឆ្លងតាមរយៈនោះ បានទប់ស្កាត់ទាន់ពេលនូវសកម្មភាពឆ្លងដែនចូលប្រទេសខុសច្បាប់ រក្សាសន្តិសុខសណ្តាប់ធ្នាប់លើព្រំដែន។ ទន្ទឹមនឹងនោះ ភាគីទាំងពីរនៅទាំងរៀបចំការយាមល្បាតទ្វេភាគីចំនួន១៦លើក និងការយាមល្បាត ឯកតោភាគីជាច្រើនលើកទៀត ដើម្បីការពារបន្ទាត់ព្រំ ដែនបង្គោលព្រំដែន បង្ការប្រឆាំងការចេញចូលប្រទេស ឆ្លងដែនខុសច្បាប់។ ថ្នាក់ខេត្តនិងប៉ុស្ដិ៍ កងវរសេនាតូច កងអនុសេនាធំធ្វើការចរ ចាសរុបទាំងអស់១៨លើក។ បន្តការរៀបចំអនុវត្តបានល្អកិច្ចព្រមព្រៀង យាមល្បាតទ្វេភាគីលើព្រំដែនដីគោកដែលបានចុះហត្ថលេខាកាលពីថ្ងៃ៤ ខែមិថុនា ឆ្នាំ២០១៣។
បន្តការពង្រីកនូវលទ្ធផលដែលសម្រេចបានផ្អែកលើស្មារតីជិតខាង មិត្តភាពសហការដើម្បីអភិវឌ្ឍឆ្នាំ២០១៧ ភាគីទាំងពីរបន្តការអនុវត្តបានល្អ នូវការងារផ្សព្វផ្សាយ ចលនាប្រជាជននៅសងខាងព្រំដែន អ្នកដំណើរចេញចូលតាមច្រកទ្វារព្រំដែន អនុវត្តឲ្យបានល្អនូវអនុសញ្ញាសន្ធិសញ្ញា ស្ដីពីលក្ខន្តិកៈព្រំដែនច្រកទ្វារនិងខ្លឹមសារព្រមព្រៀងទាំងឡាយដែល បានចុះហត្ថលេខា។ល។៕
ឡេស៊ាង-សេរី