05/04/2017 - 09:12

បង្កើនកិច្ចសហប្រតិបត្តិការការពារប្រទេសវៀតណាម-កម្ពុជា

នាយឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គមេបញ្ជាការនៃកងយោធពលខេ មរភូមិន្ទ បានទទួលស្វាគមន៍ និងពិភាក្សាជាមួយនឹងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ ទោផាងវុាំងយ៉ាង សមាជិកមជ្ឈិមបក្ស នាយអគ្គសេនាធិការ អនុរដ្ឋមន្រ្តី ក្រសួងការពារប្រទេសបានទៅបំពេញទស្សនកិច្ច និងធ្វើការនៅប្រ ទេសកម្ពុជា។

 

 កិច្ចពិភាក្សារវាងគណៈប្រតិភូនៃប្រទេសទាំងពីរ។  

ថ្លែងការក្នុងពិធីពិភាក្សាកាងារ នាយឧត្តមសេនីយ៍ ប៉ុលសារឿន បានគូសបញ្ជាក់៖ នេះគឺជាសកម្មភាពមានអត្ថន័យយ៉ាងសំខាន់ក្នុងកិច្ចបន្ត ការជំរុញខ្លាំងក្លានូវការផ្សព្វផ្សាយ ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងអគ្គមេបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ និងអគ្គសេនាធិកា រដ្ឋាននៃកងទ័ពប្រជាជនវៀតណាម ធ្វើយ៉ាងណាដើម្បីកិច្ចសហប្រតិបត្តិការការពារប្រទេស គឺជាកម្លាំងស្នូលមួយសម្រាប់បន្តទំនាក់ទំនងនៃ ប្រទេសទាំងពីរ។ ឧត្តមសេនីយ៍ទោផាងវុាំងយ៉ាង ឲ្យដឹង៖ អភិវឌ្ឍទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយនឹងប្រទេសនានា ពិសេសគឺប្រទេសមានទំនាក់ទំនងមិត្តភាពប្រវេណីនិងមានព្រំដែនជាប់ក្បែរគ្នា ដូច៖ ប្រទេសកម្ពុជា គឺជាអាទិភាពចម្បងមួយក្នុងចំណោមអាទិភាពដទៃទៀតរបស់ប្រទេសវៀតណាម។ ភាគីទាំងពីរបានវាយតម្លៃពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការ រយៈពេលកន្លង ហើយបានយល់ឃើញថា ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាច្រើនរវាងកងទ័ពប្រជាជនទាំងពីរ ត្រូវបានផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាព ពិសេសគឺទំនាក់ទំនងគណៈប្រតិភូ ហ្វឹកហ្វឺន បណ្តុះបណ្តាល; ការពារព្រំដែន; ការងារស្វែងរកកំណាយ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលីនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការវៀតណាមពលីលើទឹកដីកម្ពុជា ។ល។

ភាគីទាំងពីរបានឯកភាពខ្ពស់ រយៈពេលខាងមុខនឹងបន្តការផ្សព្វផ្សាយ គ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាពនូវរាល់ខ្លឹមសារនៃកិច្ចសហប្រតិបត្តិការតាមកិច្ចព្រមព្រៀងកំពូលនៃប្រទេសទាំងពីរ ក្នុងទិសដៅ បង្កើនការយល់ដឹង ទុកចិត្តគ្នាទៅវិញទៅមកធានាបរិស្ថានសន្តិភាព ស្ថិរភាព ដើម្បីកសាងអភិវឌ្ឍប្រទេសជាតិ។

ក្នុង​ឱ​កាស​នេះ​ដែរ នា​យក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា បាន​ទទួល​ស្វា​គមន៍​យ៉ាង​កក់​ក្តៅ ឧត្តម​សេនីយ៍​ទោ​ផាង​វុាំង​យ៉ាង​និង​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់​នៃ​កង​ទ័ព​ប្រ​ជា​ជន​វៀត​ណាម​។ នា​យក​រដ្ឋ​មន្រ្តី​ហ៊ុនសែន​វាយ​តម្លៃ​ខ្ពស់​ពី​អត្ថ​ន័យ​បំ​ពេញ​ទស្សន​កិច្ច​របស់​គណៈ​ប្រតិ​ភូ ពិ​សេស​ក្នុង​បរិ​យា​កាស​ឆ្នាំ​នេះ ប្រ​ទេស​ទាំង​ពីរ​បាន​ប្រា​រព្ធ​ខួប​អ​នុស្សាវ​រីយ៍​៥០​ឆ្នាំ ទិ​វា​បង្កើត​ទំ​នាក់​ទំ​នង​កិច្ច​ការ​បរ​ទេស;​វាយ​តម្លៃ​ខ្ពស់​ការ​អភិ​វឌ្ឍន៍​លើ​គ្រប់​វិ​ស័យ​ក្នុង​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ​ក្នុង​រយៈ​ពេល​កន្លង​។ នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន មាន​ប្រ​សាសន៍​៖ ទំ​នាក់​ទំ​នង​សហ​ប្រតិ​បត្តិ​ការ​រវាង​កង​ទ័ព​នៃ​ប្រ​ទេស​ទាំង​ពីរ គឺ​ជា​កម្លាំង​ស្នូល​មួយ​យ៉ាង​សំ​ខាន់​ក្នុង​ទំ​នាក់​ទំ​នង​រវាង​ប្រ​ទេស​ទាំង​ពីរ ទន្ទឹម​នឹង​នោះ អះ​អាង​ថា រាជ​រដ្ឋា​ភិ​បាល​និង​នា​យក​រដ្ឋ​មន្រ្តី​ផ្ទាល់​នឹង​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​កង​ទ័ព​នៃ​ប្រ​ទេស​ទាំង​ពីរ​បង្កើន​ទំ​នាក់​ទំ​នង​ដោយ​ប្រ​សិទ្ធ​ភាព​លើ​គ្រប់​វិ​ស័យ​។

ឧត្តម​សេនីយ៍​​ទោ ផាង​វុាំង​យ៉ាង អប​អរ​សា​ទរ​ចំ​ពោះ​ស្នា​ដៃ​ដ៏​ធំ​ធេង​ដែល​គណៈ​បក្ស​ប្រ​ជា​ជន​កម្ពុ​ជា រាជ​រដ្ឋា​ភិ​បាល​និង​ប្រ​ជា​ជន​កម្ពុ​ជា​ ជា​បង​ប្អូន​សម្រេច​បាន​ព្រម​ទាំង​សម្តែង​នូវ​ការ​ទុក​ចិត្ត​ក្រោម​ការ​គ្រង​រាជ​សម្បត្តិ​ប្រ​កប​ដោយ​គតិ​បណ្ឌិត​របស់​ព្រះ​មហា​ក្សត្រ ន​រោត្ត​ម​សី​ហ​មុ​នី​និង​ការ​ដឹក​នាំ​របស់​នា​យក​រដ្ឋ​មន្រ្តី​ហ៊ុន​សែន ប្រ​មុខ​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា ឃើញ​ថា​ប្រ​ទេស​កម្ពុជា​នឹង​មាន​លំ​នឹង​ជា​បន្ត​និង​អ​ភិ​វឌ្ឍ​រុង​រឿង​។ ឧត្តម​សេ​នី​យ​ទោ ផាង​វុាំង​យ៉ាង​ថ្លែង​អំ​ណរ​គុណ​រាជ​រដ្ឋា​ភិ​បាល​កម្ពុ​ជា រយៈ​ពេល​កន្លង បាន​បង្ក​លក្ខណ​សម្បត្តិ​ដើម្បី​ជួស​ជុល​កសាង​ស្តូប​ប​ដិ​មា​មិត្ត​ភាព​វៀត​ណាម​-កម្ពុ​ជា នៅ​ភូមិ​ភាគ​ជា​ច្រើន​ក្នុង​ប្រ​ទេស​កម្ពុជា​។

ក្នុង​ដំ​ណើរ​ទស្សន​កិច្ច ឧត្តម​សេនីយ​ទោ ផាង​វុាំង​យ៉ាង និង​គណៈ​ប្រតិ​ភូ​បាន​ដាក់​កម្រង​ផ្កា​នៅ​ស្តូប​បដិ​មា​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា នៅ​រាជ​ធា​នី​ភ្នំ​ពេញ​;ធ្វើ​ទស្សន​កិច្ច អង្គ​ភាព​កង​ទ័ព​មួយ​ចំ​នួន​នៅ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​កាត់​ខ្សែ​បូ​សម្ពោធ​អ​គារ​កា​រិ​យា​ល័យ​អគ្គ​មេ​បញ្ជា​កា​រដ្ឋាន​កង​យោធ​ពល​ខេម​រ​ភូ​មិន្ទ​អា​ស្រ័យ​ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ធ្វើ​ហិរញ្ញប្ប​ទាន; សួរ​សុខ​ទុក្ខ​និង​សំ​ណេះ​សំ​ណាល​ជា​មួយ​នឹង​កម្មា​ភិ​បាល​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​ប្រ​ចាំ​នៅ​ប្រ​ទេស​កម្ពុ​ជា​៕

យោង៖VOV.VN -លីសៀ 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប៉ុលសារឿន