មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

16/06/2015 - 14:27

ប្រសិទ្ធភាពគោលនយោបាយកាត់បន្ថយភាពក្រីក្រជូនជន ជាតិភាគតិច

ក្រោយរយៈកាល៦ឆ្នាំអនុវត្តសេចក្តីសម្រេចលេខ ៣០ /២០០៨/ NQ - CP ស្តីពីកម្មវិធីកាត់បន្ថយភាពក្រីក្រឆាប់រហ័សនិងចីរភាពសម្រាប់ ស្រុកក្រីក្រចំនួន៦១ បានបញ្ជាក់ឲ្យឃើញថា នេះជាគោលការណ៍ដ៏ ធំមួយនិងជាការកំណត់គោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស និងរដ្ឋ សមស្របនឹងទឹកចិត្តប្រជាជន។

 រដ្ឋវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជន បទខេត្តត្រាវិញ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានសម រម្យ។

ដំណាច់ឆ្នាំ២០០៦ ក្នុងពេលអត្រាគ្រួសារក្រីក្ររួមទូទាំងប្រទេសនៅ ត្រឹមតែ១៨,១% តាមលក្ខឋានក្រីក្រដំណាក់កាលឆ្នាំ២០០៥-២០១០ គឺនៅមានស្រុកក្រីក្រចំនួន៦១ មានអត្រាគ្រួសារក្រីក្រជាង៥០% ក្នុងនោះ មានស្រុកមួយចំនួនមានគ្រួសារក្រីក្រដល់ជាង៧០%។ នេះជាស្រុកតំ បន់ភ្នំ កន្លែងមានជនជាតិភាគតិចរស់នៅកុះករ លក្ខណសម្បត្តិសេដ្ឋ កិច្ច-សង្គមកិច្ចមានការលំបាកខ្លាំង។ នៅចំពោះស្ថានភាពទាំងនោះ ដើម្បីផ្តុំកម្លាំងចង្អុលការផ្តល់ អាទិភាពនូវប្រភពកម្លាំង អនុវត្តការកាត់ បន្ថយភាពក្រីក្រឆាប់រហ័សនិងចីរភាព កែលម្អជីវភាពជូនប្រជាជន បង្រួញតូច ចន្លោះគម្លាតរវាងស្រុកនេះនិងតំបន់ផ្សេងៗ នៅថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០០៨ រដ្ឋាភិបាលបានប្រកាសជាធរមាននូវសេចក្តីសម្រេចលេខ ៣០/២០០៨/ NQ-CP ស្តីពីកម្មវិធីកាត់បន្ថយភាពក្រីក្រឆាប់រហ័សនិង ចីរភាពសម្រាប់ស្រុកក្រីក្រចំនួន៦១។

សេចក្តីសម្រេច៣០ បានលើកឡើងនូវទិសដៅបង្កភាពផ្លាស់ប្តូរឆាប់ រហ័សជាងសម្រាប់ជីវភាព សម្ភារៈស្មារតីរបស់អ្នកក្រ ជនរួមជាតិជាជន ជាតិភាគតិចចំណុះស្រុកក្រីក្រនានា ធានាដល់ឆ្នាំ២០២០ នឹងមានភាព ស្មើគ្នានឹងស្រុកដទៃៗក្នុងតំបន់។ ទិសដៅជាក់ស្តែង គឺដល់ឆ្នាំ២០១០ កាត់បន្ថយអត្រាគ្រួសារក្រីក្រនៅក្រោម៤០% សំខាន់គឺគ្មាននៅគ្រួសារ ណាមួយស្នាក់នៅផ្ទះបណ្តោះអាសន្ន ជំរុញថែមទៀតនូវការកសាងហេ ដ្ឋារចនាសម្ព័ន្ធជនបទ។ ដល់ឆ្នាំ២០១៥ នឹងកាត់បន្ថយអត្រាគ្រួសារក្រី ក្រចុះនៅស្មើនឹងកម្រិតមធ្យមរបស់ខេត្ត ជំហានដំបូងគឺអភិវឌ្ឍផលិត កម្មតាមទិសដៅ ផលិតទំនិញទ្រង់ទ្រាយល្មមនិងតូច ប្រជាជនបានខិត ជិតជាមួយនឹងសេវាផលិតកម្្ម និងនាំចេញផលិតផលងាយស្រួល​បំផុត​។ ដល់ឆ្នាំ២០២០ កាត់បន្ថយអត្រាគ្រួសារក្រីក្រចុះនៅស្មើនឹងកម្រិតក្រី ក្រ​មធ្យមរបស់តំបន់លើកកម្ពស់ជីវភាព ប្រជាជននៅស្រុកក្រីក្រនានា ឡើងពី៥-៦ដង បើប្រៀបជាមួយនឹងឆ្នាំ២០០៦។ ខិតខំធ្វើយ៉ាងណា ដើម្បីមានឃុំប្រមាណ៥០% បានសម្រេចបទដ្ឋានជនបទថ្មី។ ព្រមជាមួយនោះ រដ្ឋាភិបាលឧបត្ថម្ភផលិតកម្ម បង្កការងារធ្វើឧបត្ថម្ភការបង្ក បង្កើនផលជូនគ្រួសារក្រីក្រទាំងឡាយ មានគោលនយោបាយឧបត្ថម្ភ ក្នុងការអប់រំបណ្តុះបណ្តាលបង្រៀនវិជ្ជាជីវៈ លើកកម្ពស់ប្រជាបញ្ញា គោលនយោបាយទាក់ទាញ និងបង្កើនកម្មាភិបាលជូនឃុំ ស្រុកក្រីក្រនា នា។ គោលនយោបាយនិងយន្តការវិនិយោគទុនកសាងហេដ្ឋារចនា សម្ព័ន្ធនៅស្រុកក្រីក្រ និងឃុំ ភូមិ លំបាកពិសេសនានា។

តាមប្រសាសន៍លោកស្រីរដ្ឋមន្រ្តី ក្រសួងការងារ-យុទ្ធជនពិការនិង សង្គមកិច្ច ផាមធីហាយជ្វៀង ក្រោយរយៈកាល៦ឆ្នាំអនុវត្តសេចក្តី សម្រេចបានបញ្ជាក់ឲ្យឃើញថា នេះជាគោលការណ៍ដ៏ធំមួយជាការកំ ណត់គោលនយោបាយត្រឹមត្រូវរបស់បក្សនិងរដ្ឋ សមស្របនឹងទឹកចិត្ត ប្រជាជនត្រូវបានប្រជាជននិយាយរួម ពិសេសគឺជនរួមជាតិជាជនជាតិ ភាគតិចគាំទ្រនិងខ្នះខ្នែងចូលរួម។ អំពីលទ្ធផលកាត់បន្ថយភាពក្រីក្រ ដល់ដំណាច់ឆ្នាំ២០១០ អត្រាគ្រួសារក្រីក្រជាមធ្យមភាគរបស់ស្រុកក្រី ក្រចំនួន៦២ ត្រូវបានថយចុះនៅត្រឹម៣៥% តាមលក្ខឋានគ្រួសារក្រីក្រ ចាស់ (មធ្យមភាគកាត់បន្ថយភាពក្រីក្រ៥%ក្នុងមួយឆ្នាំ) សម្រេចទិស ដៅដែលបានដាក់ចេញ គឺកាត់បន្ថយអត្រាគ្រួសារក្រីក្រចុះនៅកម្រិត ៤០%។ ក្នុងនោះ មានស្រុកក្រីក្រ៤០/៦២ សម្រេចបានទិសដៅកាត់ បន្ថយអត្រាគ្រួសារក្រីក្រនៅចុងឆ្នាំ២០១០ចុះនៅក្រោម៤០%។ អត្រា គ្រួសារក្រីក្រដំណាក់កាលឆ្នាំ២០១១-២០១៤ របស់ស្រុកក្រីក្រនានា ជាមូលដ្ឋានកាត់បន្ថយបានជាមធ្យមភាគប្រមាណ៦% ក្នុងមួយឆ្នាំខ្ពស់ ជាង៤%ប្រៀបនឹងទិសដៅរបស់សេចក្តីសម្រេច៣០ដាក់ចេញ។ កម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រចីរភាពដំណាក់កាលឆ្នាំ២០១២-២០ ១៥ គឺខិតខំដល់ចុងឆ្នាំ២០១៥ នឹងមានអត្រាស្រុកក្រីក្រប្រមាណ១០% បានចាកពីស្ថានភាពលំបាក ពិសេសជាលទ្ធផលរហូតមកទល់ បច្ចុប្បន្ន តាមការវាយតម្លៃដំបូងនឹងមានស្រុក៨/៦៤ (ស្រូបអត្រាជាង១២%) មានអត្រាគ្រួសារក្រីក្រ ស្មើឬទាបជាងកម្រិតក្រីក្រមធ្យមភាគរួមរបស់ខេត្ត​

ថាញ់ផុង-សឺនម៉ាល័យ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លេខ៣០/២០០៨/NQ-CP