13/12/2016 - 09:37

លើកកម្ពស់គុណភាពការងារចលនាមហាជន

ដោយកំណត់ច្បាស់តួនាទីដ៏សំខាន់នៃការងារចលនាមហាជន សំដៅ ពង្រឹងលើកកម្ពស់ "ប្រៀបយុទ្ធសាស្រ្តទឹកចិត្តប្រជាជន" គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្តសុកត្រាំង តែងផ្តោតការយកចិត្តទុកដាក់ ចង្អុលការអនុវត្តន៍បានល្អរាល់ផ្នែកការងារទាំង នេះ ។ ផ្តើមពីនោះ រួមចំណែកការពារខ្ជាប់ខ្ជួននូវអធិបតេយ្យ សន្តិសុខព្រំដែនតំបន់សមុទ្រនៃមាតុប្រទេស។

 កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនបាយយ៉ាជួយប្រ ជាជនជួសជុលផ្ទះ។ 

តាមប្រសាសន៍ វរ​សេនីយ៍​ឯក ង្វៀន​ក្វឹក​កឿង ស្នង​ការ​ន​យោ​បាយ​រង នៃ​កង​ទ័ព​ការ​ពាព្រំដែនសុកត្រាំង រយៈពេលកន្លង គណៈកម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានដឹកនាំ ចង្អុលការ ប៉ុស្តិ៍ចំណុចការពារព្រំដែនសហការជិតស្និទ្ធជាមួយនឹងអង្គការមហាជននានានៅភូមិភាគ ដើម្បីអនុវត្តបានល្អនូវការងារចលនាមហាជន។ ពិសេសគឺជ្រើសកម្មាភិបាលមានសមត្ថភាព បទពិសោធន៍និងអត្តចរិតចរិយាសម្បត្តិល្អ យល់ច្បាស់គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់ របស់រដ្ឋ ដើម្បីបម្រើការងារចលនាមហាជន ដោយផ្ទាល់នៅភូមិសាស្រ្តនានា។ ជាក់ស្តែងឆ្នាំ២០១៦ កងទ័ពការពារព្រំដែនខេត្ត បានអនុវត្តល្អ គ្រោងការ "បង្កើនការផ្សព្វផ្សាយអប់រំច្បាប់ជូនកម្មាភិបាល និងប្រជាជននៅតំបន់ព្រំដែន កោះសមុទ្រ" ផ្តុំកម្លាំងផ្សព្វផ្សាយនៅភូមិភាគ ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ដោយវិធីសម្បូរបែប។ ផ្តើមពីនោះ បានដឹកនាំសតិអារម្មណ៍បានទាន់ពេល លើកកម្ពស់ស្មារតីភ្ញាក់ រលឹកដល់កម្មាភិបាលនិងប្រជាជន។ ក្រៅពីនេះ ក្នុងការអនុវត្តន៍បទបញ្ជា០១របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពី"រៀបចំចលនាទូទាំងប្រជា ជនចូលរួមការពារអធិបតេយ្យ សន្តិសុខព្រំដែនក្នុងស្ថានភាពថ្មី" អង្គ ភាពរៀបចំការឃោសនាចលនាបានជាង១០០លើក។ ឆ្លងតាមរយៈនោះ  ប្រជាជនបានចូលរួមបង្ការបង្ក្រាប បរិហារឧក្រឹដ្ឋកម្មនិងរក្សា សណ្តាប់ធ្នាប់សង្គម ជួយឲ្យអង្គភាពម្ចាស់ការតស៊ូ បង្ការបង្ក្រាបរាល់ ឧក្រឹដ្ឋកម្មនិងបាបគ្រោះសង្គម ការពារសុវត្ថិភាពភូមិសាស្រ្ត។

ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនខេត្តសុកត្រាំង ថែមទាំងម្ចាស់ការ​សហការជាមួយនឹងផ្នែក អង្គការមហាជននៅភូមិភាគសកម្មចូល​រួម​កសាងពង្រឹងប្រព័ន្ធនយោបាយនៅមូលដ្ឋាន បានចាត់កម្មាភិបាលបក្ខ​ជនចំនួន៣៧រូប ចូលរួមសកម្មភាពនៅសាខាបក្សអនុសង្កាត់ ភូមិលើ​ភូមិ​សាស្រ្ត ការពារព្រំដែន; ពង្រឹងពង្រីកឡើងវិញសាខាសមាគមកសិ ករ​ចំនួន១១ និងសាខាសម្ព័ន្ធយុវជនភូមិចំនួន៩ ដែលធ្វើសកម្មភាព មិនសូវមានប្រសិទ្ធភាព; រៀបចំពិនិត្យ ព្យាបាលជំងឺ ផ្តល់ថ្នាំដោយឥតគិត ថ្លៃជូនប្រជាជននៅតំបន់ព្រំដែនចំនួន៣.៧៤៦នាក់; សហការជាមួយនឹងធនាគារពាណិជ្ជកម្មភាគហ៊ុនវិនិយោគ និងអភិវឌ្ឍវៀតណាម ដែលមានសាខានៅខេត្តសុកត្រាំង ដើម្បីសាងសង់ "ផ្ទះមហាសាមគ្គី "ជូននេសាទករក្រីក្របាន១១ខ្នង។ល។ ក្រៅពីនេះ អង្គភាពថែមទាំងរក្សា រាល់គ្រោងការចិញ្ចឹមសត្វ អនុវត្តប្រកបដោយប្រសិទ្ធភាពនិងទម្រង់រូបភាពជួយប្រជាជនកាត់បន្ថយភាព ក្រីក្រដោយចីរភាពចំនួន៣០គ្រួសារ សំខាន់គឺគ្រួសារខ្មែររស់នៅលើភូមិសាស្រ្ត ប៉ុស្តិ៍ការពារព្រំដែនវិញហាយ វិញចូវនិងឡាយហ្វា។ល។ វរសេនីយ៍ទោ ទ្រឿងមិញហ៊ុង ស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនវិញហាយ ក្រុងវិញចូវ ឲ្យដឹង៖ "រយៈពេលកន្លង អង្គភាពបានធ្វើសេនាធិការជូនភូមិភាគអនុវត្តទម្រង់ រូបភាពជាច្រើន ជួយប្រជាជនចាកផុតពីភាពក្រីក្រ និងចលនាប្រជាជន ខ្នះខ្នែងបង្ការបង្ក្រាបរោគរាលដាល ថែទាំសុខភាព កសាងប្រព័ន្ធ នយោបាយមូលដ្ឋានរឹងមាំ។ល។ ផ្តើមពីនោះ បង្កបានក្តីទុកចិត្ដក្នុងប្រ ជាជនរួមចំណែកកសាងភូមិសាស្រ្តរឹងមាំ"៕

យ្វីអាញ់-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀនក្វឹកកឿង