16/05/2017 - 15:10

កសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ជនរួមជាតិខ្មែរ

ចាប់ពីពេលមានសេចក្តីសម្រេចចិត្តលេខ២៤-NQ/TW របស់គណៈប្រតិ​បត្តិ​ការ​មជ្ឈិមបក្ស(នីតិកាលIX) ស្តីពីការងារជនជាតិ និងការភ្ញាក់រ​លឹក របស់គណៈ  ផ្នែក គ្រប់លំដាប់ថ្នាក់ចំពោះការងារជនជាតិ មានការ ជឿនលឿន។ ជាពិសេស​គឺឆ្លងតាម​រយៈនៃកម្មវិធីកសាងហេដ្ឋារចនា សម្ព័ន្ធ ឧបត្ថម្ភ​ជនរួមជាតិ កន្លងហើយជីវភាព​ជនរួម​ជាតិខ្មែរ​នៅខេត្ត កៀងយ៉ាងត្រូវបានលើក​ស្ទួយ​គួរឲ្យកត់សម្គាល់។ 

 

 ផ្លូវគមនាគមន៍ជនបទចូលទៅកាន់ភូមិនានាលើភូមិសាស្រ្ត ភូម៉ី ស្រុកយ៉ាងថាញ់ ត្រូវបានចាក់បេតុងរាបរលូន។

តាមប្រសាសន៍របស់លោកយ័ញង៉ុកហ៊ុង ប្រធានគណៈជនជាតិខេត្ត កៀងយ៉ាង ឆ្លងតាមរយៈកម្មវិធី គម្រោងនិងគោលនយោបាយនានា របស់មជ្ឈិមនិងខេត្តកៀងយ៉ាង បានផ្តុំកម្លាំងផ្សព្វផ្សាយ អនុវត្តរាល់ គោលនយោបាយឧបត្ថម្ភវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ នៅតំ បន់ជនរួមជាតិខ្មែរ ក្នុងនោះ ផ្តុំកម្លាំងច្រើនបំផុតនៅឃុំចំនួន៨ ដែលចំ ណុះកម្មវិធី១៣៥របស់រដ្ឋាភិបាល។ ក្នុងនោះ មានឃុំចំនួន៥ចំណុះ ស្រុកតំបន់ព្រំដែនយ៉ាងថាញ់ ក្រៅពីនោះ គឺឃុំណាមថាយ ស្រុកអាង បៀង ឃុំថាញ់អៀងA ស្រុកអ៊ូមិញថឿងនិងឃុំវិញភូ ស្រុកយុងរៀង។ ឃុំទាំងនេះ ត្រូវបានផ្តុំកម្លាំងប្រើប្រាស់ប្រភពទុនចម្រុះវិនិយោគទុន កសាងហេដ្ឋារចនាសម្ព័ន្ធ ពង្រីកផលិតកម្ម មានដូច៖ កសាងស្ពាន ផ្លូវ ថ្នល់ជនបទ អាគារសិក្សា ដំណាក់សុខាភិបាល អគ្គិសនី ទឹកស្អាត ។ល។ ឃុំនានាដែលឋិតក្នុងកម្មវិធី១៣៥ ក្រៅពីទទួលបានថវិកា១ពាន់ លានដុង/ឆ្នាំសម្រាប់ឃុំនីមួយៗ នៅទាំងទទួលបានប្រភពទុនគួបផ្សំជា ច្រើនទៀតដើម្បីអនុវត្តការងារ។ អាស្រ័យហេតុនោះ រហូតដល់ចុងឆ្នាំ ២០១៦ ឆ្លងតាមរយៈការត្រួតពិនិត្យឃើញថាមានឃុំចំនួន៣ គឺឃុំណាមថាយ ថាញ់អៀង A និងវិញភូ មានលទ្ធភាពចាកផុតពីកម្មវិធី១៣៥នៅ ឆ្នាំ២០១៧។ ចំណែកឃុំចំនួន៥ចំណុះលើភូមិសាស្រ្តស្រុកយ៉ាងថាញ់ នៅមានប្រភពទុនការពារប្រទេសកសាងបានស្ពាន ផ្លូវគមនាគមន៍ ផ្សារ ភ្ជាប់នឹងប្រជាសុខុមាលភាព ម៉្លោះហើយជីវភាពប្រជាជនពីមួយថ្ងៃទៅ មួយថ្ងៃត្រូវបានលើកស្ទួយ។

លោកយ័ញង៉ុកហ៊ុង ប្រធានគណៈជនជាតិខេត្តកៀងយ៉ាង ឲ្យដឹង បន្ថែម៖ គិតដោយឡែកនៅឆ្នាំ២០១៦ ឆ្លងតាមរយៈកម្មវិធីគម្រោងនិង គោលនយោបាយនានា ផ្តើមពីប្រភពទុនមជ្ឈិមនិងភូមិភាគកៀងយ៉ាង បានវិនិយោគទុនកសាងហេដ្ឋារចនាសម្ព័ន្ធ ណែនាំផ្ទេរជូនវិទ្យាសាស្រ្ត បច្ចេកទេស បង្កលក្ខណសម្បត្តិឲ្យមាមីងបុលទុនពង្រីកផលិកម្ម បណ្តុះ បណ្តាលវិជ្ជាជីវៈ រៀបចំវគ្គហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ ជូន ជនរួមជាតិខ្មែរ សរុបថវិកាជាង២០០ពាន់លានដុង។ អង្គការឥណទាន បង្កលក្ខណៈឲ្យគ្រួសារជនរួមជាតិខ្មែរចំនួន១១.១២៥គ្រួសារ បុលទុន  ជាមួយនឹងទឹកប្រាក់សរុបជិត៤៧៤ពាន់លានដុង ដើម្បីពង្រីកផលិតកម្ម ចាត់ចែងទឹកប្រាក់១៩ពាន់លានដុង អនុវត្តគោលនយោបាយឧបត្ថម្ភ ទឹកស្អាតជូនគ្រួសារជនរួមជាតិខ្មែរជាង១០.០០០គ្រួសារ។ បន្តការអនុ វត្តន៍ដំណាក់កាល២ នៃគម្រោងផ្គត់ផ្គង់អគ្គិសនីជូនគ្រួសារជនរួមជាតិ ខ្មែរចំនួន២.៤៣១គ្រួសារ ជាមួយនឹងទុនសរុប៤៥ពាន់លានដុង។ល។ ផ្តើមពីនោះ រួមចំណែកជំរុញអត្រាគ្រួសារមានទឹកស្អាតប្រើប្រាស់នៅតំ បន់ជនរួមជាតិខ្មែរឡើងដល់ជាង៧០% និងគ្រួសារមានអគ្គិសនីប្រើ ប្រាស់ឡើងដល់ជាង៩៨%។ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរនៅ ចុងឆ្នាំ២០១៥ មាន១០.១២៤គ្រួសារ ស្រូបអត្រា១៩,៨៨% រហូតដល់ ដើមឆ្នាំ២០១៧ ថយចុះនៅ៨.៧២៤គ្រួសារ ស្រូបអត្រា១៥,៦៤%៕

លេស៊ាង-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
យ័ញង៉ុកហ៊ុង