តាមប្រសាសន៍លោក ត្រឿងថាញ់សាង ប្រធានការិយាល័យជនជាតិ ស្រុកកើ-ដ ឆ្នាំកន្លង ការិយាល័យជនជាតិ អនុវត្តបានល្អនូវការងារធ្វើ សេនាធិការជូនគណៈកម្មាធិការប្រជាជនស្រុក រៀបចំផ្សព្វផ្សាយបាន ល្អនូវការងារជនជាតិលើភូមិសាស្រ្ត។
ប្រារព្ធនិយមកិច្ចក្នុងពិធីសែនខួបបុព្វក្សត្រជាតិឡាកឡុងក្វឹង។
មិនត្រឹមតែរៀបចំបានល្អសកម្មភាពអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី និង បុណ្យសែនដូនតាឆ្នាំ២០១៦ របស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ស្រុកកើ-ដ ក្រុងកឹងធើ នៅទាំងផ្តោតការយកចិត្តទុកដាក់អនុវត្តបានល្អនូវគោល នយោបាយគិតគូរអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពសម្ភារៈ វប្បធម៌ អប់រំ សុខាភិបាល កាត់បន្ថយភាពក្រីក្រ។ល។ ផ្តើមពីនោះ ជីវ ភាពជនរួមជាតិភាគតិចត្រូវបានកែលម្អជាលំដាប់។ ស្ថានភាពសន្តិសុខ នយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅតំបន់ជនរួមជាតិភាគ តិចរស់នៅមានភាពលំនឹង។ ស្រុកកើ-ដ រៀបចំកសាងនិងប្រគល់ផ្ទះ មហាសាមគ្គី៥១ខ្នង ជូនគ្រួសារជនជាតិខ្មែរក្រីក្រនៅតំបន់តាំងទីលំនៅ សម្រាប់ជនរួមជាតិភាគតិច។ ផ្តើមការកសាងនិងដាក់ឲ្យប្រើប្រាស់ ស្ពានបេតុង KH3 នៅឃុំថើយដុង ថវិកាកសាងសរុប៣២៧លានដុង អា ស្រ័យរដ្ឋាភិបាលជប៉ុនធ្វើហិរញ្ញប្បទានតាមកម្មវិធីជំនួយឥតសំណង ។ ការិយាល័យជនជាតិស្រុកកើ-ដ បានសហការជាមួយនឹងគណៈកម្មាធិ ការប្រជាជនឃុំ ទីប្រជុំជននានានិងផ្នែកពាក់ព័ន្ធពិនិត្យសម្រេចរួចរាល់ នូវសំណុំបែបបទ១៥ច្បាប់ របស់ប្អូនៗនិស្សិតជនរួមជាតិភាគតិចឋិត ក្នុងក្របខណ្ឌគ្រួសារក្រីក្រ គ្រួសារជិតក្របានទទួលប្រយោជន៍តាម សេចក្តីសម្រេចលេខ៦៦/២០១៣/QĐ-TTg រួចបញ្ជូនសំណុំបែបបទដល់ មន្ទីរហិរញ្ញវត្ថុ។ ទន្ទឹមនឹងនោះ ការិយាល័យជនជាតិស្រុកកើ-ដ នៅទាំង សហការជាមួយនឹងឃុំថើយស្វឹង ពិនិត្យផ្ទៀងផ្ទាត់នូវលក្ខឋាននានា តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ៣០/២០១២/QĐ-TTg របស់នា យករដ្ឋមន្រ្តីនៃរដ្ឋាភិបាល និងផ្នែកសំណង់នានា ដែលត្រូវវិនិយោគទុន របស់ឃុំថើយស្វឹងដើម្បីស្នើឡើងថ្នាក់លើ។ល។ តាមប្រសាសន៍របស់ លោកហ្វិញកាវមិញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំថើយស្វឹង ឲ្យដឹង៖ អាស្រ័យការធ្វើសេនាធិការបានទាន់ពេលរបស់ការិយាល័យ ជនជាតិ ទើបការអនុវត្តន៍គោលនយោបាយជនជាតិលើភូមិសាស្រ្តឃុំ មានភាពងាយស្រួលនិងមានប្រសិទ្ធភាព។ តួយ៉ាងដូចការអនុវត្តន៍ សេចក្តីសម្រេចផ្លាស់ប្តូរមុខរបរ ឧបត្ថម្ភដោះស្រាយការងារធ្វើ ដីលំនៅ ផ្ទះនៅ ឧបត្ថម្ភជួសជុលផ្ទះ។ល។ ជូនគ្រួសារជនរួមជាតិភាគតិច ជួយ គ្រួសារប្រជាជនជាច្រើន មានការងារធ្វើលំនឹងបង្កើនប្រាក់ចំណូល លើកស្ទួយជីវភាព ដូច្នេះចំនួនគ្រួសារក្រីក្រត្រូវបានកាត់បន្ថយជាបន្ត បន្ទាប់។
លោកត្រឿងថាញ់សាង ឲ្យដឹង៖ "ឆ្នាំនេះ ការិយាល័យជនជាតិនឹងបន្ត ការអនុវត្តន៍បានល្អនូវគោលនយោបាយសុខុមាលភាពសង្គម គិតគូរជីវ ភាពជូនជនរួមជាតិភាគតិច ពិសេសគឺអនុវត្តគោលនយោបាយលើក លែងនិងកាត់បន្ថយកម្រៃសិក្សាជូនអាហារូបករណ៍ ឧទ្ទេសនាមដោះ ស្រាយការងារធ្វើ។ ជាក់ស្តែងការិយាល័យជនជាតិ សហការជាមួយ
នឹងមជ្ឈមណ្ឌលបង្រៀនវិជ្ជាជីវៈស្រុក បើកថ្នាក់បង្រៀនរបរជនបទជូន កូនចៅមាមីងនៅតំបន់តាំងទីលំនៅជនរួមជាតិភាគតិច ខិតខំកាត់ បន្ថយអត្រាគ្រួសារក្រីក្រក្នុងសហគមន៍ជនរួមជាតិភាគតិច មធ្យមភាគ ២%/ឆ្នាំ។ ទន្ទឹមនឹងនោះ ស្នើកសាងផ្ទះមហាសាមគ្គី២២ខ្នង ជូនគ្រួសារ ជនរួមជាតិភាគតិចក្រីក្រនៅតំបន់តាំងទីលំនៅ សម្រាប់ជនរួមជាតិភាគ តិច..."៕
ថាញ់ផុង-លីសៀ