ការចុះផ្សាយកម្រងសំណួរ - ចម្លើយពីកិច្ចការយុត្តិធម៌ មូលដ្ឋានលើច្រកទ្វារអេឡិចត្រូនិកច្បាប់ជាតិ នឹងបង្កលក្ខណៈដើម្បីកងជួរកម្មាភិបាលយុត្តិធម៌ថ្នាក់ឃុំ សង្កាត់ក្នុងទូទាំងប្រទេស អាចកៀកជិតរកមើល និងអនុវត្តពេលដោះស្រាយការងារ។

កម្រងសំណួរ-ចម្លើយ កិច្ចការយុត្តិធម៌មូលដ្ឋាន បានចុះផ្សាយលើមាតិកាវិមជ្ឈការ និងវិសហមជ្ឈការនៅលើច្រកទ្វារអេឡិចត្រូនិកច្បាប់ជាតិ។
អង្គភាពជំនាញនៃក្រសួងយុត្តិធម៌ បានស្រាវជ្រាវបង្កើត "សៀវភៅណែនាំសម្រាប់ឆ្លើយសំណូមពរអំពីការងារយុត្តិធម៌នៅរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់" បានចុះផ្សាយលើច្រកទ្វារអេឡិចត្រូនិកច្បាប់ជាតិ ដើម្បីណែនាំដល់មូលដ្ឋានក្នុងការអនុវត្តនូវភារកិច្ច។
កម្រងសំណួរ-ចម្លើយ កិច្ចការមូលដ្ឋានបានចុះផ្សាយនៅមាតិកាវិមជ្ឈការ និងវិសហមជ្ឈការលើច្រកទ្វារអេឡិចត្រូនិកច្បាប់ជាតិ។
សំណួរត្រូវបានបូកសរុបពីប្រភពសំណូមពរ ការឆ្លុះបញ្ចាំងពីការលំបាក និងបញ្ហាប្រឈមដែលមន្ទីរយុត្តិធម៌មូលដ្ឋានផ្ញើមកក្រសួងយុត្តិធម៌។ ខ្លឹមសារសួរ-ឆ្លើយ ត្រូវបានអង្គភាព សមត្ថកិច្ចនានារបស់ក្រសួងយុត្តិធម៌ ពិនិត្យផ្ទៀងផ្ទាត់ និងរៀបរៀងទៅជាកម្រងសំណួរ-ចម្លើយ តាមទិសដៅសង្ខេបខ្លី ច្បាស់លាស់ និងត្រឹមត្រូវ; ឆ្លងតាមរយៈនោះ ណែនាំដល់មូលដ្ឋានបម្រើការអនុវត្តការងារយុត្តិធម៌សម្រាប់រដ្ឋអំណាចមូលដ្ឋាន២ថ្នាក់។
ជាក់ស្តែង ខ្លឹមសារសួរ-ឆ្លើយ ត្រូវបានបែងចែកតាមផ្នែក រួមមាន៖ ការបង្កើតច្បាប់ ការរៀបចំអនុវត្តច្បាប់; ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ រៀបចំប្រព័ន្ធឯកសារបទដ្ឋានច្បាប់ឱ្យទៅ
ជាខ្សែសង្វាក់; គ្រប់គ្រងវិនិច្ឆ័យបទល្មើសរដ្ឋបាល; ការងារនីតិកម្ម; ជំនួយយុត្តិធម៌; រដ្ឋបាលយុត្តិធម៌; ផ្សព្វផ្សាយ អប់រំច្បាប់ សម្រុះសម្រួលនៅមូលដ្ឋាន និងស្តង់ដារនៃការចូលប្រើប្រាស់ច្បាប់; ជំនួយផ្លូវច្បាប់; ជំនួយផ្លូវច្បាប់ដល់អាជីវកម្មខ្នាតតូចនិងមធ្យម; ការទូទាត់សំណងរបស់រដ្ឋ; រៀបចំកម្មាភិបាល; អនុវត្តសាលក្រមរដ្ឋប្បវេណី អនុវត្តសាលក្រម រដ្ឋបាល អាជ្ញាសាលា; ផែនការ-ហិរញ្ញវត្ថុ; អនុវត្តវិមជ្ឈការ និងវិសហមជ្ឈការលើវិស័យយុត្តិធម៌។
ក្នុងពេលខាងមុខ កម្រងសំណួរ-ចម្លើយនឹងបន្តបំពេញបន្ថែម អភិវឌ្ឍន៍ទៅជាសៀវភៅអេឡិចត្រូនិកអំពីកិច្ចការយុត្តិធម៌មូលដ្ឋាន។
ការចុះផ្សាយកម្រងសំណួរ-ចម្លើយ នៅលើច្រកទ្វារអេឡិចត្រូនិកច្បាប់ជាតិ នឹងបង្កលក្ខណៈជូនឱ្យកងជួរកម្មាភិបាលយុត្តិធម៌ថ្នាក់ឃុំ នៅតាមឃុំ សង្កាត់ចំនួន ៣.៣២១ ក្នុងទូទាំងប្រទេស អាចកៀកជិត រកមើល ស្វែងយល់បន្ថែម និងអនុវត្តពេលដោះស្រាយការងារ។ ឆ្លងតាមរយៈនោះ ធានាការដំណើរការរលូន មានប្រសិទ្ធភាពទូទាំងផ្នែកយុត្តិធម៌ និយាយដោយឡែក និងដំណើរការទម្រង់រដ្ឋអំណាច ២ ថ្នាក់ និយាយរួម៕
យោង៖ Nhandan.vn - វិមាន