រយៈពេលកន្លង សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់នៃឃុំមីហឿង ក្រុងកឹងធើ បានរួមដំណើរជាមួយសមាជិកនារីក្នុងចលនាអភិវឌ្ឍសេដ្ឋកិច្ច ដោយមានសកម្មភាពជាក់ស្តែងជាច្រើន។ល។ ផ្តើមពីនោះ ជួយសមាជិកលើកកម្ពស់ការយល់ដឹង អនុវត្តនូវទម្រង់ផលិតមានប្រសិទ្ធភាព សន្សឹមៗលំនឹងជីវភាព។

អ្នកមីង លីវធីធឿង (ខាងឆ្វេង) នៅភូមិបូលៀង៣ មានជីវភាពលំនឹងដោយសារប្រើប្រាស់ប្រភពទុនពីធនាគារគោលនយោបាយសង្គមមានប្រសិទ្ធភាព។ រូបថត៖ ថាញវ៉ាង
អ្នកមីងលីវធីធឿង នៅភូមិបូលៀង ៣ ឱ្យដឹង៖“ពីមុនស្ថានភាពគ្រួសារខ្ញុំលំបាកណាស់ នៅឆ្នាំ ២០០៧ គ្រួសារខ្ញុំបានសមាគមជួយណែនាំបុលទុនពីធនាគារគោលនយោបាយសង្គម។ ផ្តើមពីប្រភពទុននេះ ខ្ញុំអនុវត្តទម្រង់ចិញ្ចឹមគោទឹកដោះ។ ដំបូងជួបលំបាកច្រើន ដោយសារមិនទាន់មានបទពិសោធន៍ក្នុងការចិញ្ចឹម ក្រោយមកបានរៀនសូត្រពីរបៀបថែទាំ បង្ការជំងឺពីគ្រួសារប្រជាជននៅភូមិភាគនិងតាមរយៈវគ្គហ្វឹកហ្វឺន ម្ល៉ោះហើយគោធំធាត់ល្អ ហើយកើតកូនរៀងរាល់ឆ្នាំ”។
ផ្តើមពីគោ ១ ក្បាលដំបូង ក្រោយពីលក់ប្រមាណ ១៥ លើក ឥឡូវគ្រួសារមីងធឿង នៅមានគោ ១១ ក្បាល ក្នុងនោះ គោមេ ៩ ក្បាល គោឈ្មោល ២ ក្បាល។ តាមសម្តីមីងធឿង ក្នុងចំណោមគោមេ ៩ ក្បាល មានគោមេ ៤ក្បាលកំពុងផ្តល់ទឹកដោះ មធ្យមភាគបានដឹកដោះប្រមាណពី ៤០-៤៥ គីឡូក្រាមក្នុង ១ ថ្ងៃ លក់ដោយតម្លៃពី ១៣.០០០-១៤.៥០០ ដុងក្នុងមួយគីឡូក្រាម ក្រោយពីទូទាត់រួចស្រេចគ្រួសារមីងនៅប្រាក់ចំណេញប្រមាណ ៣,៥ លានដុងក្នុងមួយសប្តាហ៍។ ដោយមានប្រភពចំណូលប្រមាណ ២០០ លានដុងក្នុងមួយឆ្នាំពីទម្រង់ចិញ្ចឹមគោទឹកដោះ ទើបជីវភាពគ្រួសារគាត់បានកែលម្អ មានទ្រព្យសម្បត្តិ ចាយវាយនិងសន្សំសំចៃបានខ្លះផង។

អ្នកមីងលីធីទឿង នៅភូមិបូលៀង១ មានជីវភាពធូរធារ ដោយសារប្រើប្រាស់ប្រភពទុនគោល
នយោបាយសង្គមមានប្រសិទ្ធភាព។ រូបថត៖ ថាញវ៉ាង
ចំណែកគ្រួសារអ្នកមីងលីធីទឿង នៅភូមិបូលៀង ១ ស្ថិតក្នុងក្របខណ្ឌគ្រួសារក្រីក្រ ប្រាក់ចំណូលជាសំខាន់គឺបានមកពីធ្វើការស៊ីឈ្នួល។ ឆ្នាំ ២០០៨ ដោយបានការិយាល័យដោះដូរនៃធនាគារគោលនយោបាយសង្គមស្រុកមីទូ (ចាស់) ឱ្យបុល ៣០ លានដុង តាមរយៈសមាគមសហព័ន្ធនារីឃុំ គាត់ទិញគោទឹកដោះមួយក្បាលមកចិញ្ចឹម។ ដោយការប្រឹងប្រែងខិតខំថែទាំ ហេតុនោះគោធំធាត់ល្អ។ ផ្តើមពីគោ ១ ក្បាលដំបូង ឥឡូវគ្រួសារគាត់មានគោ ១៣ ក្បាល។ ក្នុងនោះ មានគោមេ ៣ ក្បាលកំពុងផ្តល់ទឹកដោះ មធ្យមភាគផ្តល់ទឹកដោះបានប្រមាណ ៤៥ គីឡូក្រាម ក្នុង ១ ថ្ងៃ លក់ដោយតម្លៃ ១៤.៥០០ ដុងក្នុង ១ គីឡូក្រាម។ អ្នកមីងលីធីទឿង ឱ្យដឹង៖ “ក្នុងមួយឆ្នាំៗ គ្រួសារខ្ញុំរកបានប្រាក់ចំណូលជាង ២០០ លានដុងពីចិញ្ចឹមគោទឹកដោះ អាស្រ័យហេតុនោះ ទើបជីវភាពគ្រួសារខ្ញុំបានលំនឹងនិងចាកផុតពីភាពក្រីក្រ”។
អ្នកស្រី ចូវធីធ្វីហាំង ប្រធានសមាគមសហព័ន្ធនារីឃុំមីហឿង ឱ្យដឹង៖ ប្រភពទុនពីធនាគារគោលនយោបាយសង្គមបានជួយឱ្យសមាជិកនារី បំផុតគឺសមាជិកខ្មែរ ផ្លាស់ប្តូរគំនិតផលិតបន្តិចម្តងៗ កសាងបានទម្រង់សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព សមស្របជាមួយនឹងលក្ខណៈសេដ្ឋកិច្ចរបស់ភូមិភាគ។ ផ្តើមពីនោះ សមាជិកជាច្រើនដែលមានស្ថានភាពលំបាកមានលក្ខណៈអភិវឌ្ឍផលិតកម្ម បង្កើនប្រាក់ចំណូល ឈានឡើងធូរធារ៕
ថាញវ៉ាង-វិមាន