14/03/2017 - 08:31

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិខ្មែររស់នៅកុះករ

កម្មវិធី១៣៥របស់រដ្ឋាភិបាល ត្រូវបានអនុវត្តនៅឃុំវិញភូ ស្រុកយង់រៀង ខេត្តកៀងយ៉ាង បានរួមចំណែកធ្វើឲ្យផ្លាស់ថ្មីតំបន់ដែលមានជនរួមជាតិ ខ្មែររស់នៅកុះករ  បង្កលក្ខណៈងាយស្រួលជូនមាមីងឈានឡើងអភិ វឌ្ឍសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រដោយចីរភាព។

 

 ផ្លូវគមនាគមន៍ជនបទចូលភូមិង្វៀនវ៉ូវ ឃុំវិញភូត្រូវបាន ក្រាលបេតុង។

តាមប្រសាសន៍លោកហ្វិញថាញ់តុង អនុប្រធានគណៈកម្មាធិការប្រជា ជនឃុំវិញភូ បច្ចុប្បន្ន ទូទាំងឃុំមានជនរួមជាតិខ្មែររស់នៅជាង៦០%។ កាលពីមុនជីវភាពរបស់មាមីងបានមុខខ្វះក្រោយ; ហេដ្ឋាររចនាសម្ព័ន្ធ សេដ្ឋកិច្ចរបស់ឃុំមានការលំបាកយ៉ាងច្រើន។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យ ផ្តោតការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ឆ្លងតាមរយៈនៃកម្មវិធីគ្រោង ការអភិវឌ្ឍសេដ្ឋកិច្ចបានញាំុងឲ្យមុខមាត់របស់ឃុំមានភាពផ្លាស់ថ្មី ។ ក្រៅពីជំនួយកសាងផ្លូវគមនាគមន៍ជនបទ តាមរយៈកម្មវិធីនិងគ្រោង ការនានា មាមីងនៅឃុំវិញភូ ថែមទាំងទទួលបានជំនួយផ្ទះនិងដើមទុន សម្រាប់បង្កបង្កើនផល អាស្រ័យហេតុនោះ ជីវភាពមាមីងពីមួយថ្ងៃទៅ មួយថ្ងៃកាន់តែបានធូរធារគ្រាន់បើ។តាមប្រសាន៍ពូយ៉ឿងថាញ់ម៉ាញ់ ប្រ ជាជនភូមិង្វៀនវ៉ូវ ភាពផ្លាស់ថ្មី សព្វថ្ងៃឃើញចំពោះមុខ នោះគឺផ្លូវបេតុង រាបស្មើ ជួយឲ្យមាមីងធ្វើដំណើរទៅមកបានងាយស្រួល។ មានកម្មវិធី គ្រោងការជាច្រើនបានវិនិយោគទុន ជំនួយមាមីងក្នុងការបង្កបង្កើនផល រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារគួរឲ្យកត់សម្គាល់។ កាលពីមុននេះ គ្រួសារពូយ៉ឿងថាញ់ម៉ាញ់ ស្ថិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ ដោយសារ បានជំនួយដើមទុនបង្កបង្កើនផល និងអនុវត្តវិទ្យាសាស្រ្តបច្ចេកទេស ក្នុងការផលិតកម្ម ម្ល៉ោះហើយសព្វថ្ងៃជីវភាពគ្រួសារពូបានលំនឹងចាក ផុតពីភាពក្រីក្រតាំងពី៣ឆ្នាំមុន។

ឆ្នាំ២០១៤ បងយ័ញសិណ ស្នាក់នៅភូមិហ្វិញតូ ទទួលបានជំនួយគោ ចិញ្ចឹមមួយក្បាលតាមកម្មវិធី១៣៥ថ្មីៗនេះ បងបានរដ្ឋជំនួយផ្ទះ "មហា សាមគ្គី"។ ចាប់ពីទទួលបានជំនួយគោចិញ្ចឹមលើកដំបូង សព្វថ្ងៃគោកើត បានកូនមួយក្បាល ហើយគាត់ខំប្រឹងថែគោមេនោះឲ្យកើតកូនបន្តទៀត ដើម្បីជួយគ្រួសារចាកផុតពីភាពក្រីក្រដោយចីរភាព។ រីឯបងយ័ញវៀង ក៏ជាគ្រួសារក្រីក្រនៅភូមិហ្វិញតូ ឃុំវិញភូ ត្រូវបានរដ្ឋជំនួយគោចិញ្ចឹម តាមកម្មវិធី១៣៥ ឲ្យដឹង៖ បានរដ្ឋជំនួយគោខ្ញុំត្រេកអរណាស់ ខ្ញុំសន្យា នឹងខំថែទាំវាឲ្យបានល្អ ហើយខិតខំធ្វើការរកស៊ីដើម្បីឈានឡើងក្នុង
ជីវភាព។

តាមប្រសាសន៍លោកហ្វិញថាញ់តុង អនុប្រធានគណៈកម្មាធិការប្រជា ជនវិញភូ ផ្តើមពីកម្មវិធី១៣៥របស់រដ្ឋាភិបាល មកទល់ពេលនេះ គ្រួសារ ជនជាតិខ្មែរទទួលបានជំនួយគោបន្តពូជ។ ដើម្បីមាមីងថែទាំបានល្អ រដ្ឋ អំណាចភូមិភាគ បានសហការជាមួយនឹងផ្នែកមុខងារ រៀបចំវគ្គហ្វឹក ហាត់ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសចិញ្ចឹមសត្វជូនមាមីង។ អាស្រ័យ ហេតុនោះ ចំនួនគោដែលកម្មវិធីបានជំនួយមានការរីកចម្រើនល្អ អត្រា គោកើតកូនក៏ច្រើនផងដែរ។ កម្មវិធីនេះ ពិតជាជួយយឺតយោងក្នុងការ ងារលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់ឃុំ៕

ឡេស៊ាង-លីសៀ

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បងយ័ញសិណ