មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/12/2016 - 10:43

ផ្តុំកម្លាំងគិតគូរជូនជនរួមជាតិខ្មែរ

គណៈជនជាតិក្រុងកឹងធើ និង​សមា​គម​សហ​ព័ន្ធ​បណ្ដា​អង្គ​ការ​មិត្ត​ភាព ក្រុង​កឹង​ធើ បាន​អនុ​វត្ត​កម្ម​វិធី​សហ​ការ​ចាប់​ពី​ឆ្នាំ​២០១៤​។ ជំ​ហាន​ដំ​បូង កម្ម​វិធី​បាន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ​ខ្មែរ​លំ​នឹង​ជីវ​ភាព អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។

ស្ពានដូវង៉ាងត្រូវបានកសាងបេតុងរឹងមាំ សុវត្ថិភាពងាយ ស្រួលក្នុងការធ្វើដំណើរ
ទៅមកនិងដឹកជញ្ជូនកសិផល។

គណៈជនជាតិក្រុងកឹងធើ ចាប់​ផ្តើម​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​កម្ម​វិធី​សហ ការ​រួម​ជា​មួយ​នឹង​សមា​គម​សហ​ព័ន្ធ បណ្ដា​អង្គ​ការ​មិត្ត​ភាព​ចាប់​ពី​ឆ្នាំ​២០១៤​។ ផ្តើម​ពី​ភាព​ជាក់​ស្តែង​តម្រូវ​ការ​ច្រើន​បែប​ប្រ​ភព​ទុន​វិនិ​យោគ សម្រាប់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​ជ្រៅ​របស់​ក្រុង​កឹង​ធើ​។ លោក​ឡឿង​វ៉ាំង​ទ្រឺ ប្រ​ធាន​គណៈ​ជន​ជាតិ​ក្រុង​កឹង​ធើ ចែក​រំ​លែក​៖ "ក្នុង​នាម​ជា​ប្រ​ធាន​សមា​គម​មិត្ត​ភាព​វៀត​ណាម-គុយ​បា ម៉្លោះ​ហើយ​ខ្ញុំ​មាន​ឱ​កាស​ទទួល​ជួប​ប្រតិ​ភូ​បរ​ទេស ប្រ​តិ​ភូទាំង​នេះ មាន​បំ​ណង​រួម​វិ​ភាគ​ទាន​ ​ឧបត្ថម្ភ​ភូមិ​ភាគ​នា​នា​ដែល​នៅ​ជួប​ការ​លំ​បាក​របស់​ក្រុង​។ ដោយ​យល់ឃើញ​ថា នេះ​គឺ​ជា​ប្រភព​កម្លាំង​សម​ស្រប​នឹង​វិនិ​យោគ​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ គណៈ​ជន​ជាតិ​និង​សមា​គម​សហ​ព័ន្ធ​បណ្ដា​អង្គ​ការ​មិត្ត​ភាព​ធ្វើ ការ​ស្នើ​ភ្លាម រួច​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​សមា​គម​មិត្ត​ភាព​វៀត​ណាម​-​ជប៉ុន វៀត​ណាម​-​កូរ៉េ​"​​។ នៅ​ឆ្នាំ​២០១៦ រដ្ឋា​ភិ​បាល​ជប៉ុន ជំ​នួយ​ឥត​សំ ណង​ថវិ​កា​កសាង​ស្ពាន​ជន​បទ​ចំ​នួន​៣​ខ្សែ ក្នុង​នោះ​មាន​(ស្ពាន​KH​៣) នៅ​ស្រុក​កើ​-​ដ (ស្ពាន​ដូវ​ង៉ាង​និង​ស្ពាន​កេញ​២០០) នៅ​ស្រុក​ថើយ​ឡាយ សំ​ណង់​ទាំង​នេះ​ត្រូវ​បាន​កសាង​សម្រេច​រួច​រាល់​និង​សម្ពោធ ដាក់​ឲ្យ​ប្រើ​ប្រាស់​នៅ​ថ្ងៃ​ទី​១០ ខែ​សី​ហា ឆ្នាំ​២០១៦​។

ស្រុកកើ-ដ និងថើយឡាយ​ជា​ភូមិ​ភាគ​មាន​ព្រែក​ប្រ​ឡាយ​ខ្វាត់​ខ្វែង​នៅ មាន​ស្ពាន​ឈើ​ចាស់​ទ្រុឌ​ទ្រោម​ជា​ច្រើន​។ មាន​ស្ពាន​បេតុង​រឹង​មាំ​គឺ​ជា​ក្តី ប្រាថ្នា​តាំង​ពី​យូរ​យារ​របស់​មា​មីង​នៅ​ទី​នេះ​។ អ្នក​មីង​ង្វៀន​ធី​បែ​សៅ ប្រធាន​ភូមិ​ត្រឿង​និញ ឃុំ​ត្រឿង​ស្វឹង​B ស្រុក​ថើយ​ឡាយ ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ស្ពានដូវ​ង៉ាង​មិន​ត្រឹម​តែ​នាំ​មក​ភាព​រីក​រាយ​ចំ​ពោះ​មា​មីង​នៅ​ភូមិ​ត្រឿង​និញ​ប៉ុណ្ណោះ​ទេ នៅ​ទាំង​នាំ​មក​ភាព​ងាយ​ស្រួល​ជូន​មា​មីង នៅ​ភូមិ​នា​នា ពេល​ធ្វើ​ដំ​ណើរ​តាម​ផ្លូវ​ប្រ​ឡាយ​នេះ​។ អា​ស្រ័យ​មាន​ស្ពាន​នេះ ទើប​កូន​ចៅ​មា​មីង​ក្នុង​ភូមិ​ទៅ​រៀន​ប្រ​កប​ដោយ​សុវត្ថិ​ភាព​ ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ និង​ដឹក​ជញ្ជូន​កសិ​ផល​របស់​មា​មីង​មាន​ភាព​ងាយស្រួល ម្យ៉ាង​ទៀត​ឈ្មួញ​ចូល​ទិញ​ដល់​កន្លែង​លក់​បាន​ថ្លៃ​ជាង។ អា​ស្រ័យ​ហេតុ​នោះ ជីវ​ភាព​សម្ភារៈ​និង​ស្មា​រតី​របស់​ជន​រួម​ជាតិ​ខ្មែរ​និ​យាយ ដោយ​ឡែក និង​ប្រ​ជា​ជន​លើ​ភូមិ​សាស្រ្ត​នេះ​និ​យាយ​រួម ​មាន​ការ​វិវឌ្ឍយ៉ាង​ស​កម្ម​"។

តាមប្រសាសន៍លោកឡឿងវ៉ាំង​ទ្រឺ ត​ភ្ជាប់​ភាព​ជោគ​ជ័យ​ជំ​ហាន​ដំ​បូង របស់​កម្ម​វិធី គណៈ​ជន​ជាតិ​ស្នើ​មជ្ឈ​មណ្ឌល​វប្ប​ធម៌​កូរ៉េ​ប្រ​ចាំ​ការ​នៅ​ក្រុង​ហូ​ជី​មិញ ឧបត្ថម្ភ​ជន​រួម​ជាតិ​ភាគ​តិច​ដែល​មាន​ជីវ​ភាព​លំ​បាក​។ កម្ម​វិធី​ឧបត្ថម្ភ​លើក​នេះ សំ​ខាន់​គឺ​ប្រ​មូល​ផ្តុំ​ឲ្យ​ការ​សង់​ផ្ទះ​ជូន​គ្រួ​សារ ជន​រួម​ជាតិ​ខ្មែរ ដែល​បាន​រដ្ឋ​ឧបត្ថម្ភ​ដី​សង់​ផ្ទះ​នៅ​មណ្ឌល​តាំង​ទី​លំ​នៅ​ជន​រួម​ជាតិ​ភាគ​តិច​នៅ​ស្រុក​កើ​-ដ​និង​ខណ្ឌ​អូរ​ម៉ូង​៕

ថាច់ថាញ់ភូ-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ស្រុកកើ-ដ