ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

27/01/2015 - 08:28

នាយករដ្ឋមន្រ្តី បំផុសចលនាកម្មវិធីសកម្មភាពជាតិ "គ្មាននៅគ្រោះអត់ឃ្លាន" នៅប្រវៀតណាម

កន្លងហើយនៅហាណូយ នា​យក​រដ្ឋ​មន្ត្រី ង្វៀន​តឹង​យុង បាន​អញ្ជើញ​ចូល​រួម​ពិធី​បំ​ផុស​ចល​នា​និង​សិក្ខា​សា​លា ផ្តើម​កសាង​កម្ម​វិធី​សកម្ម​ភាព​ជាតិ "គ្មាន​នៅ​គ្រោះ​អត់​ឃ្លាន" ដែល​ជា​គំ​និត​មួយ​ដ៏​ឈ្លាស​វៃ សំ​ដៅលុប​បំ​បាត់​គ្រោះ​អត់​ឃ្លាន​នៅ​ក្នុង​ប្រ​ទេស​វៀត​ណាម។

 នាយករដ្ឋមន្ត្រី ង្វៀនតឹងយុង ក្នុងពិធីបំផុសចលនាកម្មវិធី សកម្មភាពជាតិ "គ្មាននៅគ្រោះអត់ឃ្លាន "នៅប្រទេសវៀត ណាម។

គំនិតឈ្លាសវៃ "គ្មាននៅគ្រោះអត់ឃ្លាន"  ត្រូវបានអគ្គលេខាធិការអង្គ ការសហប្រជាជាតិ លើកឡើង ជាលើកដំបូងនៅអង្គសិក្ខាសាលា អភិវឌ្ឍចីរភាព Rio+២០ នៅប្រទេសប្រេស៊ីល កាលពីខែមិថុនា ឆ្នាំ២០១២ ។ គំនិតឈ្លាសវៃនេះ អំពាវនាវបណ្តាប្រទេសទាំងអស់រួបរួមគ្នា ដើម្បី បញ្ចប់គ្រោះអត់ឃ្លាន និងអភិវឌ្ឍប្រកបដោយចីរភាព។ ដើម្បីសម្រេច បាននូវទិសដៅនេះនៅក្នុងប្រទេសវៀតណាម បណ្តាស្ថាប័ននៃអង្គការ សហប្រជាជាតិក្នុងប្រទេសវៀតណាម ដែលស្ថិតក្រោមការដឹកនាំរបស់ អ្នកសម្របសម្រួលប្រចាំនៅអង្គការសហប្រជាជាតិ និងការឧបត្ថម្ភ ក៍ ប្រឹក្សាខាងបច្ចេកទេសរបស់អង្គការ FAO នឹងធ្វើកិច្ចសហប្រតិបត្តិការ កសាងផែនការសកម្មភាពជាតិ និងអនុវត្តកម្មវិធីសកម្មភាពជាតិ គ្មាន នៅគ្រោះអត់ឃ្លាននៅប្រទេសវៀតណាម ដំណាក់កាលឆ្នាំ ២០១៦-២០ ២៥ ។ ផែនការសកម្មភាពនេះ  នឹងជួយគាំទ្រដល់ផែនការអភិវឌ្ឍសេដ្ឋ កិច្ច-សង្គមកិច្ច ក្នុងដំណាក់កាលខាងមុខ ជាពិសេស គឺសម្រាប់កម្មវិធី ទិសដៅជាតិ កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការកសាង ជនបទថ្មី៕

ទីភ្នាក់ងារសារពត៌មានវៀតណាមប្រែសម្រួល-វ៉ាន់តឹន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្រទេសប្រេស៊ីល