សមមិត្ត ហ្វិញហ្វាងម៉េន ត្រូវបានតែងតាំងជាអគ្គនិពន្ធនាយកស្តីទីកាសែតនិងវិទ្យុទូរទស្សន៍កឹងធើ
(CT) - នៅព្រឹកថ្ងៃទី ២២ ខែកក្កដា គណៈកម្មាធិការបក្សក្រុងកឹងធើ បានរៀបចំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុងអំពីការងារបុគ្គលិក។

ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សក្រុងកឹងធើ ប្រគល់សេចក្តីសម្រេចដល់សមមិត្ត ង្វៀងង៉ុកតឹម (ឈរទី២ រាប់ពីខាងឆ្វេង) និងសមមិត្ត ហ្វិញហ្វាងម៉េន (ឈរទី៣ រាប់ពីខាងឆ្វេង)។
នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំគណៈចាត់តាំងនៃគណៈកម្មាធិការបក្សក្រុង បានប្រកាសសេចក្តីសម្រេចតែងតាំងសមមិត្ត វ៉ជីកុង សមាជិកគណៈប្រតិបត្តិការបក្ខភាគក្រុង កាន់តំណែងជាអនុប្រធានគណៈឃោសនាអប់រំនិងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុងកឹងធើ; សេចក្តីសម្រេចតែងតាំងសមមិត្ត ង្វៀងង៉ុកតឹម សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សក្រុង អគ្គនិពន្ធនាយកកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ កាន់តំណែងជាប្រធានគណៈឃោសនាអប់រំ និងប្រជាចលនានៃគណៈកម្មាធិការបក្សក្រុង; សេចក្តីសម្រេចតែងតាំងអគ្គនិពន្ធនាយកស្តីទីកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ ចំពោះសមមិត្ត ហ្វិញហ្វាងម៉េន សមាជិកគណៈកម្មាធិការបក្ស ក្រុង អគ្គនិពន្ធនាយករងប្រចាំការកាសែតនិងវិទ្យុ ទូរទស្សន៍កឹងធើ។
ថ្លែងក្នុងកិច្ចប្រជុំនេះ សមមិត្ត ត្រឹងវ៉ាន់ហ្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុងបានកត់សម្គាល់នូវការរួមចំណែករបស់សារព័ត៌មាននៃភូមិភាគទាំង ៣ គឺ៖ កឹងធើ ហូវយ៉ាងនិងសុកត្រាំង មុនពេលរួមបញ្ចូល។ ទន្ទឹមនឹងនោះ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស្ថាប័នសារព័ត៌មានក្នុងការផ្សព្វផ្សាយនូវគោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ និងគោលនយោបាយរបស់រដ្ឋ និងលើកទឹកចិត្តចលនាប្រឡងប្រណាំង អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ សមមិត្តអនុលេខាគណៈកម្មាធិការបក្សក្រុង បានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព បទពិសោធន៍របស់សមមិត្តដែលបានតែងតាំង ទន្ទឹមនឹងនោះ សង្ឃឹមថាសមមិត្ត ទាំងពីរនាក់ នឹងបន្តខិតខំប្រឹងប្រែងជម្នះលំបាក សម្រេចភារកិច្ចប្រគល់ជូនបានល្អប្រសើរ។ ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ ក៏គប្បីពង្រីកជាងទៀតនូវស្មារតីសាមគ្គី បង្កបរិយាកាសធ្វើការជិតស្និទ្ធ ស្រុះស្រួល និងចែករំលែកបន្ទុកដើម្បីជម្នះលំបាក សម្រេចភារកិច្ចដែលប្រគល់ជូនបានល្អប្រសើរបំផុត៕
ក្វឹកថាយ-វិមាន