ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

28/07/2025 - 09:48

នឹង​ប្រា​រព្ធ​ពិ​ធី​ប្រ​ណាំង​គោ​នៅ​វត្ត​រោទិ៍ ឆ្នាំ​២០២៥ 

គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​អាង​គឺ ខេត្ត​អាង​យ៉ាង ទើប​រៀប​ចំ​កិច្ច​ប្រ​ជុំ​ផ្សព្វ​ផ្សាយ​ផែន​ការ​ប្រា​រព្ធ​ពិធី​ប្រ​ណាំង​គោ​ប្រ​ពៃ​ណី​នៅ​វត្ត​រោទិ៍ លើក​ទី​១១ ឆ្នាំ​២០២៥ ។ ព្រឹត្តិ​ការណ៍​នេះ នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី ៣១ ខែ​សី​ហា ឆ្នាំ​២០២៥ (ត្រូវ​នឹង​ថ្ងៃ ៨ កើត ខែ​ភទ្រ​បទ) នៅ​ទី​លាន​ប្រ​ណាំង​គោ​វត្ត​រោទិ៍ ភូមិ​វិញ​ថឿង ឃុំ​អាង​គឺ។ ពិធី​ប្រ​ណាំង​ឆ្នាំ​នេះ មាន​គោ​ចំ​នួន ៣២ នឹមមក​ពី​ឃុំ​អាង​គឺ សង្កាត់​ជី​ឡាំង សង្កាត់​ទិញ​បៀង​និង​ឃុំ​ណុយ​កឹម ប្រ​ណាំង​ប្រ​ជែង​តាម​ទម្រង់​ជម្រុះ​ផ្ទាល់​ឈ្នះ​ចាញ់​តែ​ម្ដង។

ការ​ប្រ​ណាំង​គោ ជា​ទី​លាន​កម្សាន្ត​ដ៏​ទាក់​ទាញ​និង​ប្រ​កប​ដោយ​លក្ខណៈ​ពិ​សេស​របស់​ជនរួមជាតិខ្មែរនៅតំបន់បៃណុយ។

ក្រោយ​ពី​ពិធី​ប្រ​ណាំង​គោ នឹង​មាន​ពិធី​ស្ទូង​ស្រូវ ដោយ​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​ព្រះ​សង្ឃ​និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ ដើម្បី​បង្កើត​បរិ​យា​កាស​សប្បាយ​រីក​រាយ សាម​គ្គី និង​បង្ហាញ​ពី​អត្ត​សញ្ញាណ​វប្ប​ធម៌​ដ៏​វិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​តំ​បន់​បៃ​ណុយ៕

យោង៖ កា​សែត​អាង​យ៉ាង - ថាច់​ធី  ​ 

ចែករំលែកអត្ថបទ