បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រុងកឹងធើ សហការជាមួយសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ បានរៀបចំបើកវគ្គបំប៉នភាសាខ្មែរជូនកម្មាភិបាល យុទ្ធជនចំនួន ៣០ នាក់ ដែលកំពុងបម្រើការងារនៅបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រុងកឹងធើ។

ទិដ្ឋភាពបើកវគ្គសិក្សា។
សិក្ខាកាមនឹងសិក្សាក្នុងរយៈពេល៣ខែ ជាមួយខ្លឹមសារ៖ ស្តាប់ និយាយ អាន សរសេរនិងបច្ចេកស័ព្ទសម្រាប់បម្រើការងារក្នុងកងទ័ព។ វគ្គសិក្សាសំដៅជួយសិក្ខាកាមយល់ដឹងនិងប្រើប្រាស់ភាសាខ្មែរដើម្បីបម្រើការងារជាក់ស្តែង។ សំខាន់គឺជួយកម្មាភិបាល យុទ្ធជនច្បាមភូមិសាស្ត្រ ផ្សព្វផ្សាយពីគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរ បង្កើតការទំនាក់ទំនងរវាងកងទ័ពនិងប្រជាជនកាន់តែមានភាពជិតស្និទ្ធ ការពាររឹងមាំតំបន់ព្រំដែនសមុទ្រ។
យោងតាមបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនក្រុងកឹងធើ ចាប់ពីឆ្នាំ ២០២១ មកដល់បច្ចុប្បន្ន អង្គភាពបានសហការជាមួយសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ រៀបចំបើកវគ្គបំប៉នភាសាខ្មែរបាន ២ ថ្នាក់ ជូនកម្មាភិបាល យុទ្ធជនចំនួន៨៥នាក់។ កម្មាភិបាល យុទ្ធជនភាគច្រើនប្រើប្រាស់ភាសាខ្មែរបានល្អ ដើម្បីបម្រើដល់ការងារទំនាក់ទំនងជាមួយជនរួមជាតិខ្មែរនៅតំបន់ព្រំដែនសមុទ្រ រួមចំណែកអនុវត្តសម្រេចល្អភារកិច្ចដែលបានប្រគល់ឱ្យ៕
យីអាញ-មុនី