ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

21/07/2025 - 10:36

នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ

រដ្ឋ​អំ​ណាច​ភូមិ​ភាគ​២​ថ្នាក់ ត្រូវ​ដំ​ណើរ​ការ​ដោយ​រលូន ប្រ​កប​ដោយ​វិជ្ជា​ជីវៈ និង​សម​កាល​កម្ម 

  * កំ​ណត់​ការ​ដោះ​ស្រាយ​ដែល​នៅ​សេស​សល់​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​បន្ទាន់​គម្រោង មន្ទីរ​ពេទ្យ​Oncology កឹង​ធើ

សមា​ជិក​ការិ​យា​ល័យ​នយោ​បាយ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិបាល ផាម​មិញ​ជិញ ទើប​ដឹក​នាំ​កិច្ច​ប្រ​ជុំ​ស្តី​ពី​ស្ថាន​ភាព​អនុវត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់; ជំ​រុញ​ល្បឿន​ដំ​ណើរ​ការ​ផ្សព្វ​ផ្សាយ​គម្រោង​ផ្លូវ​គមនា​គមន៍​សំ​ខាន់ៗ និង​គម្រោង​អភិវឌ្ឍន៍​ចីរ​ភាព ១ លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង។

 នា​យក​រដ្ឋ​មន្ត្រី ផាម​មិញ​ជិញ មាន​ប្រ​សាសន៍​ក្នុង​កិច្ច​ប្រ​ជុំ។

បច្ចុប្បន្ន រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់​នៅ​ខេត្ត ក្រុង​នានា​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង កំ​ពុង​ដំ​ណើរ​ការ​យ៉ាង​រលូន។ ក្នុង​នោះ ការ​ងារ​កសាង​បក្ស រដ្ឋ​អំ​ណាច រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម និង​អង្គ​ការ​មហា​ជន; ការ​រៀប​ចំ​កម្មា​ភិបាល​ធ្វើ​ការ​នៅ​ថ្នាក់​ឃុំ ពិ​សេស​គឺ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​ពាក់​ព័ន្ធ​នឹង​អ្នក​ដែល​លំ​នឹង ដំ​ណើរ​ការ​រលូន...។

អំ​ពី​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ បច្ចុប្បន្ន ទូ​ទាំង​តំ​បន់​មាន ២១ គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍ រួម​មាន៖ ផ្លូវ​គោក ផ្លូវ​ទឹក ផ្លូវ​អា​កាស។ ក្នុង​នោះ គម្រោង​ផ្លូវ​ល្បឿន​លឿន​ចំ​នួន ៥ មាន​ប្រ​វែង​សរុប ២០៦ គី​ឡូ​ម៉ែត្រ តាម​ការ​គ្រោង​ទុក​នឹង​សម្រេច​ក្នុង​ឆ្នាំ ២០២៥ កំ​ពុង​ធា​នា​ល្បឿន​ដំ​ណើរ​ការ និង​បញ្ហា​លំ​បាក​ជាប់​ពាក់​ព័ន្ធ​ដែល​បាន​ដោះ​ស្រាយ។ ចំ​ពោះ​គម្រោង​អភិវឌ្ឍន៍​ចីរ​ភាព ១ លាន​ហិក​តា ជំ​នាញ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ និង​បំ​ភាយ​ឧស្ម័ន​ទាប មក​ទល់​ពេល​នេះ ភូមិ​ភាគ​នានា​ក៏​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​អនុវត្តន៍​ពិ​សោធន៍​ចំ​នួន ១០១ សរុប​ផ្ទៃ​ដី​ជាង ៤.៥០០ ហិក​តា; ដោយ​មាន​ក្រុម​សហ​ករណ៍​ចូល​រួម​ចំ​នួន ៦២០ សហ​គ្រាស​ចំ​នួន ២០០។ ទោះ​បី​ប្រ​សិទ្ធ​ភាព​គម្រោងបាន​បង្ហាញ​ច្បាស់​ ប៉ុន្តែ​ការ​ផ្សព្វ​ផ្សាយ​នៅ​យឺត​យាវ អា​ស្រ័យ​នៅ​ជួប​ការ​លំ​បាក​និង​បញ្ហា​ជាប់​ទាក់​ទិន​ជា​ច្រើន​ដែល​មិន​បាន​ដោះ​ស្រាយ​ទាន់​ពេល។

ថ្លែង​បូក​សរុប​ក្នុង​កិច្ច​ប្រ​ជុំ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល សំ​ណូម​ពរ​បន្ត​ការ​រក្សា​សាម​គ្គីភាព ឯក​ភាព​ផ្ទៃ​ក្នុង; ពន្លឿន​ឱ្យ​បាន​ឆាប់​រហ័ស​ជាង​ទៀត​ដើម្បី​អនុវត្ត​សម្រេច​ទិស​ដៅ​ឆ្នាំ ២០២៥ និង​អា​ណត្តិ ២០២១​-២០២៥ សំ​ខាន់​គឺ​ទិស​ដៅ​កំ​ណើន​ចាប់​ពី ៨% ឡើង​ទៅ​ក្នុង​ឆ្នាំ​នេះ ធា​នា​លំ​នឹង​ម៉ា​ក្រូ​សេដ្ឋ​កិច្ច តុល្យ​ភាព​ខឿន​សេដ្ឋ​កិច្ច; ធា​នា​លំ​នឹង​នយោ​បាយ សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម រក្សា​រឹង​មាំ​សន្តិ​សុខ​ការ​ពារ​ប្រ​ទេស បង្ក​បរិ​ស្ថាន​សន្តិ​ភាព ស្ថិរ​ភាព​និង​អភិវឌ្ឍន៍; រៀប​ចំ​ដំ​ណើរ​ការ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់​ដោយ​រលូន មាន​ប្រ​សិទ្ធ​ភាព​បំ​ផុត​ដែល​អាច​ធ្វើ​ទៅ​បាន; អនុ​វត្ត​សម្រេច​រួច​រាល់​ការ​កសាង​លំ​នៅ​ឋាន​សង្គម ជា​ពិ​សេស​គឺ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​លើ​ទូទាំង​ប្រ​ទេស មុន​ថ្ងៃ​ទី ៣១ ខែ​សី​ហា ក្នុង​នោះ ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌ​ទ្រោម​ដល់​អ្នក​ដែល​មាន​សគុណ​មុន​ថ្ងៃ​ទី ២៧ ខែ​កក្កដា​នេះ​។ល។ អំ​ពី​គម្រោង​មន្ទីរ​ពេទ្យ​Oncology​កឹង​ធើ នា​យក​រដ្ឋ​មន្ត្រី​នៃ​រដ្ឋា​ភិ​បាល សំ​ណូម​ពរ​កំ​ណត់​ការ​ដោះ​ស្រាយ​ការ​ងារ​ដែល​នៅ​សេស​សល់ ជាប់​ពាក់​ព័ន្ធ; ទន្ទឹម​នឹង​នោះ ត្រូវ​ផ្សព្វ​ផ្សាយ​គម្រោង​ជា​បន្ទាន់ ដើម្បី​អនុវត្ត​សម្រេច​នៅ​ឆ្នាំ ២០២៦ ប្រ​គល់​ឱ្យ​ក្រុង​កឹង​ធើ​ធ្វើ​ជា​ម្ចាស់​វិនិ​យោគ៕

   យោង៖ TTXVN-មុនី

ចែករំលែកអត្ថបទ