ពង្រីកប្រពៃណីកងទ័ពអ៊ំហូ ប៉ុន្មានឆ្នាំកន្លង សមាគមអតីតយុទ្ធជនឃុំហាមតឹង (ស្រុកថ្កូវ ខេត្តត្រាវិញ) បានខ្នះខ្នែងកសាងទម្រង់រូបភាព អភិវឌ្ឍសេដ្ឋកិច្ច ជួយឲ្យសមាជិកឈានឡើងចាកផុតពីភាពក្រីក្រនិងលំនឹងក្នុងជីវភាព។
ពូហ្វិញមិញផន ជាមួយនឹងម៉ាស៊ីនត្បាញកន្ទេលរបស់គ្រួសារ។
ពូហ្វិញមិញផន នៅឃុំហាមតឹង ស្រុកថ្កូវ ក្រោយពីចេញពីជួរទ័ពវិលត្រឡប់មកភូមិភាគបានពង្រីករបរប្រពៃណីត្បាញកន្ទេលកក់។ ឆ្នាំ២០១០ ពូវិនិយោគទុនទិញម៉ាស៊ីនត្បាញកន្ទេល២គ្រឿង។ ពូហ្វិញមិញផន ឲ្យដឹង៖ "ជាមួយនឹងម៉ាស៊ីន២គ្រឿងនិងកក់ចំនួន៦០គីឡូក្រាម រៀងរាល់ថ្ងៃ ខ្ញុំអាចធ្វើចេញជាផលិតផលកន្ទេលចំនួន១០ ដោយតម្លៃមធ្យមភាគ ក្នុងកន្ទេលមួយប្រមាណ១០០ពាន់ដុង"។ ពូឲ្យដឹងបន្ថែម ចាប់ពីពេលអនុវត្តទម្រង់រូបភាពនេះ ខ្ញុំបានដោះស្រាយការងារជូនពលករ៨នាក់ដោយប្រាក់ចំណូលមធ្យមភាគក្នុងពលករម្នាក់ៗជាង៣លានដុង/ខែ។ រៀងរាល់ឆ្នាំ ក្រោយពីចំណូលចំណាយរួចស្រេច គ្រួសារពូនៅចំណេញ ប្រមាណ១០០លានដុង/ឆ្នាំ។ ពូផនរីករាយឲ្យដឹង៖ "សេដ្ឋកិច្ចគ្រួសារខ្ញុំ បានលំនឹងអាស្រ័យអាជីពត្បាញកន្ទេលប្រពៃណី។ ខ្ញុំបម្រុងបើកទូលាយបន្ថែមមូលដ្ឋានដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារ"។
ជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំងអស់ ដែលខំប្រឹងធ្វើការរកស៊ី និងមានឆន្ទៈឈានឡើងអតីតយុទ្ធជនហ្វិញនាវ នៅឃុំហាមតឹង ស្រុកថ្កូវ ក៏បានចាកផុតពីភាពក្រីក្រដោយទម្រង់រូបភាពចិញ្ចឹមគោមេ។ ពូហ្វិញនាវឲ្យដឹង៖ "ពីមុនជីវភាពគ្រួសារខ្ញុំជួបការលំបាកណាស់។ ឆ្នាំ២០១២ អាស្រ័យការជំនួយរបស់សមាគមអតីតយុទ្ធជនឃុំខ្ញុំទិញគោបាន២ក្បាល មកទល់នឹងពេលនេះ ហ្វូងគោរបស់ខ្ញុំកើនឡើង៦ក្បាលក្រោយពីទូទាត់ចំណូលចំណាយរួចរៀងរាល់ឆ្នាំ គ្រួសារខ្ញុំនៅចំណេញពី៨-១០លានដុង/ក្បាល។ ទន្ទឹមនឹងនោះ គ្រួសារខ្ញុំនៅទាំងចិញ្ចឹមទានិងធ្វើស្រែបន្ថែមបាន៦កុង។ រៀងរាល់ឆ្នាំសរុបប្រាក់ចំណូលពីការចិញ្ចឹមគោ ចិញ្ចឹមទានិងធ្វើស្រែគ្រួសារខ្ញុំនៅចំណេញជាង៦០លានដុង។ បច្ចុប្បន្ន ជីវភាពគ្រួសារបានធូរធារជាងមុនច្រើន"។ តាមប្រសាសន៍លោកគីមសាងប្រធានសមាគមអតីតយុទ្ធជនឃុំហាមតឹង ឲ្យដឹង៖ បច្ចុប្បន្ន ទូទាំងឃុំមានសមាជិកអតីតយុទ្ធជនចំនួន១៥១ រូប។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យអនុវត្តពង្រីកសេដ្ឋកិច្ចមានប្រសិទ្ធភាព និងស្មារតីឆ្លងកាត់ការលំបាកឈានឡើងក្នុងជីវភាពអត្រាសមាជិក សមាគមអតីតយុទ្ធជន បានចាកផុតពីភាពក្រីក្រសម្រេច១០០%តាមផែនការនៃសេចក្តីសម្រេចចិត្ត។ សមាគមអតីតយុទ្ធជនឃុំហាមតឹង បានពង្រីកកម្លាំងសាមគ្គីជួយគ្នាទៅវិញទៅមកក្នុងការកាត់បន្ថយភាពក្រីក្រ បច្ចុប្បន្ន សមាគមបានបង្កើតមូលនិធិហ៊ុនទុនវិលជុំក្នុងសាខាសមាគមចំនួន៧ជាមួយនឹងសមាជិកចូលរួមជាង១០០រូប ដោយមានទឹកប្រាក់ជាង២០០លានដុង។ ផេ្តីមពីប្រភពទុននេះ បានជួយឲ្យសមាជិកសមាគមអតីត យុទ្ធជនជាច្រើនរូបដោះស្រាយការលំបាកលំនឹងជីវភាព៕
សេីុងម៉ាល័យ - សុផល