ភូមិអាងខឿង ទីប្រជុំជនកេសាច់ ស្រុកកេសាច់ ខេត្តសុកត្រាំង ជាភូមិលំបាកពិសេស ម៉្លោះហើយបានទទួលប្រយោជន៍ពីគោលនយោបាយជនជាតិជាច្រើន។ ផ្តើមពីពេលនោះមក ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបានលើកស្ទួយជនបទមានភាពផ្លាស់ថ្មី។
ផ្លូវគមនាគមន៍ជនបទនៅភូមិអាងខឿងបានរដ្ឋវិនិយោគកសាងសមរម្យ។
ភូមិអាងខឿងមានជនរួមជាតិខ្មែររស់នៅជាង៧០% ក្រៅពីទទួលប្រយោជន៍ពីកម្មវិធី១៣៥ ភូមិភាគនៅទាំងទទួលប្រយោជន៍ពីកម្មវិធី គម្រោងផ្សេងៗជាច្រើនទៀតវិនិយោគជូនតំបន់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ រយៈពេលកន្លង នៅភូមិអាងខឿងតែងបានរដ្ឋវិនិយោគច្រើនខាងផ្នែកមធ្យោបាយផលិតទុន ផលិតកម្ម កសាងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានជនបទ។ល។ បច្ចុប្បន្ន នៅលើភូមិភាគមានសាលារៀនតាំងពីថ្នាក់មត្តេយ្យរហូតដល់មធ្យមសិក្សាចំណេះទូទៅត្រូវបានកសាងសមរម្យ ដូច្នេះអត្រាកុមារចូលរៀនសម្រេច១០០%។ ដងផ្លូវបេតុង ក៏ត្រូវបានកសាងតភ្ជាប់នឹងភូមិជិតខាង បង្កភាពងាយស្រួលសម្រាប់ប្រជាជនធ្វើដំណើរទៅមកនិងដឹកជញ្ជូនកសិផល។ លោក សេីុងជោម លេខាសាខាបក្សភូមិអាងខឿង ឲ្យដឹង៖ "ខ្ញុំបំពេញការងារនៅភូមិអាងខឿងជាង៣០ឆ្នាំហើយ បានឃើញផ្ទាល់ភ្នែក បក្ស រដ្ឋតែងគិតគូរជូនមាមីងខ្មែរចាប់ពីលំនៅឋាន ជំនួយពូជដំណាំ សត្វចិញ្ចឹម ទុនផលិតកម្ម អគ្គិសនី ទឹកស្អាតប្រើប្រាស់។ល។ ម៉្លោះហើយទើបជីវភាពរបស់មាមីង បានលើកស្ទួយ។
ពិសេសដងផ្លូវជនបទក៏បានបើកទូលាយនិងកសាងថ្មី សម្រាប់យានយន្តបើកបរទៅមកបានងាយស្រួល។ ពិតណាស់ តំបន់ជនបទមានការវិវឌ្ឍន៍ជីវភាពមាមីងខ្មែរនៅភូមិនេះមានភាពជឿនលឿនកម្រិតប្រជាបញ្ញាមានការកើនឡើង ឥឡូវគឺមាមីងធ្វើដំណើរដោយម៉ូតូមិនធ្វើដំណើរដោយទូកដូចពីមុនទៀតឡើយ"។ មិនត្រឹមតែសប្បាយរីករាយចំពោះដងផ្លូវធំទូលំទូលាយប៉ុណ្ណោះទេ មាមីងខ្មែរនៅទីនេះ ថែមទាំងសប្បាយរីករាយជាមួយនឹងគោលនយោបាយជាច្រើន ដែលរដ្ឋបានគិតគូរជីវភាពរស់នៅជូនជនរួមជាតិខ្មែរទៀតផង។ បងថាច់ហាយ ឲ្យដឹង៖ "គ្រួសារខ្ញុំក្រណាស់អាស្រ័យរដ្ឋជូនលំនៅឋានឲ្យបុលទុន ម៉្លោះហើយទើបខ្ញុំមានមុខរបររកស៊ី។ ផ្ទះខ្ញុំនៅជាប់ផ្លូវដាន ដូច្នេះ ពេលបុលទុនបាន១០លានដុង ខ្ញុំឲ្យប្រពន្ធខ្ញុំបើកហាងលក់កាហ្វេនៅហ្នឹងផ្ទះ ចំណែកខ្ញុំទៅធ្វើការឈ្នួលរកប្រាក់ចំណូលបន្ថែម។ អាស្រ័យហេតុនោះ ទើបគ្រួសារខ្ញុំបានចាកផុតពីភាពក្រីក្រ"។
លោកសេីុងជោម លេខាសាខាបក្សភូមិអាងខឿង ឲ្យដឹងបន្ថែម៖ " អាស្រ័យមានការតាមដានកាសែត ទូរទស្សន៍ដែលបានផ្សព្វផ្សាយដោយផ្ទាល់ ដូច្នោះមាមីងក្នុងភូមិបានឲ្យកូនចៅទៅរៀនវិជ្ជាជីវៈ រួចទៅពលកម្មក្នុងនិងក្រៅខេត្ត។ បច្ចុប្បន្ន ទូទាំងភូមិមានពលករមានកម្រិតអាយុពលកម្មប្រមាណ៧០% ធ្វើការនៅតាមក្រុមហ៊ុន សហគ្រាសរកបានប្រាក់ចំណូលលំនឹង។ អាស្រ័យហេតុនោះ អត្រាគ្រួសារក្រីក្ររបស់ភូមិថយចុះនៅត្រឹមតែ១១,៦% ទាបបំផុតបើប្រៀបជាមួយនឹងភូមិនានាក្នុងទីប្រជុំជន"៕
លីធាន-សុផល