26/01/2016 - 10:05

កងប្រជាស្វ័យត្រាណសហការការពារព្រំដែន សមុទ្រ កោះ

រដ្ឋា​ភិ​បាល ប្រ​កាស​ឲ្យ​ប្រើ​អនុ​ក្រឹត្យ​កំ​ណត់​ពី​កិច្ច​សហ​ការ​របស់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ជា​មួយ​នឹង​កង​កម្លាំង​នា​នា ក្នុង​ស​កម្ម​ភាព​ការ​ពារ​ព្រំ​ដែន​ស​មុទ្រ កោះ ការ​ពារ​សន្តិ​សុខ​ន​យោ​បាយ សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​នៅ​មូល​ដ្ឋាន ការ​ពារ​និង​បង្ការ​បង្ក្រាប​ភ្លើង​ឆេះ​ព្រៃ​។ 

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ស​ហ​ការ​ជា​មួយ​នឹង​កង​ប្រ​ជា​ស្វ័យ ត្រាណ​យាម​ល្បាត​ធា​នា​
សន្តិ​សុខ​​​សណ្តាប់​ធ្នាប់​។


ជាក់​ស្តែង​ក្នុង​ការ​ការ​ពារ​ព្រំ​ដែន​ដី​គោក អនុ​ក្រឹត្យ​កំ​ណត់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​ស​ហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​កង​ទ័ព​ការពារ​ព្រំ​ដែន និង​កង​កម្លាំង​ជាប់​ពាក់​ព័ន្ធ​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ជាតិ ត​ស៊ូ​ទប់​ស្កាត់​នូវ​ទង្វើ​បំ​ពាន​ព្រំ​ដែន ឆ្លង​ដែន​អន្តោ​ប្រ​វេសន៍ ស្នាក់​នៅ​ខុស​ច្បាប់ ទាញ​យក​ផល​ធន​ធាន​ខុស​ច្បាប់ និង​ទង្វើ​ផ្សេង​ៗ​ទៀត​ដែល​បំ​ពាន​អធិប​តេយ្យ ផល​ប្រ​យោជន៍​ជាតិ​។ ត​ស៊ូ​ប្រ​ឆាំង​រាល់​ឧ​បាយ​កល និង​ទង្វើ​របស់​អា​នុ​ភាព​អ​មិត្ត ក្បត់​បដិ​វត្តន៍ ចារ​កម្ម ចោរ​ព្រៃ កង​ពិ​សេស​ឧក្រិដ្ឋ​ជន​ផ្សេង​ៗ​ទៀត​ដែល​បំ​ពាន​សន្តិ​សុខ​សណ្តាប់​ធ្នាប់ សុ​វត្ថិ​ភាព​សង្គម​នៅ​តំ​បន់​ព្រំ​ដែន​ដី​គោក​។ ត​ស៊ូ​បង្ក្រាប​ការ​រត់​គយ​ដឹក​ជញ្ជូន​អា​វុធ​ខុស​ច្បាប់ សារ​ធាតុ​ងាយ​ឆេះ សារ​ធាតុ​ផ្ទុះ គ្រឿង​ញៀន​វប្ប​ធម៌​អាស​អា​ភាស​ទំ​និញ ហាម​អា​ហរ័ណ នី​ហ​រ័ណ​ឆ្លង​ព្រំ​ដែន​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​បណ្តេញ​ឃាត់​ខ្លួន​មុខ​សញ្ញា និង​មធ្យោ​បាយ​បំ​ពាន​ច្បាប់​ពី​ព្រំ​ដែន​ចូល​មក​ក្នុង​ប្រ​ទេស​។


ក្នុង​ស​​កម្ម​ភាព​ការ​ពារ​អ​ធិ​ប​តេយ្យ សិទ្ធិ​អធិប​តេយ្យ​នៅ​តំ​បន់​ស​មុទ្រ​វៀត​ណាម កង​ប្រ​ជា​ស្វ័យ​ត្រាណ​ស​ហ​ការ​ជា​មួយ​នឹង​អង្គ​ភាព​ទាំង​ឡាយ​ដូច៖ កង​នា​វា​ចរ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន ប៉ូ​លិស​ស​មុទ្រ រដ្ឋ​បាល​ជល​ផល និង​កង​កម្លាំង​ជាប់​ពាក់​ព័ន្ធ ត​ស៊ូ​ការ​ពារ​អធិប​តេយ្យ សិទ្ធិ​អធិ​បតេយ្យ​នៅ​តំ​បន់​ស​មុទ្រ​វៀត​ណាម​។ ក្តោប​ក្តាប់​ស្ថាន​ភាព​អា​កាស​ធាតុ​ ឧតុ​និ​យម ជល​ជាតិ សន្តិ​សុខ​សណ្តាប់​ធ្នាប់ ទង្វើ​បំ​ពាន​ច្បាប់ បំ​ពាន​អធិប​តេយ្យ សិទ្ធិ​អធិប​តេយ្យ​នៅ​តំ​បន់​ស​មុទ្រ​វៀត​ណាម រាយ​ការណ៍ ជូន​មេ​បញ្ជា​ការ​ដោយ​ផ្ទាល់​និង​ជូន​ដំ​ណឹង​ទាន់​ពេល​ដល់​អង្គ​ភាព​គ្រប់​គ្រង​។  ទប់​ស្កាត់ បណ្តេញ​ឃ្លាត់​ខ្លួន​មុខ​សញ្ញា​មធ្យោ​បាយ ក​ប៉ាល់​បំ​ពាន​ច្បាប់​វៀត​ណាម អធិប​តេយ្យ​សិទ្ធិ​អធិប​តេយ្យ​នៅ​តំ​បន់​ស​មុទ្រ​វៀត​ណាម; ការ​ពារ​នេ​សាទ​ករ ដែន​ស​មុទ្រ​និងធន​ធាន​ស​មុទ្រ​។ ស​ហ​ការ​បង្វឹក​ធ្វើ​សម​យុទ្ធ ធា​នា​ព័ស្តុ​ភារ បច្ចេក​ទេស​ស្វែង​រក​សង្គ្រោះ​បន្ទាន់ និង​អនុ​វត្ត​ភារ​កិច្ច​ដែល​កើត​ឡើង​ដោយ​ចៃ​ដន្យ​ពេល​បាន​ប្រ​គល់​ជូន​។

ពេល​កើត​មាន​ករណី​វិ​វាទ ប្តឹង​ត​វ៉ា មាន​មនុស្ស​កុះ​ករ​ដែល​មាន​ទង្វើ​បំ​ពាន​ច្បាប់​បំ​ផ្លិច​បំ​ផ្លាញ​សម្បត្តិ​រដ្ឋ ស​មូ​ហ​ភាព​និង​ប្រ​ជា​ជន​នៅ​មូល​ដ្ឋាន បាតុ​កម្ម​ខុស​ច្បាប់​កង​ប្រ​ជា​ស្វ័យ​ត្រាណ​សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ថ្នាក់​ឃុំ និង​កង​កម្លាំង​ពាក់​ព័ន្ធ​ឃោស​នា​ចលនា​ប្រ​ជា​ជន​អនុ​វត្ត​នូវ​គោល​ការណ៍ គោល​មា​គ៌ា គោល​ន​យោ​បាយ​របស់​បក្ស​ច្បាប់​របស់​រដ្ឋ ស្តី​ពី​ការ​ដោះ​ស្រាយ វិនិច្ឆ័យ​វិ​វាទ ប្តឹង​ត​វ៉ា មាន​ទង្វើ​បំ​ពា​​ន​ច្បាប់​។ បំ​ផ្លិច​បំ​ផ្លាញ​សម្បត្តិ​រដ្ឋ ស​មូ​ហ​ភាព​និង​ប្រ​ជា​ជន; គោល​ការណ៍ វិ​ធាន​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ ស្ថា​ប័ន អង្គ​ការ​មូល​ដ្ឋាន​នៅ​លើ​ភូមិ​សាស្រ្ត សហ​ការ​ជា​មួយ​នឹង​នគរ​បាល​ថ្នាក់​ឃុំ​និង​កង​កម្លាំង​ពាក់​ព័ន្ធ ក្តោប​ក្តាប់​ស្ថាន​ភាព​ធ្វើ​របាយ​ការណ៍​ជូន​គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ ប្រ​ធាន​ស្ថា​ប័ន អង្គ​ការ​និង​ជូន​ដំ​ណឹង​ទាន់​ពេល​ដល់​នគរ​បាល​មាន​សមត្ថ​កិច្ច​។

ទន្ទឹម​នឹង​នោះ កង​ប្រ​ជា​ស្វ័យ​ត្រាណ ស​ហ​ការ​ជា​មួយ​នឹង​នគរ​បាល​ថ្នាក់​ឃុំ និង​កង​កម្លាំង​ជាប់​ពាក់​ព័ន្ធ ទប់​ស្កាត់​ទង្វើ​បំ​ពាន​ច្បាប់ ឃាត់​ខ្លួន​មុខ​សញ្ញា​ជា​មេ​គំ​និត​នាំ​មុខ  មេ​ខ្លោង ពញ្ញាក់​ឲ្យ​បំ​ផ្លិច​បំ​ផ្លាញ​ទ្រព្យ​សម្បត្តិ បំ​ពាន​ច្បាប់​មាន​ភ័ស្តុ​តាង​និង​សហ​ការ​វិនិច្ឆ័យ​តាម​សេច​ក្តី​កំ​ណត់​របស់​ច្បាប់​៕

 

យោង៖ Chinhphu.vn-វិមាន

ចែករំលែកអត្ថបទ