05/04/2016 - 15:31

គ្រួសារសង្វាតរៀនសូត្រឆ្នើម

ទោះ​បី​នៅ​ជួប​ការ​លំ​បាក​នៅ​ឡើយ ក៏​ប៉ុន្តែ​ពូ​ថាច់​សំ​ណាង នៅ​ភូមិ​ធូង​រូង ឃុំ​ត្រា​កូង ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង​តែង​ខំ​ប្រឹង​ចិញ្ចឹម​កូន​៤​នាក់ រៀន​សូត្រ​ចប់​ចុង​ចប់​ដើម សក្តិ​សម​ជា​គំ​រូ​សង្វាត​រៀន​សូត្រ​ឲ្យ​គ្រួ​សារ​ដ​ទៃ​ទៀត​នៅ​ភូមិ​ភាគ​យក​តម្រាប់​តាម​។  

បច្ចុ​ប្បន្ន គ្រួ​សារ​ពូ​សំ​ណាង បាន​ចាក​ផុត​ពី​ភាព​ក្រី​​​ក្រ​​ ឈាន​ឡើង​​ជា​គ្រួ​​សារ​ធូរ​ធារ​។

ពូ​ថាច់​សំ​ណាង មិន​លាក់​បាំង​នូវ​មោទ​ន​ភាព ពេល​និ​យាយ​ដល់​កូន​ៗ​របស់​ខ្លួន​។ កូន​ស្រី​ច្បង ចន្ទ​សម្ផស្ស​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ អ​នុ​ម​ហា​វិ​ទ្យា​ល័យ​គ​រុ​កោ​សល្យ មត្តេយ្យ​ខេត្ត​វិញ​ឡុង បច្ចុ​ប្បន្ន កំ​ពុង​បម្រើ​ការ​ងារ​នៅ​សា​លា​មត្តេយ្យ​ឃុំ​តឹង​មី​។ កូន​ស្រី​បន្ទាប់ ចន្ទ​សូ​ណា ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​ម​ហា​វិ​ទ្យា​ល័យ​គ​រុ​កោ​សល្យ​កឹង​ធើ បច្ចុ​ប្បន្ន​កំ​ពុង​បង្រៀន​នៅ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ឃុំ​ហ្វា​ប៊ិញ ស្រុក​ត្រា​អូង​។ កូន​ប្រុស​ផ្លោះ​ទាំង​ពីរ​ទើប​តែ​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ​ម​ហា​វិ​ទ្យា​ល័យ គ​រុ​កោ​សល្យ​កឹង​ធើ​។ ពូ​ថាច់​សំ​ណាង ឲ្យ​ដឹង​៖ "កាល​ពី​មុន ប្រ​ពន្ធ​ខ្ញុំ​ក៏​ជា​គ្រូ​បង្រៀន​ដែរ ប៉ុន្តែ​បាន​ស្លាប់​ទៅ​ហើយ ពេល​កូន​ប្រុស​ពៅ​ទាំង​ពីរ​ទើប​តែ​កើត​។ ម្ល៉ោះ​ហើយ ខ្ញុំ​បាន​ក្លាយ​ទៅ​ជា​ឪ​ពុក​ពោះ​ម៉ាយ ម្នាក់​ឯង​ចិញ្ចឹម​កូន​។ ជីវ​ភាព​ជួប​ការ​លំ​បាក ប៉ុន្តែ​ខ្ញុំ​ឃើញ​កូន​ៗ​ខិត​ខំ​រៀន​សូត្រ ធ្វើ​ឲ្យ​ខ្ញុំ​កាន់​តែ​ប្តេជ្ញា​ចិត្ត​ដើម្បី​បង្ក​លក្ខណៈ​ឲ្យ​កូន​ៗ​រៀន​សូត្រ និង​មាន​របរ​លំ​នឹង​។ សម្រេច​បាន​លទ្ធ​ផល​ដូច​សព្វ​ថ្ងៃ​នេះ គឺ​អា​ស្រ័យ​ទៅ​លើ​ការ​ខិត​ខំ​រៀន​សូត្រ​របស់​កូន​ៗ​"។ 

ពូ​សំ​ណាង​តែង​ទូន្មាន​កូន​ៗ​រស់​នៅ​ប្រ​កប​ដោយ​មនុ​ស្សធម៌ និង​ទ​ទួល​ខុស​ត្រូវ​ចំ​ពោះ​សង្គម​។ មិន​ត្រឹម​តែ​ទូន្មាន​កូន​ចៅ​រៀន​សូត្រ​បាន​សម្រេច​ជោគ​ជ័យ សុ​ភាព​រាប​សា​ប៉ុណ្ណោះ​ទេ ពូ​នៅ​ទាំង​ចូល​រួម​ការ​ងារ​សង្គម ដូច​ជា៖ ស​កម្ម​ភាព​តប​ស្នង​សង​គុណ  រួ​ម​ចំ​ណែក​ក្នុង​ការ​ចលនា​នៅ​ភូមិ​ភាគ ពិ​សេស​គឺ​ការ​ចលនា​ជំ​រុញ​ការ​សិក្សា​។ បច្ចុ​ប្បន្ន ពូ​ជា​ប្រ​ធាន​សា​ខា​ស​មា​គម​ជំ​រុញ​ការ​សិក្សា​ភូមិ​ធូង​រូង ឃុំ​ត្រា​កូង​។ ក្នុង​ពេល​ប្រ​ជុំ​ភូមិ​ម្តង​ៗ ពូ​តែង​ចល​នា​មា​មីង​ខិត​ខំ​ចិញ្ចឹម​កូន​រៀន​សូត្រ បង្កើត​មូល​និ​ធិ​ជំ​រុញ​ការ​សិក្សា​របស់​ភូមិ​ចលនា​សប្បុ​រស​ជន​រួម​ចំ​ណែក​ក្នុង​ការ​ជួយ​ប្អូន​ៗ​ក្រី​ក្រ​ ដែល​មាន​ស្ថាន​ភាព​ក្រ​លំ​បាក ពិ​សេស​គឺ​កូន​ចៅ​​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​តំ​បន់​ជ្រៅ តំ​បន់​ឆ្ងាយ​ដែល​បោះ​បង់​ការ​រៀន​សូត្រ​ពាក់​កណ្តាល​ការ​។ ពូ​ថាច់​សំ​ណាង​ ឲ្យ​ដឹង​បន្ថែម​៖" ភាព​លំ​បាក​លំ​បិន​ពី​មុន​ទាំង ប៉ុន្មាន​ឥ​ឡូវ​បាន​រ​សាត់​បាត់​ទៅ​អង្គុយ​សញ្ជឹង​គិត​ពី​អ​តី​ត​កាល ខ្ញុំ​សួរ​ខ្លួន​ឯង​ថា កាល​នោះ មិន​ដឹង​កម្លាំង​នៃ​ឆន្ទៈ​មោះ​មុត​មក​ពី​ណា​បាន​ជា​ឆ្លង​កាត់​រួច​ពី​ការ​លំ​បាក​ចិញ្ចឹម​កូន​ៗ រៀន​សូត្រ​បាន​ចប់​ចុង​ចប់​ដើម​យ៉ាង​នេះ​។

ដើម្បី​សម្រេច​បាន​លទ្ធ​ផល​ដូច​ថ្ងៃ​នេះ គ្រួ​សារ​ខ្ញុំ​និង​កូន​ៗ របស់​ខ្ញុំ​តែង​បាន​ទទួល​នូវ​ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​រាល់​គ្នា និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ផ្ទាល់​របស់​ពួក​គេ"​។

គំ​រូ​សង្វាត​រៀន​សូត្រ​របស់​គ្រួ​សារ ពូ​សំ​ណាង បាន​ស​មា​គម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត កត់​សម្គាល់​និង​កោត​សរ​សើរ​។ គ្រួ​សារ​ពូ​សំ​ណាង​មាន​កិត្តិ​យស បាន​ខេត្ត​វិញ​ឡុង​ទទួល​ស្គាល់​ជា​" គ្រួ​សារ​សង្វាត​រៀន​សូត្រ​"ថ្នាក់​ខេត្ត​៕

លីសៀ - សុផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ពូ​សំ​ណាង