ខេត្តគៀងយ៉ាងបានរៀបចំប្រកបដោយជោគជ័យនូវមហាសន្និបាត តំណាងបណ្តាជនជាតិភាគតិចលើកទី២ អាណត្តិកាល២០១៤-២០១៩។ ទិសដៅ ភារកិច្ចរបស់ការងារជនជាតិ គោលនយោបាយជនជាតិ និង ចលនាប្រឡងប្រណាំងស្នេហាជាតិរបស់បណ្តាជនជាតិភាគតិចនៅ ខេត្តគៀងយ៉ាង ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០១៩ គឺខិតខំកាត់បន្ថយ គ្រួសារក្រីក្រជាមធ្យមភាគពី១,៥-២% ជារៀងរាល់ឆ្នាំ; លុបបំបាត់ផ្ទះ បណ្តោះអាសន្ន;ប្រាក់ចំណូលជាមធ្យមភាគលើមនុស្សម្នាក់ៗនៅតំបន់ ជនជាតិកើនឡើង២ដង បើប្រៀបនឹងបច្ចុប្បន្ន (បច្ចុប្បន្ន២៥លានដុង/ ម្នាក់/ឆ្នាំ); ធានាកន្លែងដែលមានជនជាតិភាគតិចរស់នៅកុះករទាំង១០០ % មានសាលារៀនរឹងមាំ; កៀរគរកុមារក្នុងកម្រិតអាយុចូលរៀនឲ្យបាន ជាង៩៦% (អាយុពី៦ដល់១៤ឆ្នាំ); សិស្សចំនួន៨០%ប្រឡងជាប់មធ្យម សិក្សាមូលដ្ឋានត្រូវបានរៀនបន្តនៅមធ្យមសិក្សាចំណេះទូទៅ និងរៀនរបរ; ពលករ ពលការិនីក្នុងកម្រិតអាយុពលកម្មត្រូវឆ្លងកាត់ការបំពាក់ បំប៉ន បណ្តុះបណ្តាលសម្រេចឲ្យបានជាង៤០% ក្នុងនោះមាន២៥-៣០ % បានបណ្តុះបណ្តាលកម្ម ត្រូវឆ្លងកាត់ការបំពាក់បំប៉ន បណ្តុះបណ្តាល សម្រេចឲ្យបានជាង៤០% ក្នុងនោះមាន២៥-៣០% បានបណ្តុះបណ្តាល វិជ្ជាជីវៈ; ពលករ ពលការិនីជាង៨០% ក្នុងកម្រិតអាយុពលកម្មមានការ ងារធ្វើជាប្រចាំ; ជារៀងរាល់ឆ្នាំមានគ្រួសារជាង៨០% បានទទួលស្គាល់ ជាគ្រួសារវប្បធម៌ និងមានជនជាតិភាគតិចជាង៧៥% មានប័ណ្ណធានា ហានិភ័យសុខាភិបាល។
លោកហ្វាងស្វឹងលឿង អនុរដ្ឋមន្ត្រី អនុប្រធានគណៈ កម្មាធិការជនជាតិ (ឈរកណ្តាល) ជូនអនុស្សារិយយសឲ្យបណ្តាគណៈប្រតិភូ។
លទ្ធផលនៃការអនុវត្តន៍ប្រភពទុនវិនិយោគកសាងជនបទថ្មី ក្នុងអំឡុង ពេលជាង៣ឆ្នាំ ទូទាំងខេត្តបានវិនិយោគទុនជាង៣.៨០៩ពាន់លានដុង (ក្នុងនោះ ភាគច្រើនគឺទុនចលនាពីអាជីវកម្មនិងការរួមវិភាគទានរបស់ ប្រជាជន)។ ឆ្លងតាមរយៈបណ្តាគោលនយោបាយ កាត់បន្ថយភាពក្រីក្រ បណ្ដាការងារមានដូច៖ ឧបត្ថម្ភដីសង់ផ្ទះ ដីផលិតកម្ម ផ្ទះនៅ ទឹកស្អាត ប្រើប្រាស់ ដើមទុន បណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារធ្វើនិង ណែនាំរបៀបរកស៊ី។ល។ ត្រូវបានផ្សព្វផ្សាយដោយប្រសិទ្ធភាព។ ក្នុងអំ ឡុង៥ឆ្នាំ ខេត្តរៀបចំបង្រៀនរបរជូនជនជាតិភាគតិចបាន១២.៧៥៩ នាក់; ឧទ្ទេសនាមនិងស្វែងរកការងារធ្វើជូនពលករ ពលការិនីជាជន ជាតិភាគតិចក្នុងនិងក្រៅខេត្តបានជាង១០ពាន់លើកនាក់;បើកថ្នាក់ហ្វឹកហាត់ ណែនាំផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសបាន៧៦២ថ្នាក់ មានប្រជាជន២១.៧៤៧ លើកនាក់ចូលរួម។ ធនាគារគោលនយោបាយសង្គមកិច្ច ខេត្តឲ្យប្រជាជន១៣.០៥៥គ្រួសារបុលទុន គិតជាទឹកប្រាក់ជាង២៦១ ពាន់លានដុង។
ផ្តើមពីលទ្ធផលដែលសម្រេចបានក្នុងការងារកាត់បន្ថយភាពក្រីក្រ ក្នុងរយៈពេលកន្លង ខេត្តបាននាំមកនូវលទ្ធផលយ៉ាងសកម្ម។ ជាក់ស្តែងនៅឆ្នាំ២០០៩ ទូទាំងខេត្តមានឃុំចំនួន១៨និងភូមិចំនួន១២ស្ថិតក្នុងក្រប ខណ្ឌឃុំ ភូមិ ទទួលបានការវិនិយោគទុនពីកម្មវិធី១៣៥ របស់រដ្ឋាភិបាល ឥឡូវនៅមានតែឃុំចំនួន៩និងភូមិចំនួន១១ (កាត់បន្ថយ៥០%); ផ្តើមពី ឃុំចំនួន៥៣ចំណុះតំបន់លំបាក ឥឡូវនៅតែ២៦ឃុំ (កាត់បន្ថយ៥០,៩៤ %)។ កាលឆ្នាំ២០០៩ គ្រួសារខ្មែរក្រីក្រមានចំនួន៩.២៧៨ ស្រូបអត្រា ១៨,៥៣% ឥឡូវនៅត្រឹមតែ៣.៧៧៦គ្រួសារ ស្រូបអត្រា៧,៤១%(មធ្យម ភាគកាត់បន្ថយជិត៣%ជារៀងរាល់ឆ្នាំ)។ គ្រួសារក្រីក្រជនជាតិចិន នាបច្ចុប្បន្នមាន៨៤គ្រួសារ រីឯគ្រួសារក្រីក្របណ្តាជនជាតិភាគតិចដទៃ ទៀតនៅមានតែ២គ្រួសារ៕
ឡេស៊ាង-វិមាន