17/11/2015 - 16:00

រក្សាលំនឹងតំបន់ព្រំដែនតីណាម

រយៈ​កាលកន្លង​កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានអនុវត្តសម្រេចនូវភារកិច្ចឆ្នើម​ក្នុងការការពារព្រំដែនតីណាមរបស់មាតុភូមិ។ 

រយៈ​កាលកន្លង​កងទ័ពការពារព្រំដែនខេត្តកៀងយ៉ាង បានអនុវត្ត
សម្រេចនូវភារកិច្ចឆ្នើម​ក្នុងការការពារព្រំដែនតីណាមរបស់មាតុភូមិ។ 

គួរ​ឲ្យ​កត់​សំ​គាល់​ជាង​ទៀត​ក្នុង​៣​ឆ្នាំ​មក​នេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង បាន​ខិត​ខំ​ត​ស៊ូជម្នះ​នូវ​រឿង​ក្តី​ពិ​សេស​ជា​ច្រើន។ រក​ឃើញ​និង ម្ចាស់​ការ​សហ​ការ​ជា​មួយ​នឹង​ក្រុម​បេស​ក​កម្ម​ពិ​សេស​ភាគ​ខាង​ត្បូង ចំ​ណុះ​នា​យក​ដ្ឋាន​បង្ការ​ប្រឆាំងឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន និង​កា​រិយា​ល័យ ជំ​នាញ​របស់​នគរ​បាល​ខេត្ត​រៀប​ចំ​និង​ត​ស៊ូ​មាន​ប្រ​សិទ្ធ​ភាព​លើ​រឿង​ក្តី ពិ​សេស​ចំ​នួន​៦​។ ធ្វើ​ការ​សើុ​ង​អង្កេត​ស្វែង​រក​ឃើញ​១៣​ករណី ក្នុង​នោះ​​មាន​៣៩​មុខ​សញ្ញា​បំ​ពាន​ខាង​គ្រឿង​ញៀន ជួញ​ដូរ​មនុស្ស​រត់​គយ​និង​លក់​ដូរ​ដឹក​ជញ្ជូន​ស្តុក​ទុក ប្រើ​ប្រាស់​គ្រឿង​ផ្ទុះ​ខុស​ច្បាប់​។ ចាប់​និង​បំ​បែក​បាន​៧០៩​ករណី មាន​១.៣០​៣​មុខ​សញ្ញា​ប្រ​ព្រឹត្ត​ឧក្រិដ្ឋ​កម្ម​និង​បំ​ពាន​ច្បាប់​ខាង​គ្រឿង​ញៀន​រត់​គយ ជួញ​ដូរ​មនុស្ស គ្រឿង​ផ្ទុះ ចេញ​ចូល​ប្រ​ទេស​ខុស​ច្បាប់ និង​សណ្តាប់​ធ្នាប់​សុ​វត្ថិ​ភាព​សង្គម​ឯ​ទៀត​។ រឹប​យក​ជា​បណ្តោះ​អា​សន្ន​វត្ថុ​តាង​ជា​ច្រើន មាន​ដូច​៖ heroin គ្រឿង​ញៀន​ចម្រុះ​កញ្ឆា ប្រេង​ម្រះ​ព្រៅ​ភ្នំ កាំ​ភ្លើង គ្រប់​កាំ​ភ្លើង គ្រឿង​បំ​ផ្ទុះ​ឈើ​មាន​តម្លៃ ប្រេង​សាំង បា​រី​ក្រៅប្រ​ទេស។​ល។ គិត​ជា​តម្លៃ​រាប់​រយ​ពាន់​លាន​ដុង​។ស្នង​បន្ត​និង​ពង្រីកប្រ​វេ​ណី​វីរ​ភាព​នៃ​កង​កម្លាំង​សន្តិ​សុខ​ប្រ​ដាប់​អា​វុធ​ភាគ​ខាង​ត្បូង ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង កង​កម្លាំង​នៃ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀង​យ៉ាង ជា​ជំ​ហាន​ៗ​បាន​រួម​ដៃ​ជា​មួយ​បក្ខ​ភាគ​រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​ខេត្ត​កា​រ​ពារ​រឹង​មាំ​ខឿន​ឯក​រាជ្យ បូ​រណ​ភាព​ទឹក​ដី សន្តិ​សុខ​ព្រំ​ដែន​ជាតិ រក្សា​បាន​ខ្ជាប់​នូវ​បន្ទាត់​ព្រំ​ដែន​សន្តិ​ភាព​មិត្ត​ភាព​។ មធ្យ​មភាគ ជា​រៀង​រាល់​ឆ្នាំ កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​បាន​រៀប​ចំ​ជាង​១០​ពាន់​ក្រុម​យាម​ល្បាត ឈ្លប​សម្ងាត់ ដោយ​មាន​កម្មា​ភិ​បាល យុទ្ធ​ជន​ចូល​រួម​ជាង​៥២​ពាន់​លើក​នាក់។​ ធ្វើ​សំ​ណុំ​បែប​បទ​ចេញ​ចូល​ប្រ​ទេស​ជូន​ភ្ញៀវ​ប្រ​មាណ​១,២​លាន​នាក់ ជា​ភ្ញៀវ​ចំ​ណុះ​ប្រទេសជា​ច្រើន​។ ប៉ុន្មាន​ឆ្នាំ​ជិត​ៗនេះ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​កៀងយ៉ាង បាន​រួមដំ​ណើរ​ជា​មួយ​នឹង កងខណ្ឌ​សី​មា​បោះ​បង្គោល​ព្រំ​ដែន ផ្តល់​ពត៌​មាន​សំ​ខាន់​ៗ​ជា​ច្រើន ជួយ​ឲ្យ​កង​ខណ្ឌសី​មា​បោះ​បង្គោល​ព្រំ​ដែន​ឈាន​ដល់​ការ​ឯក​ភាព​បោះ បង្គោល​ព្រំ​ដែន​ជា​ច្រើន​កន្លែង​ជា​មួយ​ភា​គី​ប្រ​ទេស​មិត្ត​។ អា​ស្រ័យ​ហេតុនោះ ភាគី​ទាំង​ពីរ​បាន​ខណ្ឌសី​មា​និង​កសាង​សម្រេច​រួច​រាល់២២/២៨ បង្គោល; ខណ្ឌ​សី​មា​ព្រំ​ដែន​បា​ន​ប្រ​វែង​៣២​.០០០​ម៉ែត្រ និង​បោះ​តម្រុយបានចំ​នួន​៥០ ដើម្បី​ធ្វើ​ឲ្យ​ជាក់​ច្បាស់​នូវ​បន្ទាត់​ព្រំ​ដែន​។

ទន្ទឹម​ជា​មួយ​នឹង​ផ្នែក​ការ​ងារ ដូច​បាន​ពោល​កង​ទ័ពការ​ពារព្រំ​ដែន​កៀង​យ៉ាង ថែម​ទាំង​យក​ចិត្ត​ទុក​ដាក់​យ៉ាង​សំ​ខាន់​ដល់​ការ​កសាង​អង្គ​ភាព ភូមិ​ភាគ​ដោយ​កិច្ច​ការ​ជាក់​ស្តែង​ជា​ច្រើន​នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ជូន​ជន​រួម​ជាតិ កម្មា​ភិ​បា​ល យុទ្ធ​ជន​នៅ​តំបន់​ព្រំ​ដែន។ តួ​​យ៉ាង​ដូច​ចលនា "កង​ទ័ព​ការ​ពា​ព្រំ​ដែន​កៀង​យ៉ាង​ផ្តុំ​កម្លាំង​ក​សាង​ជន​បទ​ថ្មី" អង្គភាព​បានចលនា​បណ្តា​ស​មូ​ហ​ភាព បុគ្គ​ក្នុង​និង​​ក្រៅខេត្ត រៀប​ចំ​កសាង​និង​ជួស​ជុល​សំណ​ង់សុខុ​មាលភាព​សង្គម រៀប​ចំ​ពិ​និត្យព្យា​បាល​ជម្ងឺ ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ និង​ជូន​អំ​ណោយ​ដល់​គ្រួសារ​គោល​នយោ​បាយ គ្រួ​សារ​លំ​បាក​លើ​ភូមិ​សាស្រ្ត​ព្រំ​ដែន​បាន១២លើក ដោយ​គិត​តម្លៃ​ថ្នាំនិង​អំ​ណោយ​ស​រុប​ជិត​៥០០​លាន​ដុង៕

ឡេស៊ាង-វ៉ាន់តឹន

 

ចែករំលែកអត្ថបទ