ខ្សែបន្ទាត់ព្រំដែនរួមគ្នារវាងប្រទេសទាំងពីរវៀតណាម-កម្ពុជា ប្រវែង ជាង៥៦គីឡូម៉ែត្រ គៀងយ៉ាងក្លាយជាចំណុចលេចធ្លោនៃសាមគ្គីភាព មិត្តភាពជិតខាងរវាងប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។
កងទ័ពខេត្តគៀងយ៉ាង និងកងកម្លាំងការពារព្រំដែនខេត្ត កំពត(ប្រទេសកម្ពុជា)
យាមល្បាតរួមគ្នា នៅតាមបន្ទាត់ព្រំដែនត្រង់បង្គោលព្រំដែនលេខ៣១៣។
ឈរលើស្មារតីសាមគ្គី គោរពសិទ្ធិ ឧបត្ថម្ភគ្នាទៅវិញទៅមក។ រយៈពេលកន្លង កងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ ចាប់ពីថ្នាក់ខេត្ត រហូតដល់មូលដ្ឋានតែងរក្សាទៀងទាត់រាល់កិច្ចប្រជុំតាមកំណត់។ ឆ្លងតាមរយៈនោះ ភាគីទាំងពីរដោះដូរព័ត៌មាន និងស្ថានភាពរួមគ្នាដោះស្រាយបញ្ហាផ្សេងៗ ដែលទាក់ទិននឹងបន្ទាត់ព្រំដែនរួមរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភូមិភាគទាំងឡាយនៅតំបន់ជាប់ព្រំដែននៅទាំងចងសម្ពន្ធជាមិត្តភាព ដើម្បីព្រួតដៃគ្នាការពារបន្ទាត់ព្រំដែន បង្គោលព្រំដែន ការពារសន្តិសុខសណ្តាប់ធ្នាប់តំបន់ជាប់ព្រំដែន បង្កលក្ខណជូនប្រជាជនប្រទេសទាំងពីររួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ការដោះដូរកីឡាបាល់ទាត់ បាល់ទះរវាងយុវជននៅភូមិនានាជាប់ព្រំដែនដីគោករបស់ខេត្តគៀងយ៉ាង និងយុវជននៅភូមិនានានៃប្រទេសកម្ពុជា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែបើកទូលាយ ទាក់ទាញបានយុវជនជាច្រើនចូលរួម។ មានទម្រង់រូបភាពជាច្រើននៃក្រុមចងសម្ព័ន្ធ ផលិតកម្មរបស់មាមីងកសិករតំបន់ព្រំដែនហាតៀង ស្រុកយ៉ាងថាញ់ និងមាមីងចំណុះឃុំនានានៃប្រទេសកម្ពុជាជាមិត្ត ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែជិតដិត។ ជាមួយនឹងនិន្នាការ "ការជួយមិត្ត ដូចជួយខ្លួនឯង" រយៈពេលជាង១០ឆ្នាំកន្លង ក្នុងការអនុវត្តបច្ចេកទេសថែទាំស្រែ ចម្ការ ដើម្បីសម្រេចបាននូវទិន្នផលខ្ពស់តែងបានចែករំលែកជាមួយនឹងគ្នាជានិច្ច។ កសិករនៅស្រុកយ៉ាងថាញ់ បានជំហរធានាជូនគ្រួសារក្រីក្រនៅតំបន់ជាប់ព្រំដែននៃប្រទេសកម្ពុជា ទិញរបស់របរផ្សេងៗសម្រាប់អភិវឌ្ឍកសិកម្ម មានដូច៖ ជីថ្នាំកំចាត់សត្វល្អិត។ល។
ភូមិមីឡោ ឃុំមីដឹក ក្រុងហាតៀង បានចងសម្ព័ន្ធជាមួយនឹងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត (ប្រទេសកម្ពុជា) មុននេះជាង២ឆ្នាំ។ កាលពីមុនដោយសារនៅភូមិនានាមានការស្មុគ្រស្មាញខាងបទល្មើសរត់ពន្ធ ម្ល៉ោះហើយប្រជាជនប្រទេសទាំងពីរតិចចុះឡើង សួរសុខទុក្ខញាតិមិត្តនិងជួញដូរ។ ច្រើនឆ្នាំបន្តបន្ទាប់ប្រជាជនប្រទេសទាំងពីររស់នៅមានភាពស្ងប់ស្ងៀម។ ក្រោយពីចងសម្ព័ន្ធនឹងគ្នាប្រឡាយជាប់ព្រំដែន-កន្លែងជាប់ព្រំដែនរវាងភូមិមីឡោនិងភូមិថ្កូវ ក៏មានភាពសុខសាន្តគ្មាននៅស្ថានភាពម៉ូតូ ទូក កប៉ាល់ នាំទំនិញរត់ពន្ធគគ្រឹកគគ្រេងដូចពីមុនទៀត។ សព្វថ្ងៃមាមីងនៅប្រទេសទាំងពីរ មានសេរីភាពក្នុងការទៅសួរសុខទុក្ខគ្នាទៅវិញទៅមកដោះដូរទំនិញ រួមកម្លាំងជាមួយនឹងរដ្ឋអំណាច បង្ការបង្រ្កាបបទល្មើសរត់ពន្ធ រក្សាចំណងមិត្តភាព សាមគ្គីភាពជិតស្និទ្ធនិងគ្នា។
រៀងរាល់ឆ្នាំ កងទ័ពប្រជាជនខេត្តគៀងយ៉ាង នៅទាំងព្រួតដៃរួមកម្លាំងជាមួយនឹងអភិបាលខេត្ត ប្រជាជនប្រទេសកម្ពុជា ជំនួយពិនិត្យព្យាបាលជំងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃដើម្បីចែករំលែកការលំបាកមួយភាគណាជាមួយនឹងមាមីងក្រីក្រ នៅតំបន់ជាប់ព្រំដែន។ រយៈពេល៥ឆ្នាំមកនេះ មានជាង២០លើក ដែលគ្រូពេទ្យវេជ្ជបណ្ឌិតកងទ័ព ប្រជាជនរួមជាមួយនឹងសប្បុរសជននានានៅខេត្តគៀងយ៉ាង ចុះទៅដល់ភូមិស្រុកនានារបស់ប្រទេសកម្ពុជា ដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាជនក្រីក្រជាង៣.០០០លើកនាក់៕
ឡេស៊ាង - សេរី