31/08/2015 - 16:19

មនោសញ្ចេតនាតំបន់ព្រំដែនអាងយ៉ាង

រយៈ​ពេល​កន្លង ស​កម្ម​ភាព​គិត​គូរ​ជីវ​ភាព​គ្រួ​សារ​ក្រប​ខណ្ឌ​គោ​ល​ន​យោ​បាយ​គ្រួ​សារ​ក្រី​ក្រ និង​អ្នក​មាន​ស្ថាន​ភាព​ក្រ​លំ​បាក​តំ​បន់​ព្រំ​ដែន ត្រូវ​បាន​ឃុំ ទី​ប្រ​ជុំ​ជន​នា​នា លើ​ភូមិ​សាស្រ្ត​ខេត្ត​អាង​យ៉ាង យក​ចិត្ត​ទុក ដាក់​អនុ​វត្ត​យ៉ាង​ល្អ។​

កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​អាង​យ៉ាង សហ​ការ​យាម​ល្បាត​ បង្គោល​ព្រំ​ដែន
​វៀត​ណាម -កម្ពុ​ជា នៅ​វិញ​សឿង - ក្អម​សំ​ណ។

យោង​ប្រ​សាសន៍​របស់​​វរសេនីយ៍​ឯក ង្វៀន​ថឿង​ឡែ មេ​បញ្ជា​ការ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​៖ រយៈ​ពេល​៥​ឆ្នាំ​កន្លង កម្មា​ភិ​បាល​និង​យុទ្ធ​ជន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង បាន​សហ​ការ​ជា​មួយ​នឹង​គណៈ កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់ សង់​ផ្ទះ​មហា​សាម​គ្គី​ជូន​គ្រួ​សារ​ចំ​ណុះ​ក្រប​ខណ្ឌ​គោល​ន​យោ​បាយ​បាន​២៦៥​ខ្នង​។ ដោយ​ឡែក​ចំ​ពោះ​កម្ម​វិ​ធី​"​ទី​លំ​នៅ​សម្រាប់​អ្នក​ក្រ​តំ​បន់​ព្រំ​ដែន​" អា​ស្រ័យ​បញ្ជា​ការ​ដ្ឋាន​ការ​ពារ​ព្រំ​ដែន និង​គណៈ​កម្មា​ធិ​ការ​មជ្ឈិម​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​បំ​ផុស​ចលនា​។ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​អាង​យ៉ាង ក៏​បាន​សង់​ផ្ទះ​៣៨៥​ខ្នង និង​ដំ​ណាក់​សុ​ខា​ភិ​បាល​ក​ង​ទ័ព​ប្រ​ជា​ជន​គួប​ផ្សំ​៤​កន្លែង​។ នៅ​ឃុំ​ខាញ់​អាង លោក​ដង​វុាំង​ឡុង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស មាតុ​ភូមិ​របស់​ឃុំ​ឲ្យ​ដឹង​៖ ចាប់​ពី​ឆ្នាំ​២០១០​មក​ទល់​ឥ​ឡូវ ឃុំ​បាន​រៀប​ចំ សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ​និង​គ្រួ​សារ​ជិត​ក្រ​បាន​១៤០​ខ្នង​ ស​រុប​តម្លៃ​ទឹក​ប្រាក់​ជិត​៣​ពាន់​លាន​ដុង អា​ស្រ័យ​អង្គ​ការ​នា​នា​និង​បុគ្គល​មួយ​ចំ​នួន​ចូល​រួម​វិ​ភាគ​ទាន​។ លោក​ដង​វុាំង​ឡុង ឲ្យ​ដឹង​៖ "ដោយ​កិច្ច​ការ​មាន​ប្រ​​យោជន៍​ផែន​ការ​បំ​ផុស​ចលនា​ត្រូវ​បាន​អង្គ​ការ​និង​បុគ្គល​ជា​ច្រើន​គាំ​ទ្រ​​​សកម្ម​​រួម​ចំ​ណែក​ជា​កម្លាំង​ពល​កម្ម​និង​រួម​វិ​ភាគ​ទាន​ប្រាក់​កាស​"។ អា​ស្រ័យ​ហេតុ​ដូច្នោះ​ ផ្ទះ​សម្រាប់​គ្រួ​សារ​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​ត្រូវ​បាន​គិត​គូរ​​ហ្មត់​ចត់ ហើយ​នេះ​ក៏​ជា​"ឃុំ​គំ​រូ​" ​ក​សាង​ជន​បទថ្មី​​របស់​ឃុំ​អាង​ភូ​ផង​ដែរ​។ ព្រម​ជា​មួយ​នោះ ឃុំ​ខាញ់​អាង​ជា​ភូមិ​សាស្រ្ត​ជាប់​ជា​មួយ​នឹង​ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះ​ធំ ខេត្ត​កណ្តាល​ទៀត​ផង​។​​

​ជា​មួយ​នឹង​លក្ខណៈ​ភូមិ​សាស្រ្ត​ដូច​ពោល​ខាង​លើ ក្រុម​សង់​ផ្ទះសប្បុ​រស​ធម៌ (គ​ណៈ​អភិ​បាល​សាស​នា​ហ្វា​ហា​វ​ឃុំ​ខាញ់​អាង​) ក៏​បាន​ខិត​ខំ​យ៉ាង​ពេញ​ទំ​ហឹង​ក្នុង​ស​កម្ម​ភាព​បម្រើ​ការ​ជាក់​ស្ដែង​។ យោង​ប្រ​សាសន៍​​របស់​លោក​ង្វៀន​វុាំង​អ (ប្រ​ធាន​ក្រុម​សង់​ផ្ទះ​សប្បុរ​ស​ធម៌​) ឲ្យ​ដឹង​៖ មាន​១២​ករណី ប្រ​ជា​ជន​នៅ​ឃុំ​ព្រែក​ជ្រៃ​ចូល​មក​សូម​ផ្ទះ​សប្បុ​រស​ធម៌ រួច​ត្រូវ​បាន​ឆ្លើយ​តប​នឹង​បំ​ណង​ប្រាថ្នា​របស់​មា​មីង​។ គណៈ​អចិ​ន្រ្តៃយ៍​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​អាង​យ៉ាង ឲ្យ​ដឹង​ នេះ​ជា​ទម្រង់​រូប​ភាព​ដ៏​ល្អ​មួយ​ក្នុង​ចំ​ណោម​ទម្រង់​រូប​ភាព​ល្អ​ៗ​ទាំង​ឡាយ និង​ជា​របៀប​អនុ​វត្ត​បាន​ល្អ​មួយ​នៅ​តំ​បន់​ព្រំ​ដែន​អាង​ភូ។​ ចាប់​ពី​ឆ្នាំ​២០១៣ មក​ទល់​ឥ​ឡូវ ក្រុម​សង់​ផ្ទះ​សប្បុរស​ធម៌​នៅ​ឃុំ​ខាញ់​អាង សង់​ផ្ទះ​សប្បុ​រស​ធម៌​បាន​៣៤​ខ្នង​ ជូន​ដល់​គ្រួ​សារ​ក្រ​លំ​បាក​និង​គ្រួ​សារ​ក្រី​ក្រ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​។

លោក​កីន​ណែត អ​នុ​ប្រ​ធាន​រណ​សិរ្ស​សាម​គ្គី​អភិ​វឌ្ឍ​មាតុ​ភូមិ​កម្ពុជា ខេត្ត​តា​កែវ បាន​អះ​អាង​៖ ការ​ទំ​នាក់​ទំ​នង​រវាង​ខេត្ត​អាង​យ៉ាង និង​ខេត្ត​តា​កែវ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​ស៊ី​ជម្រៅ​មាន​វិ​ស័យ​ផ្សេង​ៗ​ជា​ច្រើន​មាន​ការ​រីក​ចម្រើន​។ លោក​កីន​ណែត ឲ្យ​ដឹង​៖ "តាម​រយៈ​ជំ​នួប​ម​នោ​សញ្ចេត​នា​រវាង​ខេត្ត​ទាំង​ពីរ​កាន់​តែ​ជិត​ដិត ដើម្បី​ផល​ប្រ​យោជន៍​របស់​ខេត្ត​និង​ប្រ​ទេស​នី​មួយ​ៗ។ ថ្នាក់​ដឹក​នាំ​និង​ប្រ​ជា​ជន​ខេត្ត​តា​កែវ ចាំ​មិន​ភ្លេច​នូវ​មនោ​សញ្ចេត​នា​ល្អ​ប្រ​សើរ​របស់​ខេត្ត​អាង​យ៉ាង​នោះ​ឡើយ មាន​ស​កម្ម​ភាព​ដូច​៖ ពិ​និត្យ​ព្យា​បាល​ជំ​ងឺ ទំ​នាក់​ទំ​នង​ធ្វើ​ការ​រក​ស៊ី អ​ភិ​វឌ្ឍ ផ​លិត​កម្ម​តាម​តំ​បន់​ព្រំ​ដែន​។ល។​"៕

អត្ថបទនិងរូបថត៖ ផាងត្រុងអើង​បកប្រែ៖ថាច់សេរី 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​កីន​ណែត