08/03/2016 - 09:41

គឹមសើ្ុងខិតខំកសាងឃុំជនបទថ្មី

ឃុំ​គឹម​សេីុង ស្រុកថ្កូវ ខេត្ត​ត្រា​វិញ បាន​ទទួ​ល​ស្គាល់​ជា​ឃុំ​វប្ប​ធម៌​និង កំ​ពុង​ខិត​ខំ​កសាង​ជន​បទ​ថ្មី​។

 ផ្លូវចូលមជ្ឈមណ្ឌលឃុំគឹមសេីុង។

បើ​ប្រៀប​ធៀប​ជា​មួយ​នឹងឃុំ​ដ​ទៃ​ទៀត​របស់​ស្រុកថ្កូវ ឃើញ​ថា​ឃុំ​គឹម សេី​ុ​ង​មាន​ភូមិ​សាស្រ្ត​ងាយ​ស្រួល​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​។ គឹម​សេីុង ជាប់ព្រំប្រ​ទល់​នឹង​ទន្លេ​ហូវ ហេតុ​នោះ​អាច​បញ្ចូល​ទឹក​សាប​ឡើង​ចម្ការ ម្យ៉ាង​វិញ​ទៀត​នៅ​ក្បែរទី​ប្រ​ជុំជ​ន​ថ្កូវ ហេតុ​នោះ​ងាយ​ស្រួល​ក្នុង​ការ​ដោះដូរ​ទំ​និញ​។ លក្ខណៈ​សម្បត្តិ​ងាយ​ស្រួល​គឺ​ដូច្នេះ ប៉ុន្តែ​គឹម​សេី​ុ​ង​នៅ​តែ​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ក្រ​បំ​ផុត​របស់​ស្រុក​ថ្កូវ​។ តាម​ប្រ​សាសន៍​របស់​លោក​ស្រី​ត្រឹម​ធី​សា​ណេន ប្រធាន​គណៈ​កម្មា​ធិការ​ប្រជាជន​ឃុំ​គឹម​សេីុង ឲ្យ​ដឹង​៖ "ទោះ​បី​នៅ​ជិត​ទន្លេ ប៉ុន្តែ​ផ្ទៃ​ដី​ស្ទើរ​តែ​ទាំង​អស់​នៅ​លើភូមិសាស្រ្ត ឃុំ​សុទ្ធ​តែ​ជា​ដី​ទួលធ្វើ​ស្រែ​និង​ដាំ​ដំ​ណាំ​រួម​ផ្សំ​មិន​សូវ​អំ​ណោយ​ផល ហេតុ​នោះ សម​ស្រប​តែ​ដាំ​អំ​ពៅ​ប៉ុណ្ណោះ​។ អំ​ពៅ​ដាំ​បាន​តែ​មួយ​រដូវ​/ឆ្នាំ ប្រ​សិន​បើ​អំ​ពៅ​អំ​ណោយ​ផល​ លក់​បាន​ថ្លៃ​ មា​មីង​មាន​ជីវ​ភាព​ ធូរ​ធារ​គ្រាន់​បើ ប្រ​សិន​បើ​មិន​អំ​ណោយ​ផល​ជីវ​ភាព​មា​មីង​ជួប​ការ​លំ​បាក​"។ ព្រោះ​ហេតុ​នោះ ឃុំ​គឹម​សេី​ុង​នៅ​មាន​អត្រា​គ្រួ​សារ​ក្រី​ក្រ​ខ្ពស់​បើ​ប្រៀប​ធៀប​ជា​មួយ​នឹង​ប្រ​ជា​ជន​ទូទាំ​ង​ស្រុក​។ ចំ​ពោះ​មុខ​ស្ថាន​ភាព​ជាក់​ស្តែង​នោះ ថ្នាក់​ដឹ​ក​នាំ​ឃុំ​គឹម​សេី​ុ​ង​បាន​ផ្តុំ​កម្លាំង​អនុ​វត្ត​នូវ​ដំ​ណោះ​ស្រាយ​ព្រម​ៗ​គ្នា ផ្គួប​បញ្ចូល​នូវ​កម្ម​វិ​ធី គម្រោង​សម្រាប់​ឃុំ​ស្ថិត​ក្នុងគម្រោង​បាយ​ង៉ាង ដើម្បី​បង្ក​លក្ខណៈ​សម្បត្តិ​ជូន​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច។

តាម​ប្រ​សាសន៍​របស់​លោក​ញ៉ាង​វាំុ​ង​ប៊ិញ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជាជន​ឃុំ​គឹម​សេីុង៖ ដោយ​សារ​តែ​ប្រ​ភព​ចំ​ណូល​សំ​ខាន់​របស់​ប្រ​ជា​ជន​គឺ​អំ​ពៅ ហេតុ​នោះ​ឃុំ​ផ្តុំ​កម្លាំង​អភិ​វឌ្ឍ​ប្រ​ភេទ​ដំ​ណាំ​នេះ។​ ដំ​បូង​គឺ​ជ្រើស​ប្រ​ភេទ​ពូជ​ថ្មី មាន​កម្រិត​ស្ករ​ខ្ពស់ ដើម្បី​កែ​ប្រែ​ពូជ​អំ​ពៅ​ចាស់​។ ស​ហ​ការ​ជា​មួយ​នឹង​រោងចក្រស្រករ​អំ​ពៅ​ស្រុក​ថ្កូវ ដើម្បី​ចុះ​កិច្ច​សន្យា​រក​ច្រក​ចេញ​ជូន​ប្រ​ជា​ជន​។ ដោយ​នៅ​ជិត​ទន្លេ ហេតុ​នោះ​ទឹក​ជំ​នន់​ប៉ុន្មាន​ឆ្នាំកន្លង ធ្វើឲ្យ​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ការ​អភិវឌ្ឍន៍​របស់​អំ​ពៅ ហេតុ​នោះ ឃុំ​គឹម​សេី​ុងផ្តុំ​កម្លាំង​ធ្វើ​ទំ​នប់​ទឹក​។ លោក​ញ៉ាង​វាំុ​ងប៊ិញ ឲ្យ​ដឹង​៖ "ផ្តើម​ពី​ប្រ​ភព​ទុន​ពី​កម្ម​វិ​ធី​គម្រោង​ឧបត្ថម្ភ​អភិ​វឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ តំ​បន់​ប្រ​បមាត់​សមុទ្រ​និង​កោះ​ស​មុទ្រ ឆ្នាំ​កន្លង​ឃុំ​បាន​កសាង​សម្រេច​រួច​រាល់​ផ្លូវ​បេតុង​ភូមិ​បឹង​តា​នួន (ដំ​ណាក់​កាល IV)  មាន​ប្រវែង​ជាង​២.២០០ម៉ែត្រ ដើម្បី​ទប់​ស្កាត់​ទឹ​ក​ជោរ​លើ​ផ្ទៃ​ដី​កសិ​កម្ម​៤៦​ហិក​តា។ ទំ​នប់​នេះ ក្រៅពី​ទប់​ស្កាត់​ទឹក​ឡើង​លិច​អំ​ពៅ ថែម​ទាំង​ជួយ​ប្រ​ជាជន​ដាំ​បន្លែ​បង្ការ​រក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​"។ ក្រៅ​ពី​កសាង​ទំ​បន់​គឹម​សេីុង នៅ​ទាំង​ផ្តុំ​កម្លាំង​អភិវឌ្ឍ​ហេដ្ឋ​រចនា​សម្ព័ន្ធ​ផ្លូវ​គមនា​គមន៍ ដើម្បី​រថ​យន្ត​ដឹក​ជញ្ជូន​អំ​ពៅបា​ន​ងាយ​ស្រួល​ទៀត​ផង។ លេច​ធ្លោ​បំ​ផុត​គឺ​ផ្លូវ​កៅ​ស៊ូ​នៅ​ភូមិ​បា​ឆៅ រថ​យន្ត​មាន​ទម្ងន់​៣,៥​តោន អាច​បើក​បរ​បាន​ងាយ​ស្រួល​បាន​កសាង​សម្រេច​រួច​រាល់​ពី​ប្រ​ភព​ទុន​របស់​កម្ម​វិ​ធី​ទិស​ដៅ​ជាតិ កាត់​បន្ថយ​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​។

លោក​ស្រី​ត្រឹម​ធី​សា​ណេន ឲ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ "ឆ្នាំ​២០១៥ គឹម​សេី​ុង មាន​គ្រួ​សារ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ចំ​នួន​១០២ សម្រេច​ល័ក្ខ​ឋាន​ជន​បទ​ថ្មី ចំ​នួន​២​បន្ថែម​គឺ​ធា​រា​សាស្រ្ត​និង​ផ្សារ​ជន​បទ​ថ្មី បង្កើន​ល័ក្ខ​ឋាន​ជន​បទ​ថ្មី​ចំ​នួន​១២/​១៩​។ ជា​មួយ​នឹង​សមិទ្ធិ​ផល​នា បច្ចុ​ប្បន្ន​យើង​ខ្ញុំ​ជឿជាក់​ថា គឹម​សេី​ុងនឹ​ង​សម្រេច​បទ​ដ្ឋាន​ជ​ន​បទ​ថ្មី​សម​ស្រប​តាម​ល្បឿន​នា​ ឆ្នាំ​២០​២០​"៕

ហាថាញ់​-វិ​មាន

ចែករំលែកអត្ថបទ