18/08/2015 - 09:06

ប្រសិទ្ធភាពចលនាប្រឡងប្រណាំង "ដើម្បីសន្តិសុខមាតុភូមិ" របស់កម្លាំងនគរបាល

ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​ស្នេ​ហា​ជាតិ​របស់​កម្លាំង​នគរ​បាល​ប្រ​ជា​ជន បាន​ក្លាយ​ជា​កម្លាំង​ចល​ករ​លើក​ទឹក​ចិត្ត​កម្មា​ភិ​បាល យុទ្ធ​ជន​ត​ស៊ូ​ឈាន​ឡើង​លើ​គ្រប់​វិ​ស័យ រួម​ចំ​ណែក​អនុ​វត្ត​បាន​ល្អ​នូវ​ភារ​កិច្ច​ន​យោ​បាយ​របស់​បក្ស រដ្ឋ និង​ប្រ​ជា​ជន​ប្រ​គល់​ជូន​។

ឧត្តម​សេនីយ៍​ឯក ត្រឹង​ដាយ​ក្វាង ស​មា​ជិក​កា​រិ​យា​ល័យ​ ន​យោ​បាយ​
រដ្ឋ​មន្ត្រី​ក្រ​សួង​នគរ​បាល ជូន​បាច់​ផ្កា​ដល់​បុគ្គល​គំ​រូ​ជឿន​លឿន​។

ជា​មួយ​និង​ប​ធាន​បទ "ពង្រីក​ប្រ​វេ​ណី​ដ៏​ត្រ​ចះ​ត្រ​ចង់ ម្ចាស់​ការ​ច្បាប់ ទម្លាប់​​ភារ​កិច្ច ប្រ​សិទ្ធ​ភាព​ដើម្បី​សន្តិ​សុខ​មាតុ​ភូមិ ដើម្បី​សុភ​មង្គល​ប្រ​ជា​ជន" មហា​សន្និ​បាត​ប្រ​ឡង​ប្រ​ណាំង​ "ដើម្បី​សន្តិ​សុខ​មាតុ​ភូមិ​" លើក​ទី​៧ បាន​ផ្តុំ​កម្លាំង​បូក​ស​រុប វាយ​តម្លៃ​ស្នា​ដៃ​សម្រេច​​បាន​ក្នុង​អំ​ឡុង​៥​ឆ្នាំ​កន្លង ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ដល់​គំ​រូ​ជឿន​លឿន​និង​ឆ្នើម​ ព្រម​ទាំង​ដាក់​ចេញ​នូវ​ទិស​ដៅ ភារ​កិច្ច​ជា​បន្ត សំ​ដៅ​ជំ​រុញ​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង​"ដើម្បី​សន្តិ​សុ​ខ​មាតុ​ភូមិ​" ក្នុង​ដំ​ណាក់​កាល​២០១៥​-២០២០​។ ប៉ុន្មាន​ឆ្នាំ​កន្លង ពង្រីក​កម្លាំង​សាម​គ្គី​ចម្រុះ​របស់​ប្រ​ព័ន្ធ​ន​យោ​បាយ​កម្លាំង​នគរ​បាល​ប្រ​ជា​ជន បាន​ស​កម្ម​ម្ចាស់​ការ​ក្នុង​ការ​បង្ការ​បង្ក្រាប បើក​យុទ្ធ​នា​ការ​ជា​ច្រើន​លើក​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ទូ​ទាំង​ប្រ​ទេស​។ លទ្ធ​ផល​ការ​ងារ​ត្រួត​ពិ​និត្យ​បំ​បែក​រឿង​ក្តី​ព្រហ្ម​ទ័ណ្ឌ គ្រឿង​ញៀន​ដ៏​ធ្ងន់​ធ្ងរ​ រឿង​ក្តី​ប្រើ​ប្រាស់​បច្ចេក​វិជ្ជា​ខ្ពស់  បោក​ប្រាស់ ជំ​រិត​យក​ប្រាក់ ចាប់​ពង្រត់​បាន​បង្ហាញ​នូវ​ថ្វី​ដៃ​មោះ​មុត កម្រិត​វិជ្ជា​ជី​វៈ សមត្ថ​ភាព​ការ​ងារ ស្មារ​តី​ប្តេជ្ញា​ចិត្ត វាយ​លុក​បង្ក្រាប​ឧក្រិដ្ឋ​កម្ម ឧ​បាយ​កល អង់​អាច​ក្លា​ហាន  ច្នៃ​ប្រ​​តិដ្ឋ​របស់​កម្លាំង​នគរ​បាល​។ 

ស​មូ​ហ​ភាព និង​បុគ្គល​ជា​ច្រើន​បង្កើត​បាន​ស្នា​ដៃ​ឆ្នើម គំ​រូ​ក្នុង​ការ​ត​ស៊ូ​ជា​មួយ​នឹង​ឧក្រិដ្ឋ​កម្ម​គ្រប់​ប្រ​ភេទ ត្រូវ​បាន​លោក​ប្រ​ធាន​​រដ្ឋ​ផ្ញើ​លិ​ខិត​ស្ងើច​សរ​សើរ និង​ជូន​គ្រឿង​ឥស្ស​រិយ​យស​យុទ្ធ​ជ័យ បាន​លើក​តម្កើង​លើ​ប្រ​ព័ន្ធ​មធ្យោ​បាយ​ព័ត៌​មាន​ម​ហា​ជន​។ល។ ស្នា​ដៃ​និង​យុទ្ធ​ជ័យ​គំ​រូ​ទាំង​នោះ បាន​បង្ហាញ​ថ្វី​ដៃ​ន​យោ​បាយ​រឹង​មាំ​របស់​យុទ្ធ​ជន​នគរ​បាល ស្មោះ​ត្រង់​ចំ​ពោះ​បក្ស ចំ​ពោះ​មាតុ​ភូមិ រួម​ចំ​ណែក​ធ្វើ​ឲ្យ​ទំ​ព័រ​ប្រ​វត្តិ​សាស្រ្ត​របស់​កម្លាំង​នគ​រ​បាល​ប្រ​ជា​ជន​វៀត​ណាម​កាន់​តែ​ត្រ​ចះ​ត្រ​ចង់​។

ទន្ទឹម​នឹង​ការ​ចលនា​ប្រ​ឡង​ប្រ​ណាំង "ដើម្បី​សន្តិ​សុខ​មាតុ​ភូមិ​" ប៉ុន្មាន​ឆ្នាំ​កន្លង កម្លាំង​នគរ​បាល​ប្រ​ជា​ជន​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​បក្ស និង​រដ្ឋ ប្រ​កាស​ឲ្យ​ប្រើ​ឯក​សារ​យុទ្ធ​សាស្រ្ត​សំ​ខាន់​ៗ​ជា​ច្រើន  កៀរ​គរ​បាន​កម្លាំង​ទូ​ទាំង​ប្រ​ជា​ជន កម្លាំង​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ក្នុង​ការ​ចលនា "ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​"។

ផ្តើម​ពី​ភាព​ជាក់​ស្តែង​នោះ បូក​ស​រុប​បាន​នូវ​បទ​ពិ​សោធន៍​សំ​ខាន់​ៗ​ខាង ពង្រីក​តួ​នា​ទី​មហា​ជន សហ​ការ​ជា​មួយ​នឹង​ផ្នែក​អង្គ​ការ​សង្គម​នា​នា ក្នុង​ការ​កសាង​ចលនា​ប្រ​ឡង​ប្រ​ណាំង​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​។ កម្លាំង​នគរ​បាល​ប្រ​ជា​ជន​សហ​ការ​ស្អិត​ល្មួត​ជា​មួយ​នឹង​កង​ទ័ព​ប្រ​ជា​ជន​ស​កម្ម ឃោ​ស​នា​ ចលនា​ប្រ​ជា​ជន​ចូល​រួម​ក្នុង​ការ​ចលនា​"ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​សន្តិ​សុខ​មាតុ​ភូមិ​" ស​កម្ម​ផ្លាស់​ថ្មី​ខាង​ខ្លឹម​សារ ទ្រង់​ទ្រាយ​កៀក​ជិត​នឹង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​ប្រ​ជា​ជន​ភាគ​ច្រើន នាំ​មក​នូវ​ផល​ប្រ​យោជ​ន៍ជូន​ប្រ​ជា​ជន​ ផ្តើម​ពី​នោះ ប្រ​ជាជ​ន​នឹង​លើក​កម្ពស់​ស្មារ​តី​ប្រុង​ប្រ​យ័ត្ន និង​ស្ម័គ្រ​ចិត្ត​ផ្តល់​ដំ​ណឹង​មាន​តម្លៃ​ទាក់​ទង​ដល់​ការ​ងារ​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ជួយ​ឲ្យ​កម្លាំង​នគរ​បាល​រក​គំ​ហើញ​សើុប​អង្កេត វិនិច្ឆ័យ​​ករ​ណីស្មុគ​ស្មាញ​ជា​ច្រើន ខាង​សន្តិ​សុខ​សណ្តាប់​ធ្នាប់ ពិ​សេស​គឺ​រឿង​ក្តី​ធំ​ៗ​ខាង​អំ​ពើ​ពុក​រ​លួយ គ្រឿង​ញៀន ព្រហ្ម​ទ័ណ្ឌ និង​ការ​ប្រ​ព្រឹត្ត​ល្មើ​ស​បរិ​ស្ថាន​ជា​ដើម​៕

មិញតៀង(នគរបាលប្រជាជន)-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ត្រឹង​ដាយ​ក្វាង