កងយោធពលខេមរភូមិន្ទ ខេត្តកណ្តាល អគ្គបញ្ជាការដ្ឋានយោធភូមិភាគ៧ ក្រសួងការពារប្រទេសវៀតណាម និងកងពលតូច៧០កងយោធពលខេមរភូមិន្ទ បានរៀបចំពិធីសម្ពោធសំណង់ទីស្នាក់ការមន្ទីរបញ្ជាការ អាគារស្នាក់នៅនិងឃ្លាំងសម្ភារៈ ត្រូវបានកសាងដោយជំនួយរបស់អគ្គបញ្ជាការដ្ឋានយោធភូមិភាគ៧ ក្រសួងការពារប្រទេសវៀតណាម។
ទីស្នាក់ការកងពលតូច៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា។
សំណង់ទាំងនេះ ត្រូវបានកសាងដោយប្រភពជំនួយពីយោធភូមិភាគ៧ ក្រសួងការពារប្រទេសវៀតណាម រួមមានអាគារធ្វើការ៣ជាន់ សង់លើផ្ទៃដី៣០០ម៉ែត្រការ៉េ ជំរំទ័ពមានផ្ទៃដី២៧០ម៉ែត្រការ៉េ និងឃ្លាំងសម្ភារៈសង់លើផ្ទៃដី៤៥០ម៉ែត្រការ៉េ។ កងពលតូច៧០ ជាអង្គភាពប្រយុទ្ធរហ័សត្រូវបានចាត់ទុកជាកងកម្លាំងពិសេស ចំណានបំផុតរបស់ កងទ័ពថ្មើជើងកម្ពុជា មានភារកិច្ចសំខាន់ គឺការពារក្រុងភ្នំពេញនិងចំណុចសំខាន់ៗ។ នេះក៏ជាអង្គភាពមានទំនាក់ទំនងសហការជាមិត្តភាពប្រពៃណីល្អប្រសើរ ជាមួយនឹងយោធភូមិភាគ៧ ក្នុងរយៈកាលប៉ុន្មានឆ្នាំកន្លង។
ថ្លែងយោបល់នៅពិធីសម្ពោធ លោកឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទកម្ពុជា ថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះការជំនួយដោយសុទ្ធចិត្តរបស់យោធភូមិភាគ៧ និយាយដោយឡែក ក៏ដូចក្រសួងការពារប្រទេសវៀតណាមសម្រាប់កងពលតូច៧០និងកងយោធពលខេមរភូមិន្ទ។ យោងប្រសាសន៍ លោកឧត្តមសេនីយ៍ ប៉ុលសារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ការជំនួយរបស់យោធភូមិភាគ៧និងកងទ័ពវៀតណាម បានរួមចំណែកដ៏សំខាន់ក្នុងសកម្មភាពការពារសន្តិសុខមាតុភូមិរបស់កម្ពុជា លើកកម្ពស់សមត្ថភាពប្រយុទ្ធរបស់កងយោធពលខេមរភូមិន្ទ ក្នុងដំណាក់កាលថ្មី។ តាមលិខិតប្តូរសារសហការក្នុងវិស័យការពារប្រទេសត្រូវបានថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម និងកម្ពុជាចុះហត្ថលេខាក្នុងឆ្នាំ២០១៥ កងទ័ពវៀតណាមនឹងបន្តជំនួយកងយោធពលខេមរភូមិន្ទ ប្រមាណ៤លានដុល្លាអាមេរិកសម្រាប់សកម្មភាពកសាងមូលដ្ឋាន៕
យោងតាម(ទីភ្នាក់ងារសារព័ត៌មានវៀតណាម)-សឺនម៉ាល័យ