ជាឃុំកសិកម្ម សាភៀងមានភាពលូតលាស់យ៉ាងសកម្ម អាស្រ័យដោយកម្មវិធីគ្រោងការវិនិយោគទុនរបស់រដ្ឋាភិបាលសម្រាប់ជនជាតិភាគតិចនៅលើភូមិសាស្រ្ត។
ផ្លូវចូលទៅកាន់ភូមិ៥។
តាមប្រសាសន៍លោកហ្វិញវាំុង ដោយប្រធានគណៈកម្មាធិការប្រជាជនឃុំសាភៀង ស្រុកឡុងមី ខេត្តហូវយ៉ាង សាភៀងជាឃុំចំណុះតំបន់លំបាកពិសេស ប្រជាជនសំខាន់គឺប្រកបរបរកសិកម្ម។ ឃុំមានជនជាតិចំនួន៣ គឺកិញ ខ្មែរនិងចិន រស់នៅជាមួយគ្នាក្នុងនោះមានជនជាតិខ្មែរចំនួន៩២៦គ្រួសារ ស្រូបអត្រា៣៧,៥៥% នៃចំនួនប្រជាជនរួម។ អាស្រ័យដោយកម្មវិធីវិនិយោគទុនពិសេសរបស់រដ្ឋ សម្រាប់ជនជាតិភាគតិច ឃុំសាភៀងមានភាពផ្លាស់ថ្មីពិតប្រាកដ។
ឆ្លងតាមរយៈនោះ ពេលអនុវត្តកម្មវិធី១៣៤,១៦៧ ឃុំបានកសាងនិងជួសជុលផ្ទះចំនួន៥១០ខ្នង ឧបត្ថម្ភទុនផលិតកម្មជូនគ្រួសារមាមីងចំនួន៣៣១ និងឧបត្ថម្ភលូតម្កល់ទឹកជូនគ្រួសារខ្មែរចំនួន៦៣គ្រួសារ។ ផ្តើមពីប្រភពទុនកម្មវិធី១៣៥ ឃុំបានកសាងដំណាក់សុខាភិបាល អាគារវប្បធម៌ បើកទូលាយការិយាល័យធ្វើការរបស់ផ្នែកអង្គការមហាជនឃុំកសាងនិងបើកឲ្យប្រើប្រាស់ស្ពានវត្តភូមិ៥ និងជួសជុលសំណង់គមនាគមន៍ជនបទជាច្រើនកន្លែង។ អនុវត្តតាមសេចក្តីសម្រេច៣៣/២០០៧/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីគោលនយោបាយឧបត្ថម្ភផ្លាស់ទីលំនៅរបស់ប្រជាជន អនុវត្តស្ថិរវប្បកម្ម ស្ថិរនិវេសន៍មានគ្រួសារចំនួន១៤បានទទួលផល។ ទន្ទឹមនឹងនោះ ផ្តើមពីប្រភពបុលទុនទាំងនេះ ឃុំនៅទាំងជីកស្តារប្រឡាយហាំងប៊ឹង នៅភូមិ៤ ប្រឡាយហូវយ៉ាង ផ្លូវវត្តនៅភូមិ៥ ប្រឡាយយ៉ាវឌូ នៅភូមិ៥ ប្រឡាយឌឹង នៅភូមិ៤ ដងផ្លូវអ៊ុងតោយ នៅភូមិ៤។ល។ ក្រៅពីនោះ ឃុំនៅទាំងអនុវត្តទម្រង់រូបភាពចំនួន៦ (ម៉ាស៊ីនភ្ជួររាស់ ចិញ្ចឹមត្រី ចិញ្ចឹមជ្រូក ដាំបន្លែជ្រះ ចិញ្ចឹមអន្ទង់ ចិញ្ចឹមរមិច) មានគ្រួសារចំនួន១៣៨ ចូលរួមអនុវត្តទម្រង់រូបភាពទាំងនេះនិងសម្រេចលទ្ធផលខ្ពស់។ អនុវត្តសេចក្តីសម្រេច៤៩របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីគោលនយោបាយឧបត្ថម្ភសិស្សក្រីក្រ មានសិស្ស១.៩៤៥នាក់ បានទទួលថវិការៀនសូត្ររាល់ខែ។ ឃុំសាភៀង មានគ្រួសារចំនួន៣៦៣ ត្រូវបានទទួលការឧបត្ថម្ភ អនុវត្តតាមសេចក្តីសម្រេច៧៤/២០០៨/QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្តីពីគោលនយោបាយមួយចំនួនដូចជាឧបត្ថម្ភដីនៅ ដីផលិតកម្ម ដោះស្រាយការងារធ្វើជូនជនជាតិភាគតិចនៅតំបន់វាលរាបទន្លេគឺវឡុង សរុបទឹកប្រាក់ជាង៦ពាន់លានដុង។
យោងប្រសាសន៍លោកដោយ អាស្រ័យដោយការយកចិត្តទុកដាក់ពីសំណាក់រដ្ឋាភិបាល រយៈកាលកន្លងជីវភាពរបស់មាមីងជនជាតិខ្មែរលើភូមិសាស្រ្តឃុំ មានភាពផ្លាស់ថ្មីយ៉ាងសកម្ម។ ដងផ្លូវចូលទៅកាន់ភូមិចំនួន៤ (ភូមិ៣,៤,៥,៦) ដែលមានជនរួមជាតិខ្មែររស់នៅកុះករ ត្រូវបានចាក់បេតុង ក្រាលកៅស៊ូទាំងស្រុង។ ពិសេសភូមិ៥របស់ឃុំ ត្រូវបានដាក់ឈ្មោះថាភូមិជំរុញ ការសិក្សា ពីព្រោះគ្រួសារមាមីងមានកូនចៅរៀនអនុមហាវិទ្យាល័យមហាវិទ្យាល័យស្ទើរតែទាំងអស់។ ពូសើងគិត នៅភូមិ៥ ឲ្យដឹងៈ "ដោយសារបានរដ្ឋជំនួយ ទើបផ្លូវថ្នល់បានកសាងតភ្ជាប់ពីភូមិមួយតទៅភូមិមួយ រហូតទៅដល់មជ្ឈមណ្ឌលឃុំ ម្ល៉ោះហើយមាមីងធ្វើការរកស៊ីសិស្សទៅសាលាមានភាពងាយស្រួល។ ភូមិខ្ញុំសព្វថ្ងៃ គ្រួសារណាក៏ប្តេជ្ញាចិត្តជំរុញឲ្យកូនចៅរៀនសូត្រចប់ចុងចប់ដើម និងប្តេជ្ញាចិត្តមិនទុកឲ្យកូនចៅបោះបង់ការរៀនសូត្រពាក់កណ្តាល ការដូចមុនទៀត"៕
ហាថាញ់-សឺនម៉ាល័យ