មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

15/09/2015 - 08:40

ប្រតិបត្តិល្អការងារសាសនា​ អនុវត្តល្អការងារសង្គម

ក្រោយ​ពី​ប្រ​ឡង​ជាប់​ម​ហា​បរិញ្ញា​ប័ត្រ​ពុទ្ធ​សាស​នា​នៅ​សិ​រី​លង្កា ព្រះ​តេជ​ព្រះ​គុណ​ត្រឹង​វាំុង​ថា វិល​មក​ប្រ​ទេស​និង​ទទួល​នា​ទី​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​សិ​រី​តា​ម៉ឺន  ឃុំ​វៀង​ប៊ិញ ស្រុក​ត្រឹ​ង​ដេ ខេត្ត​សុក​ត្រាំង​។ 

ព្រះ​តេជ​ព្រះ​គុណ​ត្រឹង​វាំុ​ង​ថា។

ព្រះ​តេជ​ព្រះ​គុណ ត្រឹង​វាំុង​ថា មាន​ថេរ​ដី​កា​៖ "អា​ស្រ័យ​បាន​គណៈ​ជន​ជាតិ​  ស​មា​គម​សាម​គ្គី​ព្រះ​សង្ឃ​ស្នេ​ហា​ជាតិ  ស្ថា​ប័ន​រដ្ឋ​អំ​ណាច  គណៈ   ផ្នែក​នា​នា​របស់​ខេត្ត​និង​ពុទ្ធ​បរិស័ទ​ឧបត្ថម្ភ ទើប​អា​ត្មា​ភាព​មាន​ឱ​កាស​និ​មន្ត​ទៅ​សិក្សា​នៅ​ប្រ​ទេស​ភូ​មា​។ ដូ​ច្នោះ​អាត្មា​ភាព​តែង​ដាស់​តឿន​ខ្លួន​ឯង​ថា  ត្រូវ​តែ​ខិត​ខំ​រៀន​សូត្រ​ឲ្យ​បាន​ល្អ​ដើម្បី​នាំ​យក​ចំ​ណេះ​ដឹង​មក​បម្រើ​ការ​ងារ​សាស​នា​នៅ​ភូមិ​ភាគ​"។ ក្រោយ​ពី​ប្រ​ឡង​ជាប់​សញ្ញា​ប័ត្រ នៅ​ម​ហា​វិ​ទ្យា​ល័យ​ផ្សព្វ​ផ្សាយ​ពុទ្ធ​សាសនា​ទក្ខិ​ណា​និ​កាយ​អន្តរ​​ជាតិ​នៅ​ប្រ​ទេស​ភូ​មា ព្រះ​តេជ​ព្រះ​គុណ​ត្រឹង​វាំុង​ថា បាន​រៀន​កម្រិត​ឧត្ដម​សិក្សា​ជា​បន្ត​នៅ​មហា​វិ​ទ្យា​ល័យ​  Kelaniya​   ប្រ​ទេស​សិ​រី​លង្កា​។ ឆ្នាំ​២០០៨ ព្រះ​តេជ​ព្រះ​គុណ ត្រឹង​វាំុង​ថា ប្រ​ឡង​ជាប់​ម​ហា​បរិញ្ញា​ប័ត្រ រួច​និ​មន្ត​វិ​ល​ត្រ​ឡប់​មក​វត្ត​បាន​គណៈ​កម្ម​ការ​វត្ត​និង​ពុទ្ធ​បរិ​ស័ទ​តែង​តាំង ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​រហូត​ដល់​សព្វ​ថ្ងៃ​។


ព្រះ​តេជ​ព្រះ​គុណ   ត្រឹង​វាំុង​ថា   ថែម​ទាំង​ឧស្សាហ៍​ចលនា​ពុទ្ធ​បរិ​ស័ទ អនុ​វត្ត​ល្អ​គោល​ការណ៍ គោល​ន​យោ​បាយ​របស់​បក្ស ច្បាប់​របស់​រដ្ឋ​។ ចលនា​ពុទ្ធ​បរិ​ស័ទ​គិត​គូរ​អភិ​វឌ្ឍ​ផលិត​កម្ម ចិញ្ចឹម​កូន​ចៅ​រៀន​សូត្រ​សម្រេច​ជោគ​ជ័យ​។ល។ ពិ​សេស​ព្រះ​តេជ​ព្រះ​គុណ​នៅ​ទាំង​ប​វា​រ​ណាពុទ្ធ​បរិ​ស័ទ​រួម​វិ​ភាគ​ទាន​ជា​ទឹក​ប្រាក់​ កម្លាំង​ពល​កម្ម​កសាង​ស្ពាន​ជន​​បទ​​បាន​៣​ខ្នង​នៅ​ភូមិ​ដៃ​នង ឃុំ​លីវ​ទូ និង​ជូន​អំ​ណោយ​អង្ក​រដល់​អ្នក​ក្រ​។ល។ ទទួល​នា​ទី​ជា​ព្រះ​ចៅ​អ​ធិ​ការ​ក្នុង​ស្ថាន​ភាព​វត្ត​កំ​ពុង​ស្ថិត​ក្នុង​ស្ថាន​ភាព ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង ម្ល៉ោះ​ហើយ​ព្រះ​តេជ​ព្រះ​គុណ ត្រឹង​វាំុ​ងថា​បាន​បវា​រ​ណា​ពុទ្ធ​បរិ​ស័ទ​រួម​វិ​ភាគ​ទាន​កសាង​សា​លា​ទាន  ព្រះ​វិ​ហារ និង​អ​គារ​សិក្សា​៤​បន្ទប់​រោង​បាយ​និង​សមណ​កុដិ​សម្រាប់​ព្រះ​សង្ឃ​គង់​នៅ​រៀន​សូត្រ​។ល។ អា​ស្រ័យ​ហេតុ​ដូច្នោះ ទើប​វត្ត​សិ​រី​តា​ម៉ឺន​មាន​គ្រប់​លក្ខណ​សម្បត្តិ​អាច​បើក​ថ្នាក់​បង្រៀន​ពុទ្ធិ​ក​បឋម​សិក្សា ចាប់​ពី​បា​លី​ថ្នាក់​ទី​១​រហូត​ដល់​បា​លី​ថ្នាក់​ទី​៣  ជូន​ព្រះ​សង្ឃ​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​មក​សិក្សា​រៀន​សូត្រ​ជាង​៥​០​អង្គ​។ លោក​គឹម​ឆោន  ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត ឲ្យ​ដឹង​៖ "ព្រះ​តេជ​ព្រះ​គុណ ត្រឹង​វាំុង​ថា គឺ​ជា​ព្រះ​សង្ឃ​មួយ​អង្គ​ដែល​ចេះ​ដឹង​ជ្រៅ​ជ្រះ ម្ល៉ោះ​ហើយ​សំ​ណង់​នា​នា​ក្នុង​វត្ត​ត្រូវ​បាន​កសាង​ប្រ​កប​ដោយ​គុណ​ភាព​ល្អ​ស្អាត​ ហើយ​ថ​វិ​កា​ចំ​ណាយ​ក៏​ទាប​បង្គួរ​។ តួ​យ៉ាង​ដូច ជា​សម​ណ​កុដិ  អា​ស្រ័យ​ព្រះ​តេជ​ព្រះ​គុណ ត្រឹង​វាំុង​ថា រចនា​ប្លង់​ដោយ​ផ្ទាល់ គឺ​ជាន់​ផ្ទាល់​ដី និង​ជាន់​លើ​អស់​តម្លៃ​ទឹក​ប្រាក់​ជាង​៤​ពាន់​លាន​ដុង រយៈ​ពេល​ចាប់​ផ្តើម​កសាង​រហូត​សម្រេច​មិន​ដល់​២​ឆ្នាំ​ផង​។ ចំ​ពោះ​ព្រះ​សង្ឃ​បួស​រៀន​ក្នុង​វត្ត​ត្រូវ​បាន​ព្រះ​តេជ​ព្រះ​គុណ​គ្រប់​គ្រង​យ៉ាង​ហ្មត់​ចត់​ ម្ល៉ោះ​ហើយ​សម​ណ​សិស្ស​ប្រ​ឡង​បញ្ចប់​ថ្នាក់​សម្រេច​អត្រា​ខ្ពស់​។ អា​ស្រ័យ​ហេតុ​ដូច្នោះ មា​មីង​ពុទ្ធ​បរិ​ស័ទ​តែង​គោ​រព​គុណ​ធម៌​របស់​ព្រះ​តេជ​ព្រះ​គុណ​"។ ទន្ទឹម​នឹង​នោះ   ព្រះ​តេជ​ព្រះ​គុណ   ត្រឹង​វាំុង​ថា   នៅ​ទាំង​ឧបត្ថម្ភ​ថ​វិ​កា​ជូន​ព្រះ​សង្ឃ​១២​អង្គ រៀន​សា​លា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​៤​អង្គ រៀន​នៅ​ប្រ​ទេស​ភូ​មា ថៃ និង​២​អង្គ​រៀន​នៅ​ម​ហា​វិទ្យា​ល័យ​ត្រា​វិញ វិជ្ជា​ស្ថាន​ពុទ្ធ​សាស​នា​ខ្មែរ​នៅ​កឹង​ធើ​។ ក្នុង​ឱ​កាស​វិស្ស​ម​កាល ព្រះ​តេជ​ព្រះ​គុណ  ត្រឹង​វាំុ​ង​ថា នៅ​ទាំង​ចាត់​ព្រះ​សង្ឃ​ក្នុង​វត្ត​និ​មន្ត​ចុះ​ទៅ​ថ្នាក់​រៀន​តាម​ភូមិ ដើម្បី​បង្រៀន​អក្សរ​ខ្មែរ​ចាប់​ពី​ថ្នាក់​ទី​១ ដល់​ទី​៤​ជូន​សិស្សា​នុ​សិស្ស​ជាង​៣៣​០​រូប នៅ​ឃុំ​វៀង​ប៊ិញ និង​លីវ​ទូ។ សិស្សា​នុសិស្ស​ទាំង​ឡាយ​ដែល​បាន​ចូល​រៀន សុទ្ធ​តែ​បាន​ព្រះ​តេជ​ព្រះ​គុណ​ជំ​នួយ​សិក្ខូប​ករណ៍ មាន​ប៊ិច   សៀវ​ភៅ​ជា​ដើម​។

លីធាន - សេរី

ចែករំលែកអត្ថបទ