ថាច់ហាញ់ហឿង បក្ខជនវ័យក្មេងនៅភូមិក្រ (កណ្ដាល) ឃុំអាងក្វាងហឺវ ស្រុកថ្កូវ ខេត្តត្រាវិញ។ មិនត្រឹមតែសកម្មក្នុងការងារនៅភូមិភាគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគំរូឈានមុខក្នុងទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
ថាច់ហាញ់ហឿង លេខាសាខាបក្សនិងជាប្រធានភូមិក្រកណ្ដាល។
បងហឿង ឲ្យដឹង៖ ក្នុងអំឡុងឆ្នាំនោះ ទម្រង់រូបភាពចិញ្ចឹមសត្វលើភូមិសាស្រ្តឃុំភាគច្រើនរងការខ្ស័យធន ប៉ុន្តែទម្រង់រូបភាពចិញ្ចឹមសត្វគ្រួសារបងកាក់កបជាបន្តបន្ទាប់។ សម្រេចបានប្រសិទ្ធភាពដូច្នេះ អាស្រ័យអនុវត្តបានល្អនូវវិធានការបង្ការប្រឆាំងរោគរាលដាលលើ សត្វចិញ្ចឹម។ រៀងរាល់ឆ្នាំ ប្រាក់ចំណូលបានមកពីការលក់ជ្រូកនិងគោ ក្រោយពីផាត់ទាត់នៅចំណេញជិត៥០លានដុង។ គួបផ្សំនឹងដីស្រែទាំង៨កុងរបស់គ្រួសារ ធ្វើស្រែ២រដូវដាំពោតបង្កាត់១រដូវ។ អាស្រ័យដោយអភិវឌ្ឍព្រមៗគ្នានូវការដាំដុះនិងចិញ្ចឹមសត្វ ក្នុងមួយឆ្នាំៗគ្រួសារបង ហឿងរកបានប្រាក់ចំណូលជាង៧០លានដុង ពីទម្រង់រូបភាពសេដ្ឋកិច្ច ចម្រុះក្រោយពីផាត់ទាត់រួចស្រេច។
កើតឡើងនឹងធំដឹងក្ដីក្នុងតំបន់ជនបទក្រីក្រ បានជំរុញឲ្យបក្ខជនវ័យក្មេងហាញ់ហឿង ខិតខំប្រឹងប្រែងជម្នះរាល់ការលំបាក ស្វែងរកទម្រង់រូបភាពរកស៊ីថ្មី ដើម្បីពង្រីកសេដ្ឋកិច្ចគ្រួសារតាមទម្រង់រូបភាពសេដ្ឋកិច្ចចម្រុះ។ ហ៊ានគិតហ៊ានធ្វើ ឆ្នាំ២០០៧ បងបានវិនិយោគទុនកសាងទម្រង់រូបភាពផលិតកម្ម ដាំដុះនិងចិញ្ចឹមសត្វនិងក្លាយជាទម្រង់រូបភាព គំរូមានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ជាមួយនឹងតួនាទីលេខាសាខាបក្សនិងជាប្រធានភូមិ ផ្ដើមពីភាពជាក់ស្ដែងរបស់ខ្លួន បងបានដាក់សំណើនឹងបក្ខភាគឃុំកសាងកម្មវិធីសកម្មភាពរបស់បក្ខភាគ ក្នុងនោះបក្ខជនជាគំរូឈានមុខដើម្បីប្រជាជនធ្វើតាម និងសហការរៀបចំបើកថ្នាក់ហ្វឹកហាត់បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វជាប្រចាំ។ បងហឿង សំណេះសំណាល៖ "ជាអ្នកចូលរួមការងារ ក្នុងភូមិភាគគប្បីជាគំរូឈានមុខក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ព្រោះនេះគឺជាកត្តាដ៏សំខាន់ផ្ដើមពីនោះគប្បីធ្វើការផ្សព្វផ្សាយបើកទូលាយទម្រង់រូបភាពនេះ ដើម្បីប្រជាជនក្នុងភូមិ ជាពិសេសយុវជនមានឱកាសបានចូលរួម និងខិតជិតជាមួយនឹងទម្រង់រូបភាពអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ តាមទិសដៅ៖ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងធ្វើមាន ធ្វើបានលើដីស្រែស្រុកកំណើត"។ អាស្រ័យហេតុនោះ នៅលើភូមិសាស្រ្ត ឃុំអាងក្វាងហឺវ បច្ចុប្បន្នមានទម្រង់រូបភាពដាំដុះ ចិញ្ចឹមសត្វជាច្រើនផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
លោកលឺវវិញភូ លេខាបក្សឃុំអាងក្វាងហឺវ បញ្ជាក់៖ "សមមិត្តថាច់ហាញ់ហឿង ជាបក្ខជនសកម្មក្នុងការងារប៉ិនក្នុងទម្រង់រូបភាពផលិតកម្ម។ ឈានមុខក្នុងរាល់សកម្មភាព ចលនាជាពិសេសប្រមូលផ្ដុំបាននូវកម្លាំងមហាជនចូលរួមក្នុងសកម្មភាពពលកម្មផលិតក្នុងភូមិភាគ ដូចជា៖ ទម្រង់រូបភាពចិញ្ចឹមគោ ដាំដំណាំក្នុងវាលស្រែ..."។ ជាមួយនឹងលទ្ធផលសម្រេចបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច បងហឿង បានស្ថាប័នសមត្ថកិច្ចឃុំ ស្រុកនិងខេត្តជូនលិខិតសរសើរជាច្រើនក្នុងការរួមចំណែកកសាងនិងអភិវឌ្ឍសេដ្ឋកិច្ច - សង្គមកិច្ចនៅភូមិភាគ៕
ពេជ្រសឿន