មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

15/09/2015 - 08:44

កាត់បន្ថយភាពក្រីក្រឆាប់រហ័សនៅតំបន់មានជនជាតិភាគ តិចរស់នៅកុះករ

អា​ស្រ័យដោយគោល​ន​យោ​បាយ​ពិ​សេស​របស់​បក្ស​និង​រដ្ឋ ជីវ​ភាព​របស់​ជន​ជាតិ​ភាគ​តិច​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង  (ជិត​៨​%ចំ​នួន​ប្រ​ជា​ជន​ទូទាំង​តំ​បន់​) បានលើក​ស្ទួយច្បាស់​ក្រ​ឡែត​។ 

ផ្លូវ​ចូល​ឃុំ​ធើយ​ស្វឹង ស្រុក​កើ​-ដ ក្រុង​កឹង​ធើ  កន្លែង​មាន​ជន​រួម​ជាតិខ្មែរ​រស់នៅ​កុះ​ករ​។

តាម​ប្រសាសន៍ លោកលឿងវាំុ​ងត្រឺ  ប្រធានគណៈ​ជន​ជាតិក្រុង​កឹងធើ ឲ្យ​ដឹង៖ ការ​អនុវត្តន៍​សេច​ក្តី​សម្រេច​លេខ​៧៤​/២០០៨​/QĐ-TTg របស់​នា​យក​រដ្ឋមន្រ្តីនៃ​រដ្ឋា​ភិ​បាល​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ក្រុង ក​សាង​មណ្ឌល​តាំង​ទី​លំ​នៅ​បាន​៣​កន្លែង ប្រ​មូល​ផ្តុំនៅ​ភូមិ​ធើយ​ហ្វាB ស្រុក​កើ​-ដ ភូមិវិញ​ញឹង ស្រុក​វិញ​ថាញ់ និង​មណ្ឌល​តាំង​ទី​លំ​នៅ​ប្រ​មូល​ផ្តុំ​នៅ​ខ័ណ្ឌ​អូរ​ម៉ូង​។ ទន្ទឹម​នឹង​ការ​គួបផ្សំ​គោល​ន​យោ​បាយ​ជំ​នួយ​របស់​រដ្ឋ ដើម្បីសង់​ផ្ទះម​ហា​សាម​គ្គី ជូន​គ្រួ​សារ​ខ្មែរ​ក្រី​ក្រ​ទាំងឡាយ​ក្នុង​មណ្ឌល​តាំង​ទី​លំ​នៅ។​ ដោយ​សារ​មាន​ផ្ទះនៅ​លំ​នឹងមាន​គ្រួ​សារជា​ច្រើន ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​បុល​របស់​រដ្ឋ​បាន​ត្រឹម​ត្រូវ​និង​ប្រិត​សំ​ចៃ​ក្នុង​ការ​ចាយ​វាយ ដើម្បី​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។ នៅ​ខេត្ត​វិញ​ឡុង អា​ស្រ័យ​ផ្តុំ​កម្លាំង​អនុ​វត្ត​ព្រម​ៗ​គ្នានូវ​កម្ម​វិធី គ្រោង​ការ​ផ្សេង​ៗ អត្រា​គ្រួ​សារ​ក្រី​ក្រ បាន​កាត់​បន្ថយ​ជា​បណ្តើរ​ៗ​មធ្យម​ភាគ​ក្នុង​មួយ​ឆ្នាំ​ៗ កាត់​បន្ថយ​បាន​ពី​២​-៤​%។  កាល​ពី​ឆ្នាំ​២០០៨ អត្រា​គ្រួ​សារ​ក្រីក្រ​មាន​៥០​,៥​%  លុះ   ដ​ល់​​ឆ្នាំ​២០១៤  អត្រា​គ្រួសារ​ក្រី​ក្រ​ទូ​ទាំង​ខេត្ត​នៅ​ក្រោម​២០​%។​ អត្រាគ្រួ​សារ ខ្មែរ​ក្រី​ក្រ​ទូ​ទាំង​ខេត្ត​ត្រា​វិញ មាន​ការ​កាត់​បន្ថយ​មធ្យម​ភាគ​រៀង​រាល់​ឆ្នាំ​​ពី​៣-៣,៥​% នៅ​តំ​បន់​ជនជាតិ​ភាគ​តិច​កាត់​បន្ថយ​៤%។ ឆ្នាំ​២០១៣ គ្រួ​សារ​ក្រីក្រ​ទូ​ទាំង​ខេត្ត​ស​រុប​៣៦,៨៤១​គ្រួ​សារ ស្រូប​អត្រា​១៣,៩៦%  (ក្នុង​នោះ គ្រួ​សារ​ខ្មែរ​មាន​២០.៨៤១ ស្រូប​អត្រា២៤,៦៥​%  បើធៀប​ជា​មួយ​នឹង​គ្រួ​សារ​ខ្មែរ​ស​រុប​ទូ​ទាំង​ខេត្ត​);គ្រួ​សារ​ជិត​ក្រ​២៣.៤៧១​គ្រួ​សារ  ស្រូប​អត្រា៨,៩០%(ក្នុ​ង​នោះ​គ្រួ​សារ​ខ្មែរ​៩.៧៨៧គ្រួ​សារ ស្រូប​អត្រា​១១,៥៨% បើ​ធៀប​ជា​មួយនឹង​គ្រួ​សារ​ខ្មែរ​ស​រុប​ទូទាំង​ខេត្ត)។ រី​ឯនៅខេត្ត​អាង​យ៉ាង លោក​ត្រឹង​វាំុ​ងថាញ់ ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត ឲ្យ​ដឹង​ដោយក្តីរីក​រាយ​៖ "អត្រា​គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​អាង​យ៉ាង​ កាត់​បន្ថយ​ពី២៧,៣២% កាល​ពីឆ្នាំ​២០០៩ លុះ​​ដល់ឆ្នាំ២០១៣ នៅ​តែ​១៧,៤៣​%។ អត្រា​គ្រួ​សារ​ក្រី​ក្រ​ជន​ជាតិ​ភាគ​តិច ថ្វី​ត្បិត​តែនៅមាន​ចំនួន​ច្រើន​ បើ​ធៀប​ជា​មួយ​នឹង​មធ្យម​ភាគ​រួម​ ប៉ុន្តែ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ អត្រា​គ្រួសារ​ក្រី​​ក្រជា​ជន​ជាតិ​ភាគតិចកាត់បន្ថយជិត១០%"។

 តាម​ប្រសាសន៍​លោកស្រីហ្វិញ​ធីសុ​ម៉ាលី ប្រធាននាយ​ក​ដ្ឋាន​ភូមិភាគ៣ នៃ​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ឲ្យ​ដឹង​៖ អត្រាគ្រួសារក្រីក្រ​ក្នុង​តំបន់​ជនជាតិ​ភាគតិចនៅ​វាលរាបទន្លេគឺវឡុង រៀង​រាល់​ឆ្នាំ​កាត់​បន្ថយ​ពី​២​ដល់៥%; កាល​ពីឆ្នាំ​២០១១ កាត់​បន្ថយ​ជាង៣០​% លុះដល់​ឆ្នាំ​២០១៤ កាត់បន្ថយ​ជាង​១៦​%។ នេះ​គឺ​ជា​សមិទ្ធិ​ផល​នៃ​ការ​ខ្នះខ្នែង​ក្នុង​ការសហ​ការ​វិនិយោគ​ទុន  ជំ​នួយ​អភិវឌ្ឍ​លើ​គ្រប់​វិ​ស័យ​សេដ្ឋកិច្ច-សង្គម​កិច្ច ផ្សព្វ​ផ្សាយ​គោល​ន​យោ​បាយ កម្ម​វិ​ធី និង​គ្រោង​ការ​ផ្សេងៗសម្រាប់​ជន​ជាតិភាគ​តិច​ហើយ​ភូមិ​ភាគនា​នា ត្រូវ​បាន​អនុ​វត្ត​តាម​កិច្ច​ចង្អុល​ការរបស់​រដ្ឋា​ភិបាល​ ៕

ហា​ថាញ់​-លី​សៀ

ចែករំលែកអត្ថបទ