មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/09/2015 - 16:25

ដំណើរចាកផុតពីភាពក្រីក្រនៅវីប៊ិញ

អា​​ស្រ័យ​ដោយគោល​ន​យោ​​បាយ​ពិ​​សេស​របស់​​បក្ស​​និង​​រដ្ឋ ជីវ​​ភាព​​របស់​ជន​​ជាតិ​ភាគ​តិ​ច​​នៅ​​តំ​បន់​វាល​រាប​​ទន្លេ​គឺវ​​ឡុង  (ជិត​​៨​​%ចំ​​នួន​​ប្រ​​​ជា​​ជ​ន​​ទូ​ទាំង​​​តំ​​បន់​​) បាន​លើក​​ស្ទួយ​ច្បាស់​​​ក្រ​​ឡែត​។​ វី​ប៊ិញ​ជា​ឃុំ​មួយ​ក្នុង​ចំ​ណោម​ឃុំ​ទាំង​ពីរ ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​វី​ធ្វី ខេត្ត​ហូវ​យ៉ាង​។ រយៈ​កាល​កន្លង មា​មីង​ជន​ជាតិ​ភាគ​តិច​ក្នុង​ឃុំ​តែង​ខ្នះ​ខ្នែង  ឆ្លង​កាត់​ការ​លំ​បាក​ដើម្បី​កសាង​ជីវ​ភាព​សម្បូរ​ធូរ​ធារ​។ 

ដង​ផ្លូវ​ចូលទៅកាន់​ភូមិ​៤  បាន​ក្រាល​បេ​តុង​តាមកម្ម​វិធី​១៣៥​របស់​រដ្ឋា​ភិបាល​។

និ​យាយ​ដល់​ការ​អភិវឌ្ឍន៍​របស់​ឃុំ​វី​ប៊ិញ ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ លោក​ង៉ោ​ក្វឹក​ខាយ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​សោមនស្ស៖ "បើ​ប្រៀប​នឹង​ប៉ុន្មាន​មុន​នេះ ឃុំ​វី​ប៊ិញ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ណាស់​ហេដ្ឋា​រចនា​សម្ព័ន្ធ​មូល​ដ្ឋាន ដូច​ជា៖​ អគ្គិស​នី ផ្លូវ​គមនា​គមន៍  អ​គារ​សិក្សា​ដំ​ណាក់​សុ​ខា​ភិ​បាល​បាន​កសាង​ថ្មី បង្កើន​កម្រិត​និង​បើក​ទូ​លាយ​។ ផ្ទះ​ប្រ​ជាជ​ននៅ​សងខាង​ផ្លូវក៏​បានសាងសង់សមរ​ម្យ​ដែរ​មាន​របង​បង្គោល​ទង់​ត្រង់​ជា​ជួរ​។ ប្រ​ជា​ជន​មាន​ម៉ូ​តូ ទូ​ទឹកកក ចង្រ្កានហ្គា ទូរ​ទស្សន៍​។ល។ សឹង​រាល់​ផ្ទះ​។ ជីវ​ភាព​សម្បូរ​ធូរ​ធារ​មាន​គ្រឿង​ប្រើ​ប្រាស់​ទំ​នើប​ៗ សព្វគ្រប់បែប​យ៉ាង​"។ ពេល​យើង​ខ្ញុំ​ទៅដ​ល់​ដំ​ណាក់​សុ​ខា​ភិបាលឃុំវីប៊ិញ ដែល​ទើប​នឹងកសាង​រួចដោយ​ស​ភាព​រឹង​មាំស្អាត​ស្អំ និង​មានកម្មា​ភិ​បាល​ពេទ្យ​ទទួល​បន្ទុកគ្រប់ផ្នែក​។ មជ្ឈ​មណ្ឌល​ផ្គត់​ផ្គង់​ទឹក​ស្អាត ខ្នាត​ធំត្រូវ​បានកសាង​នៅក្បាលព្រែក​តាម​ងាង​ត្រៀម​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដើម្បី​ជំ​នួស​ឲ្យកន្លែង​ផ្គត់​ផ្គង់​ទឹក​ស្អាត​៩កន្លែង​នៅទី​នេះ។ លោក​ខាយ ឲ្យ​ដឹង បន្ថែម​៖ "ឃុំ​ក៏បាន​រៀប​ចំ​សម្រេច​ប្រ​ព័ន្ធ​ចែក​ចាយ​ទឹក​ស្អាត​ដល់​ភូមិ​៤​ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះករ។ តាម​ការគ្រោងទុកគណៈ​កម្មា​ធិ​ការ​ប្រជាជន​នឹង​ផ្គួប​ផ្សំ​កម្ម​វិធីជំនួយផ្សេង​ៗឯ​ទៀត ដើម្បី​មា​មីង​បាន​ដាក់នាឡិកាទឹកដោយឥត​គិត​ថ្លៃ​"។

​ផ្លូវ​គមនា​គមន៍​បាន​ងាយ​ស្រួល​នឹងផ្តល់​ឱកាស​ថ្មី​ៗ សម្រាប់​កសិ​ករ​ដែល​ពី​មុន​នេះ​ធ្លាប់​តែធ្វើ​ស្រែ។​ បង​យ័ញ​ហើង នៅ​ភូមិ​៤ ឲ្យ​ដឹង៖ "ខ្ញុំទិញ​បាន​ម៉ូ​តូ​មួយ​គ្រឿង​រៀង​រាល់​ព្រឹក​ខ្ញុំ​តែង​រត់ទៅ​បៃ​ងាង​ធ្វើ​ការ​ឈ្នួល​ដល់​រសៀល​ទើប​មក​ផ្ទះ អា​ស្រ័យប្រពន្ធ​ខ្ញុំ​វេច​ខ្ចប់​បាយ ទឹក​ឲ្យតាម​ខ្លួន​ដូច្នោះ​មិន​សូវ​បង់​ប្រាក់​ប៉ុន្មាន​។ ​ពី​មុន​បើ​អស់រដូវ​ស្រូវ គឺ​នៅ​ផ្ទះ​ទំនេរ​គ្មាន​ធ្វើការ​អ្វីចូល​លុយ​ទេ​"។ ​ចំ​ណែក​បង​ស្រី​យ័ញ​ធី​ថេម នៅ​ភូមិ៤​ឲ្យ​ដឹង​៖ "ពេល​អស់​រដូវ​ស្រូវ រៀង​រាល់​យប់ ខ្ញុំ​ស្ងោរ​ដំ​ឡូង​ដាក់​កង់​ជិះ​ទៅ​ផ្សារ​បៃ​ងាងលក់ក៏​មាន​ចំ​ណេញ​ចំ​ណូល​ដែរ។ គ្មាន​នៅ​ស្ថាន​ភាព​ពេល​អស់រដូវ​ស្រូវ​ដើរទៅ​ខ្ចី​ប្រាក់​គេ ស៊ី​មុន​សង​ក្រោយដូច​ពីមុនទៀតទេ" ។ ជុំ​វិញការដែលគណៈ​កម្មា​ធិការ​បក្សគ្រប់​លំ​ដាប់​ថ្នាក់ រដ្ឋអំ​ណាចនៅ​ទី​នេះ​យក​ចិត្ត​ទុក​ដាក់អនុ​វត្តបានល្អ​នូវ​គោល​ការណ៍ គោល​នយោ​បាយរបស់បក្ស និង​រដ្ឋ​សម្រាប់​ជន​រួម​ជាតិ​ភាគ​តិច​ក៏ដូច​ជាគួបផ្សំនឹង​កម្មវិធី គម្រោង​ការ​ផ្សេង​ៗ ជួយឲ្យជន​រួម​ជាតិ​ភាគតិច​មានលក្ខណៈ​សម្បត្តិ​បាន​ចាក​ផុតពី​ភាព​ក្រីក្រ​។ បងម៉ាយវាំុង​មឿក ប្រ​ធាន​ភូមិ៤ មាន​ប្រសាសន៍៖" ភូមិ​៤​មាន​គ្រួ​សារ​ជន​រួម​ជាតិ​ខ្មែរ​ជាង៨០​គ្រួ​សារ ភាគ​ច្រើន​ជា​គ្រួសារ​ក្រី​ក្រ សុទ្ធ​តែ​បាន​ទទួល​គោល​ន​យោ​បាយ​ដោយ​ឡែក​របស់​បក្ស​និង​រដ្ឋ មាន​ដូច​៖ សង់​ផ្ទះ ឧបត្ថម្ភ​ទុន ផលិត​កម្ម ផ្លាស់​ប្តូរ​របរ​។ល។ ក្រៅ​ពី​នោះ តាម​ដង​ផ្លូវ​ចូល​ទៅ​កាន់​ភូមិ​៤ បាន​ក្រាលបេ​តុង​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន តាម​កម្ម​វិ​ធី​១៣៥​របស់​រដ្ឋា​ភិ​បាល​ដើម្បី​បង្ក​ល​ក្ខណៈ​ងាយ​ស្រួល​ដល់ការ​ធើ្វដំ​ណើរ​ទៅមក​របស់មា​មីង​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​មូលដ្ឋាន​លំនឹ​ង​ផ្ទះ​សម្បែង​បាន​រដ្ឋ​គិត​គូរ​ឲ្យដូច្នោះ​មាន​គ្រួ​សារ​ជា​ច្រើន បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​កូន​ចៅ​មិន​បោះ​បង់​ការ​រៀន​សូត្រ​។ គិត​ក្នុង​ឆ្នាំ​២០១៤​មានគ្រួ​សារ​ខ្មែរ​ចាកផុតពី​ភាព​ក្រីក្រ​១៤​គ្រួសារ​ផងដែរ​៕

ហា​ថាញ់​ -សុ​ផល

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ បង​យ័ញ​ហើង