បញ្ជាការដ្ឋាននៃកងទ័ពការពារព្រំដែនខេត្តសុកត្រាំង សហការជាមួយ នឹងសហព័ន្ធការងារខេត្ត ទើបបានរៀបចំពិធីប្រគល់ស្ថានីយដីគោកប្រើ ប្រាស់ម៉ាស៊ីនព័ត៌មានទាក់ទងពីចម្ងាយតាមរលកធាតុអាកាស រួមបញ្ចូលកំណត់ទីតាំងតារារណបដល់ប៉ុស្តិ៍ការពារព្រំដែនបាយយ៉ា ស្រុកត្រឹងដេ ខេត្តសុកត្រាំង។
អង្គភាពណែនាំប្រើប្រាស់ម៉ាស៊ីនទាក់ទងព័ត៌មាន ពីចម្ងាយតាមរលកធាតុអាកាស HF។
ម៉ាស៊ីនរួមមានប្រព័ន្ធឧបករណ៍ ស្ថានីយអង់តែនស្រូបយកនិងផ្សាយឧបករណ៍បង្ការរន្ទះ។ ប្រព័ន្ធឧបករណ៍របស់ស្ថានីយក្រោយពីដំឡើង នឹងទាក់ទងជាមួយនឹងកប៉ាល់នេសាទ ដែលមានបំពាក់ម៉ាស៊ីនព័ត៌មាន ទាក់ទងពីចម្ងាយតាមរលកធាតុអាកាសHរួមបញ្ចូលកំណត់ទីតាំងតារា រណបGPS VX - ១៧០០ កំពុងសកម្មភាពនៅសមុទ្រ។ ឆ្លងតាមរយៈនោះ ម៉ាស៊ីននឹងជំនួយឲ្យការសន្ទនារវាងស្ថានីយនៅដីគោកជាមួយនឹង កប៉ាល់នេសាទ; ស្លាកស្នាមផ្លូវកប៉ាល់បើកបរបានបន្សល់ទុកលើកញ្ចក់ផែនទីសមុទ្ររបស់កាំព្យូទ័រ។
អនុសេនីយ៍ឯក ង្វៀនតឹកក្វេ អនុប្រធានវិជ្ជាឯកទេសនៃប៉ុស្តិ៍ការពារព្រំដែនបាយយ៉ា ឲ្យដឹង៖ បច្ចុប្បន្ន លើភូមិសាស្រ្តមានកប៉ាល់ធ្វើសកម្មភាពជាង៥០០គ្រឿង ក្នុងនោះ មធ្យោបាយនេសាទឆ្ងាយឆ្នេរសមុទ្រ
ជាង៣០០គ្រឿង និងមធ្យោបាយជាច្រើនទៀតមកពីខេត្ត ក្រុងនានាក្នុងទូទាំងប្រទេស។ ការបំពាក់បរិក្ខារនៃស្ថានីយដីគោក ប្រើប្រាស់ម៉ាស៊ីនព័ត៌មានទាក់ទងពីចម្ងាយ តាមរលកធាតុអាកាសHF រួមបញ្ចូលកំណត់ ទីតាំងតារារណបនឹងជួយឲ្យអង្គភាព ងាយស្រួលកំណត់ទីតាំងនិយាមកានៃកប៉ាល់រងគ្រោះ ដើម្បីរៀបចំស្វែងរកសង្គ្រោះបានទាន់ពេល និង ដោយប្រសិទ្ធភាព៕
លីធាន-វិមាន