21/03/2016 - 15:15

សកម្ម​ថែ​ទាំ​សុខ​ភាព​ជូន​ប្រ​ជា​ជន

ឆ្នាំ​កន្លង ដោយ​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស ​រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ជា​ពិ​សេស​គឺ​កិច្ច​ចង្អុល​ការ​អំពី​មុខ ជំ​នាញ​របស់​ផ្នែក​នានា ​និង​ការ​សាមគ្គី ខិត​ខំ​របស់​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​​បណ្ឌិត​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ត្រា​កូង ​ស្រុក​ត្រា​អ៊ូង ខេត្ត​វិញ​ឡុង សម្រេច​បាន​ភារ​កិច្ច​ឆ្នើម​ដែល​ថ្នាក់​លើ​ប្រ​គល់​ជូន​។ 

វេជ្ជ​បណ្ឌិត​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ត្រា​កូង កំ​ពុង​ពិនិត្យជំ​ងឺ​ជូន​ប្រ​ជា​ជន​។

ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ត្រា​កូង បច្ចុប្បន្ន​មាន​កម្មា​ភិ​បាល​ឋិត​ក្នុង​ក្រប ​ខណ្ឌ​រដ្ឋ​ចំ​នួន​៩​រូប ក្នុង​នោះ មាន​វេជ្ជ​បណ្ឌិត​២​រូប គ្រូ​ពេទ្យ​៤​រូប គ្រូ​ពេទ្យ​សម្ភព​១​រូប ​ឱ​សថ​ការី​មធ្យម​សិក្សា​១​រូប និង​កម្មា​ភិ​បាល​ចំ​នួន​ប្រ​ជា​ជន​១​រូប​។ ​ដំ​ណាក់​សុខា​ភិ​បាល​ត្រូវ​បាន​វិនិ​យោគ​ទុន​ក​សាង និង​បង្កើន​កម្រិត​សម​រម្យ សំ​ដៅ​បម្រើ​ការ​ពិនិត្យ​ជំ​ងឺ​ជូន​ប្រ​ជា​ជន​។ គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត តែង​រក្សា​ការ​យាម​ប្រ​ចាំ​ការ​មាន​មុខ​គ្រប់​នាទី​ពេល​មាន​អ្នក​ជំងឺ ​ត្រូវ​ការ​មិន​ថា​ថ្ងៃ​ចុង​សប្ដាហ៍​ឬ​ថា​ថ្ងៃ​បុណ្យ ដើម្បី​ពិនិត្យ​ព្យា​បាល​ជំងឺ ​ជូន​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​បាន​ល្អ​។ ឆ្នាំ​២០១៥ មធ្យម​ភាគ​ក្នុង​មួយ​ថ្ងៃ​ ដំ ​ណាក់​សុខា​ភិ​បាល​ពិនិត្យ​និង​ព្យា​បាល​ជំងឺ​ជូន​ប្រ​ជា​ជន​ជាង​៥០​លើក​នាក់ បើ​ប្រ​សិន​ជា​មិន​រំលង​ជួរ​និង​គន្លង​​ជួរ​ក្នុង​មួយ​ថ្ងៃ​មាន​អ្នក​ជំងឺ​ប្រ​មាណ​ពី​៧០​-​៨០​លើក​នាក់​។ ក្នុង​នោះ ​ពិនិត្យ​ជូន​មុខ​សញ្ញា​មាន​ប័ណ្ណ​ធា​នា​ហា​និភ័យ​សុខា​ភិ​បាល​ មាន​ដូច៖ កុមារ គ្រួ​សារ​អ្នក​ក្រ ជិត​ក្រ​ចាស់​អនា​ថា ​គ្រួ​សារ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គោល​នយោ​បាយ​។ 

វេជ្ជ​បណ្ឌិត​វិជ្ជា​ឯក​ទេស I ឌាំងវុាំង​ដី ប្រ​ធាន​ដំ​ណាក់​សុខា​ភិ​បាល​ឃុំ​ត្រា​កូង ​ឲ្យ​ដឹង​៖​ ដោយ​បាន​ការ​យក​ចិត្ត​របស់​រដ្ឋ​អំ​ណាច​និង​ផ្នែក ក្នុង​ការ ​ចង្អុល​ការ​ជួរ​សុខា​ភិ​បាល​មូលដ្ឋាន​រៀប​ចំ​អនុ​វត្ត​បើក​យុទ្ធ​នា​ការ​២​លើក ដើម្បី​បង្កើន​ការ​ផ្សព្វ​ផ្សាយ​ចល​នា ​ផ្គួប​ផ្សំ​បណ្ដា​សេ​វា​ក្នុង​ទូទាំង​ឃុំ​។ ឆ្នាំ​២០១៥ ទន្ទឹម​ជា​មួយ​នឹង​ការ​ពិនិត្យ​និង​ព្យា​បាល​ជំងឺ ​ដំ​ណាក់​សុខា​ភិ​បាល​ថែម​ទាំង​រៀប​ចំ​បើក​យុទ្ធ​នា​ការ​កម្ចាត់​ដង្កូវ​ទឹក ផ្គួប​ផ្សំ​បាញ់​ថ្នាំ​បើក ​ទូ​លាយ​នៅ​ភូមិ​ចំ​នួន​៤/១០ ទន្ទឹម​នឹង​នោះ ផ្សព្វ​ផ្សាយ​ទូ​លាយ​ចំ​នួន​១០ /១០​ភូមិ​។ ​បង្រ្កាប​រោគ​គ្រុន​ឈាម​នៅ​៩​គ្រួ​សារ​ដែល​មាន​អ្នក​កើត​រោគ​និង​នៅ​ទី​តាំង​សាលា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ត្រា​អ៊ូង។ សហ​ការ​ផ្សព្វ ​ផ្សាយ​បង្ការ​ប្រ​ឆាំង​រោគ​គ្រុន​ឈាម​តាម​រយៈ​មធ្យោ​បាយ​ពត៌មាន​មហា​ជន។ ជា​ពិ​សេស ​ការ​ងារ​ចាក់​ថ្នាំ​បង្ការ​រោគ​ក៏​បាន​បើក​ទូ​លាយ ហើយ​អនុ​វត្ត​ជា​រឿយៗ​។ កម្មា​ភិ​បាល​បម្រើ​ការ​ផ្នែក​ចាក់​ថ្នាំ​បង្ការ​រោគ ត្រូវ​បាន ​ហ្វឹក​ហាត់​អំ​ពី​ការ​ពិ​គ្រោះ​មុន​ពេល​ចាក់​ថ្នាំ ដើម្បី​ធា​នា​សុវត្ថិ​ភាព​ក្នុង​ការ​ចាក់​ថ្នាំ​។ កុមារ​មាន​អា​យុ​ក្រោម​ពី​១​ឆ្នាំ ត្រូវ​បាន​ចាក់​ថ្នាំ​បង្ការ​រោគ​គ្រប់​ចំ​នួន។ បង​លី​ហ្វាន់ នៅ​ភូមិ​សុក​រ៉ួង ឃុំ​តឹង​មី មក​កាន់​ដំ​ណាក់​សុខា​ភិបាល​ពិ និត្យ​ជំ​ងឺ​ ​ឲ្យ​ដឹង​៖​"​ ដោយ​សារ​តែ​ខ្ញុំ​ពល​កម្ម​ហួស​កម្លាំង ទើប​មាន​ការ​ហេវ​ហត់ ហើយ​សម្ពាត​ឈាម​ឡើង​ខ្ពស់ ​ខ្ញុំ​មក​កាន់​ដំ​ណាក់​ពិនិត្យ​បាន​កង​ជួរ​គ្រូ​ពេទ្យ វេជ្ជ​បណ្ឌិត អស់​ពី​ចិត្ត​រាប់​រក​ដូច​អ្នក​គ្រួ​សារ​តែ​មួយ​ ខ្ញុំ ​សប្បាយ​ណាស់! ឥ​ឡូវ​ពេល​មាន​ជំងឺ​អ្នក​ណា​ក៏​មក​កាន់​ដំ​ណាក់​ដើម្បី ​ពិនិត្យ​ផ្តល់​ថ្នាំ​ដោយ​ឥត​គិត​ថ្លៃ ម៉្លោះ​ហើយ​មា​មីង​នៅ​ទី​នេះ​អ្នក​ណា​ក៏​ស្ងប់​ចិត្ត​ពល​កម្ម​ផលិត​"​៕

លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឌាំងវុាំង​ដី