ថ្វីត្បិតតែជីវភាពគ្រួសារក្រលំបាក ប៉ុន្តែថាច់វុាំងខាង សិស្សថ្នាក់ទី១២A សាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកខេត្តត្រាវិញ តែងសម្រេចបានកិត្តិនាមសិស្សរៀនពូកែ១១ឆ្នាំបន្តបន្ទាប់។
ថាច់វុាំងខាងនិងនាយកសាលាគឹមវុាំងសែន
ផ្ទះថាច់វុាំងខាង នៅភូមិក្វីណុង ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ។ ឪពុកម្តាយវុាំងខាង ប្រកបរបរស្រែចម្ការ ចិញ្ចឹមកូនៗពីរនាក់រៀនសូត្រ ជីវភាពគ្រួសារមានការលំបាកយ៉ាងខ្លាំង។ រៀងរាល់ថ្ងៃ ឪពុកប្អូនធ្វើស្រែ ម្តាយដាំដំណាំរួមផ្សំលក់ឯផ្សារដាឡុក។ រយៈពេលទំនេរ ឪពុកទៅធ្វើការឈ្នួលគ្រប់មុខរបរ ដើម្បីរកប្រាក់គិតគូរឲ្យកូនៗរៀនសូត្រ បានចប់ចុងចប់ដើម។ ទោះបីជីវភាពគ្រួសារមានការលំបាក ប៉ុន្តែវុាំងខាង បានជម្នះការលំបាកដើម្បីរៀនសូត្រ។ វុាំងខាង ឲ្យដឹង៖ "ប្អូនខិតខំរៀនឲ្យបានពូកែ ដើម្បីប្រឡងចូលមហាវិទ្យាល័យ ប្អូនមានបំណងធ្វើជាឱសថបណ្ឌិត។ ពីព្រោះនៅឃុំប្អូន មានជនរួមជាតិខ្មែររស់នៅកុះករ ពេលមាមីងមានជំងឺឈឺថ្កាត់ម្តងៗ ត្រូវការទិញថ្នាំផឹក មាមីងនិយាយភាសាវៀតមិនសូវស្ទាត់ប៉ុន្មាន ប្រសិនបើអនាគតប្អូនរៀនប្រឡងជាប់ជាឱសថបណ្ឌិត ប្អូនសូមមកសកម្មភាពនៅឃុំ ដើម្បីជួយដល់គ្រួសារនិងសង្គម"។ យល់ដឹងពីការលំបាករបស់ឪពុកម្តាយ នៅឱកាសវិស្សមកាលម្ដងៗ វុាំងខាង ទៅធ្វើការឈ្នួលជាមួយនឹងឪពុក មានដូច៖ ដកស្មៅធ្វើកូនជាងយួរកំបោរ។ល។ ឆ្នាំសិក្សា២០១៤-២០១៥ ថាច់វុាំងខាង ទទួលបានកិត្តិនាមសិស្សរៀនពូកែថ្នាក់ជាតិ និងទទួលបានរង្វាន់មេដាយប្រាក់វិញ្ញាសាគណិតសាស្រ្ត។ វុាំងខាង ឲ្យដឹង ដោយក្តីរីករាយ៖ "ចូលរៀនសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកត្រាវិញ ប្អូនមិនបាច់បង់ប្រាក់រៀនសូត្រអ្វីទេ សាលាជូនសិក្ខូបករណ៍រៀនសូត្រ ថែមទាំងឧបត្ថម្ភប្រាក់ទៀតផង ម្ល៉ោះហើយប្អូនសប្បាយចិត្តខ្លាំងណាស់ ពីព្រោះបានកាត់បន្ថយអម្រែកធ្ងន់ពីឪពុកម្តាយ។ ប្អូនប្តេជ្ញាចិត្តខំរៀនពូកែ ដើម្បីបន្តឈានចូលមហាវិទ្យាល័យ អនុវត្តជាក់ស្តែងនូវបំណងប្រាថ្នារបស់ប្អូន"។
បញ្ញាវាងវៃ សង្វាត់រៀនសូត្រ ម្ល៉ោះហើយតាំងពីរៀនថ្នាក់ទី១០ វុាំងខាង តែងសម្រេចបានកិត្តនាមសិស្សរៀនពូកែទូទាំងសាលា។ ឆ្នាំសិក្សា២០១៤-២០១៥ ប្អូនជាសិស្សមួយរូបក្នុងចំណោមសិស្ស៥រូបរបស់សាលាសម្រេចបានកិត្តនាមជាសិស្សរៀនពូកែថ្នាក់ជាតិ។ វុាំងខាង ឲ្យដឹងពីរបៀបរៀនរបស់ខ្លួន៖ "រៀងរាល់ថ្ងៃ ប្អូនតែងរៀបចំកាលបរិច្ឆេទរៀនដោយខ្លួនឯង។ មុនពេលចូលសាលា ប្អូនធ្វើលំហាត់ជាមុននិងអានសាចុះសាឡើងជាច្រើនដង។ ពេលចូលសាលា ប្អូនផ្តោតអារម្មណ៍ស្តាប់លោកគ្រូ អ្នកគ្រូពន្យល់មេរៀននិងរៀនដោយខ្លួនឯងក្នុងសាលានូវមេរៀនណាដែលពិបាកមេរៀនណាដោះស្រាយមិនបាន ពេលចូលសាលា ប្អូនសួរលោកគ្រូ អ្នកគ្រូ។ ពេលទំនេរប្អូនចូលបណ្ណាល័យស្វែងរកសៀវភៅអាន ដើម្បីសិក្សាស្រាវជ្រាវបន្ថែម"។
លោកគ្រូ គឹមវុាំងសែន នាយករងសាលាមធ្យមសិក្សាចំណេះទូទៅជនជាតិអន្តេវាសិកត្រាវិញ វាយតម្លៃ៖ "ប្អូនថាច់វុាំងខាង ជាសិស្សគំរូមួយរូបរៀនពូកែរបស់សាលា ពេលប្រឡងចូល ប្អូនជាប់លេខខ្ពស់បំផុត ជាមួយនឹងពិន្ទុ៤៦,៥។ ក្នុងដំណាក់កាលសិក្សារៀនសូត្រ៣ឆ្នាំ ប្អូនជាសិស្សរៀនពូកែចរិយាសម្បត្តិល្អ។ ពិសេស ប្អូនខ្នះខ្នែងចូលរួមការចលនារបស់សាលានិងជានិច្ចកាល តែងឧបត្ថម្ភមិត្តភក្តិក្នុងសាលា ដើម្បីរួមគ្នាឈានឡើងក្នុងការរៀនសូត្រ"៕
អត្ថបទ, រូបៈ សឺនម៉ាល័យ