ជាឃុំតំបន់ព្រំដែនរបស់ក្រុងហាតៀង (កៀងយ៉ាង) មីដឹកមានភូមិចំនួន៤ ដោយមានក្រុមប្រជាស្វ័យគ្រប់គ្រង៣៥ ជាភូមិសាស្រ្តដែលមានជន រួមជាតិខ្មែររស់នៅកុះករ ស្រូបយកអត្រាជាង៤៨%។ រយៈកាលកន្លង ដំណាក់សុខាភិបាលឃុំបានយកចិត្តទុកដាក់ ពិសេសដល់ការងារថែទាំ សុខភាពបឋមជូនប្រជាជន។
ក្រៅពីព្យាបាលដោយឱសថបារាំង ដំណាក់សុខាភិបាល ឃុំមីដឹក ក៏បានព្យា
បាលដោយឱសថបុរាណផងដែរ។
ដំណាក់សុខាភិបាលឃុំមីដឹក បានធ្វើសេនាធិការ កសាងផែនការ គ្រប់គ្រង ចាត់ចែងនិងអនុវត្តការងារពិនិត្យព្យាបាលជំងឺ បង្ការរោគនិងអនុវត្ត កម្មវិធីសុខាភិបាលផ្សេងៗនៅលើភូមិសាស្រ្តឃុំ ដូច៖ ពិនិត្យព្យាបាលជំងឺ ពិគ្រោះនិងផ្សព្វផ្សាយបង្ការរោគរាលដាល ម្ចាស់ការរៀបចំអនុវត្តកម្ម វិធីចាក់ថ្នាំបង្ការរោគបើកទូលាយ ដោយប្រភេទវ៉ាក់សាំងបង្ការជំងឺ ជំនះគ្រោះធម្មជាតិ ទឹកជំនន់ បង្កើនការងារត្រួតពិនិត្យ សើុបអង្កេត ក្តោបក្តាប់ស្ថានភាពជំងឺឆ្លងគ្រប់ប្រភេទដែលឆ្លងរាលដាល ដើម្បីមានផែន ការបង្ការទប់ស្កាត់ជាក់ស្តែង និងរាយការណ៍ទាន់ពេលជូនថ្នាក់លើ។
ដើម្បីអនុវត្តការងារនេះបានល្អ រៀងរាល់ឆ្នាំ ដំណាក់សុខាភិបាលឃុំមីដឹក បានធ្វើសេនាធិការជូនរដ្ឋអំណាចភូមិភាគពង្រឹងប្រព័ន្ធសុខាភិបាលមូលដ្ឋាន ពង្រីកក្រុមសុខាភិបាលគ្រប់ទាំង៤ភូមិ និងក្រុមប្រជាស្វ័យគ្រប់គ្រងនីមួយៗ តែងមានសហការីស្ម័គ្រចិត្តថែទាំសុខភាពសហគមន៍។ បច្ចុប្បន្ន ដំណាក់សុខាភិបាលឃុំមីដឹកមានកម្មាភិបាលចំនួន៥រូប រួមមាន៖ វេជ្ជបណ្ឌិត១រូប ឱសថបណ្ឌិត១រូប ឆ្មប២រូប គិលានុប្បដ្ឋាក១រូប។ រៀងរាល់ខែ រាល់ត្រីមាស ដំណាក់សុខាភិបាលតែងកសាងផែនការសកម្មភាព និងចាត់ចែងការងារជាក់ស្តែងដល់កម្មាភិបាលទាំងនេះ ច្បាមតាមគោលដៅដើម្បីអនុវត្តសម្រេចប្រសិទ្ធភាព។ ថ្នាក់ដឹកនាំ ដំណាក់សុខាភិបាលឃុំមីដឹក តែងយកចិត្តទុកដាក់ដល់កងជួរកម្មាភិបាល ក្រៅពីការងារមុខជំនាញនៅទាំងលើកកំពស់ស្មារតីក្រុមសីលធម៌ គ្រូពេទ្យ អនុវត្តល្អវិន័យ ក្នុងការទំនាក់ទំនង ថែទាំអ្នកជំងឺ។ ដំណាក់សុខាភិបាលឃុំមីដឹកតែងចាត់ឲ្យកងជួរកម្មាភិបាលប្រចាំ២៤/២៤ម៉ោង ដើម្បីដោះស្រាយទាន់ពេលចំពោះស្ថានភាពកើតឡើងជាយថាហេតុ ក្នុងការថែទាំសុខភាពជូនប្រជាជន អាស្រ័យហេតុនោះ បង្កបាននូវក្តីជំនឿចំពោះប្រជាជនក្នុងឃុំ។
ប៉ុន្មានឆ្នាំជិតៗនេះ ចំនួនអ្នកជំងឺមកពិនិត្យព្យាបាលនៅដំណាក់សុខាភិបាលឃុំមីដឹកពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនឡើង។ ក្នុង៦ខែដើម ឆ្នាំ២០១៥ ដំណាក់សុខាភិបាលឃុំមីដឹក បានទទួលពិនិត្យព្យាបាលជំងឺ ជាង២០០០លើកនាក់ ក្នុងនោះមានការពិនិត្យគិតកម្រៃជាង៣០០លើកនាក់ ក្រៅពីនោះ គឺពិនិត្យតាមប័ណ្ណធានាហានិភ័យសុខាភិបាល។ មិនត្រឹមតែបំពេញការងារពិនិត្យព្យាបាលជំងឺបានល្អប៉ុណ្ណោះទេ ដំណាក់សុខាភិបាលឃុំមីដឹក តែងអនុវត្តការងារផ្សព្វផ្សាយអប់រំសុខភាពជូនប្រជាជន ដោយរូបភាពជាច្រើន រួមចំណែកលើកកំពស់ស្មារតីបង្ការប្រឆាំងជំងឺឆ្លងរាលដាលផ្សេងៗ។ បណ្តាកម្មវិធីសុខាភិបាលជាតិ ដូចជា៖ ចាក់ថ្នាំបង្ការរោគបើកទូលាយ បង្ការរោគគ្រុនចាញ់ របេង គ្រុនឈាម; បង្ការប្រឆាំងការខ្វះអាហារូបត្ថម្ភ ផែនការភាវូបនីយកម្មគ្រួសារ។ល។ តែងបានដំណាក់សុខាភិបាលឃុំយកចិត្តទុកដាក់ និងអនុវត្តសម្រេច៩០%នៃភាគកម្រិតឡើងទៅ៕
លេស៊ាង- សុផល