14/10/2014 - 09:22

អភិវឌ្ឍគំនូរប៉ាក់ប្រពៃណីនៅដឹមយើុយ

រប​រគំ​នូរ​ប៉ាក់​ដោយ​ដៃ​ប្រ​ពៃ​ណី  ​តែង​បាន​អភិ​រក្ស​និង​អភិ​វឌ្ឍ​នៅ​ស្រុក​ដឹម​យើុយ​ ខេត្ត​កា​ម៉ាវ។​ នេះ​គឺ​ជា​របរ​មួយ​ក្នុង​ចំ​ណោម​របរ​ទាំង​ឡាយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ឧស្សាហ៍​ព្យា​យាម​ប៉ិន​ប្រ​សប់​របស់​ស្រ្តី។


 បង្រៀន​របរ​គំនូរ​ប៉ាក់​ដោយ​ដៃ​ជូន​សិស្ស​នៅ​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក​ដឹម​យើុយ ។

អ្នក​គ្រូ​ផាម​ថាញ់​ញ៉ាញ​ ជា​គ្រូ​បង្រៀន​របរ​ប៉ាក់​នៅ​មជ្ឍ​មណ្ឌល​បង្រៀន​របរ​ស្រុក​ដឹម​យើុយ និង​ជា​អ្នក​ប្រ​កប​របរ​នេះ​​ច្រើន​ឆ្នាំ​មក​ហើយ ​ឲ្យ​ដឹងៈ​ របៀប​ប៉ាក់​ បាន​ចែក​ចេញ​ជា​ច្រើន​ផ្នែក ដូច​ជា​ប៉ាក់​ផ្ទាំង​បដិ​សណ្ឋា​រៈ​សក្ការ​បូជា ​(ប៉ាក់​នូវ​ពាក្យ​ស្រប​ផ្ទាំង​ប៉ាក់​ប្រ​យោគ​ ស្រប​សមញ្ញា​ប័ដ​ ផ្ទាំង​សំ​ពត់​វ័ណ្ឌ​តុ ​ទង់​អង្គ​ការ​មហា​ជន...) ​ ប៉ាក់​ប្រ​ភេទ​គំ​នូរ​​សម្រាប់​តុប​​តែង​លម្អ​ក្នុង​ផ្ទះ ​(ប៉ាក់​ទេស​ភាព​ប្រ​ណីត​  ប៉ាក់​និមត្ត​រូប​រឿង​ព្រេង ​ប៉ាក់​អក្សរ​  ប៉ាក់​រូប​គំនូរ..)​ ប៉ាក់​វត្ថុ​ប្រើ​ប្រាស់​ចាំ​បាច់​ (ប៉ាក់​កម្រាល​តុ ​ប៉ាក់​អាវ​ដំ​ណេក​ ប៉ាក់​កម្រាល​ពូក ​ប៉ាក់​ពិតាន)។ បច្ចេក​ទេស​នៃ​របៀប​ប៉ាក់​នេះ​គឺ ហូត​រំ​លស់​សរ​សៃ​សូត្រ​ក្នុង​ផ្ទាំង​សំ​ពត់​ស និង​ប៉ាក់​រចនា​ភ្ញី​វល្លិ៍​រំ​លេច​ទៅ​លើ ​ដោយ​ប្រើ​សូត្រ​ពណ៌ស​និង​ប៉ាក់​បញ្ចូល​ឲ្យ​អណ្ដែត។​ របៀប​ប៉ាក់​នេះ ​បើ​តាម​អ្នក​គ្រូ​ញ៉ាញ គឺ​មិន​ពិបាក​ទេ ​ហើយ​មិន​សូវ​ខាត​ពេល​ទៀត​ផង។​ ក្នុង​ចំ​ណោម​របៀប​ប៉ាក់​ទាំង​បី​បែប​ដូច​ពោល​ខាង​លើ ​ផ្នែក​របៀប​ប៉ាក់​សម្រាប់​តុប​តែង​លម្អ ​គឺ​មាន​ការ​រីក​ចម្រើន ហើយ​សព្វ​ថ្ងៃ​កំ​ពុង​ពេញ​និយម​បំ​ផុត ​ពី​ព្រោះ​វា​តម្រូវ​ការ​តុប​តែង​លម្អ​ផ្ទះ​សម្បែង ឬ​សម្រាប់​ធ្វើ​ជា​វត្ថុ​អំ​ណោយ​ក្នុង​ឱកាស​ថ្ងៃ​បុណ្យ ​និង​ពិធី​ការ​ផ្សេងៗ។

  បង​ស្រី​ឡឹម​ធី​ង៉ុក​ សិក្ខា​កាម​ជា​ជន​ជាតិ​ខ្មែរ​ កំ​ពុង​រៀន​របរ​ប៉ាក់​នៅ​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក​ដឹម​យើុយ​ សំ​ណេះ​សំ​ណាលៈ "ប៉ាក់​ដោយ​ដៃ ពិបាក​បង្គួរ។ អ្នក​ប៉ាក់ បើ​ចង់​បាន​ជា​ផលិត​ផល​ល្អ ​និង​ត្រ​ដាង​បាន​ពី​ដំ​ណើរ​រឿង​ក្នុង​គំនូរ​នោះ ​គប្បី​មាន​ទឹក​ដៃ​ខាង​គំនូរ យល់​ច្បាស់​ពី​ការ​វាស់​វែង ​និង​ល្បាយ​ពណ៌​គួប​ផ្សំ​ជា​មួយ​នឹង​ការ​ប៉ិន​ប្រ​សប់​នៃ​ដៃ​ទាំង​គូ និង​ភ្នែក​វៃ​ឆ្លាត​ក្នុង​ការ​បញ្ចូល​ពណ៌​ឲ្យ​សម​ស្រប ​ដើម្បី​បង្កើត​ឲ្យ​ទៅ​ជា​ផលិត​ផល​ដ៏​វិចិត្រ​សម​ស្រប​និង​មាន​ភាព​រស់​រវើក"។

  ដើម្បី​អភិ​រ័ក្ស​និង​អភិ​វឌ្ឍ​របរ​ប៉ាក់​ប្រ​ពៃ​ណី​ជា​បណ្ដើរៗ​ចាប់​ពី​ឆ្នាំ​២០០៧ ផ្នែក​សមត្ថ​កិច្ច​ស្រុក​ដឹម​យើុយ​ ម្ចាស់​ការ​បង្កើត​មូលដ្ឋាន​គំនូរ​ប៉ាក់ ​ចំ​ណុះ​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក​ដឹម​យើុយ។​ ក្រោយ​ពី​ការ​កកើត​បាន​ជិត​៧​ឆ្នាំ ​មូលដ្ឋាន​គំនូរ​ប៉ាក់​បាន​ជម្នះ​នូវ​ការ​លំ​បាក​នា​នា​ ដើម្បី​តាំង​ជំហរ​រឹង​មាំ​ក្នុង​របរ។ បច្ចុប្បន្ន ​របរ​ប៉ាក់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់​តែ​មាន​ការ​រីក​ចម្រើន ដោយ​មាន​សិក្ខា​កាម​ជាង​១.០០០​នាក់។ ​លោក​ភឿក​ថើយ នា​យក​មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក​ដឹម​យើុយ ​ឲ្យ​ដឹងៈ​ "របរ​គំនូរ​ប៉ាក់ ដោយ​ដៃ​នៅ​ដឹម​យើុយ​ មិន​ត្រឹម​តែ​បង្ក​ឲ្យ​មាន​ការ​ងារ​ធ្វើ​ដល់​ពល​ការិនី​រាប់​រយ​នាក់​នៅ​ជន​បទ​ ជួយ​ឲ្យ​ពួក​គាត់​រ​ក​បាន​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​កែ​លម្អ​ជីវ​ភាព​គ្រួ​សារ​មិ​នតែ​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​រួម​ចំ​ណែក​ក្នុង​ការ​អភិ​រក្ស បង្ហាញ​ឲ្យ​ឃើញ​នូវ​របរ​គំនូរ​ប៉ាក់​ប្រ​ពៃ​ណី​ទៀត​ផង។

 លោក​ចូវ​ក្វឹក​ឃើយ ​ប្រ​ធាន​ការិ​យាល័យ​ការ​ងារ​-យុទ្ធ​ជន​ពិការ​និង​សង្គម​កិច្ច​ស្រុក​ដឹម​យើុយ​ ឲ្យ​ដឹងៈ ​"ផលិត​ផល​នៃ​មជ្ឈ​មណ្ឌល​បង្រៀន​របរ​របស់​ស្រុក​មាន​សក្ដានុ​ពល​ខាង​គំនូរ​ប៉ាក់​ខាង​ទេស​ភាព។​ បណ្ដា​ប្រ​ធាន​បទ​ក្នុង​ជីវ​ភាព ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ជាក់​ស្ដែង ​ឆ្លង​តាម​រ​យៈ​រូប​ភាព ស្នាម​គំនូរ​ដ៏​វិចិត្រ​និង​រស់​រវើក ហេតុ​នេះ​តែង​បាន​អ្នក​ប្រើ​ប្រាស់​ក្នុង​និង​ក្រៅ​ខេត្ត​វាយ​តម្លៃ​ខ្ពស់" ។ លោក​ឃើយ​ ឲ្យ​ដឹង​បន្ត​នៅ​ពេល​ខាង​មុខ មជ្ឈ​មណ្ឌល​បង្រៀន​របរ​ស្រុក​ដឹម​យើុយ ​នឹង​ម្ចាស់​ការ​ប្រ​មូល​នូវ​ប្រ​ភពផលិត​ផល​របស់​សិក្ខា​កាម​ទាំង​ឡាយ​ដែល​បាន​រៀន​រប​រ​ចង​សម្ពន្ធ​ទីផ្សារ​ ដើម្បី​រក​ច្រក​ចេញ​លំនឹង​ជួយ​ដល់​អ្នក​ប៉ាក់​នឹង​នរ​ចិត្ត​ក្នុង​ការ​ច្នៃ​ប្រ​តិដ្ឋ​នូវ​ផលិត​ផល​ល្អៗ​និង​ប្រ​កប​ដោយ​អត្ថ​ន័យ៕

ហ៊ឺវតុង-ពេជ្រសឿន

ចែករំលែកអត្ថបទ