30/03/2015 - 17:37

អ្នក"ប្រៀនប្រដៅ"ជូនសិស្សានុសិស្សខ្មែរ

អស់​រយៈ​ពេល​ជាង​១៨​ឆ្នាំ លះ​បង់​កម្លាំង​កាយ​កម្លាំង​បញ្ញា​ចំ​ពោះ​បុព្វ​ហេតុ​អប់​រំ គ្រូ​បង្រៀន​ចៅ​មុ​នី​សុ​ខា ទ​ទួល​បាន​រង្វាន់​ដ៏​ឧត្តុង្គ​ឧត្តម​ជា​ច្រើន មាន​ដូច​៖ មេ​ដាយ​អនុ​ស្សាវ​រីយ៍​ពី​ព្រោះ​បុព្វ​ហេតុ​អប់​រំ  មេ​ដាយ​អនុ​ស្សាវ​រីយ៍​ពី​ព្រោះ​ការ​អភិ​វឌ្ឍន៍​បណ្តា​ជន​ជាតិ  មេ​ដាយ​អនុស្សាវ​រីយ៍ ពី​ព្រោះ​អធិ​ប​តេយ្យ​សន្តិ​សុខ​ព្រំ​ដែន​មាតុ​ភូមិ​។ល។ 

 ​ លោក​គ្រូ​ចៅ​មុ​នី​សុ​ខា ទ​ទួល​ផ្កា​បំ​ពាក់​អាវ​​ក្នុង​ឱ​កាស​ទិ​វា​គ្រូ​បង្រេៀន​វៀត​ណាម​។ 

ដោយ​ស្មារ​តី​រឹង​ប៉ឹង  អស់​ពី​ចិត្ត​និង​ប្រ​កប​ដោយ​ភាព​ពុះ​ពោរ​។ គឺ​ជា​លក្ខណ​សម្បត្តិ​ងាយ​នឹង​ប្រ​ទះ​ឃើញ​ចំ​ពោះ​លោក​គ្រូ​ចៅ​មុ​នី​សុ​ខា លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស នា​យក​រង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​។ អស់​រយៈ​ពេល​ជាង​១៨​ឆ្នាំ​ ផ្សា​ភ្ជាប់​ជា​មួយ​នឹង​បុព្វ​ហេតុ​អប់​រំ  លោក​គ្រូ​គឺ​ជា​គំ​រូ​ល្អ ដើម្បី​សិស្សា​នុសិស្ស​ខ្មែរ​គ្រ​ប់​ជំ​​នាន់​យក​តម្រាប់​តាម​។

កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ភ្នំ​ទ្រី​តូង  កាល​ពី​កុ​មារ​ភាព  លោក​គ្រូ​ចៅ​មុ​នី សុ​ខា​ត្រូវ​បាន​ឪ​ពុក​ម្តាយ​បញ្ជូន​ចូល​ទៅ​វត្ត​ស្វាយ​ទង ទី​ប្រ​ជុំ​ជន​ទ្រី​តូង​ ដើម្បី​បួស​រៀន​។ "ខ្ញុំ​ចូល​បួស​តាម​ទំ​នៀម​ទម្លា​ប់​របស់​ជន​រួម​ជាតិ​ខ្មែរ​ ។ នេះ​គឺ​ជា​ឱ​កាស​ដើម្បី​បាន​រៀន​សូត្រ​ អក្សរ​សាស្រ្ត​​ធម៌​អាថ៌ វិ​ន័យ​លត់​ដំ​សី​លធម៌​" - លោក​គ្រូ​ឲ្យ​ដឹង​ដូច្នេះ​។ កាល​នោះ  លោក​គ្រូ​ថែម​ទាំង​បន្ត​ការ​សិក្សា​នៅ​សា​លា​ចំ​ណេះ​ទូ​ទៅ បន្ទាប់​ពី​លា​ចាក​សិក្ខា​បទ លោក​គ្រូ​នៅ​តែ​បន្ត​ការ​សិក្សា​បំ​ពេញ​វិជ្ជា​វប្ប​ធម៌​នៅ​ឡើយ​។ អា​ស្រ័យ​ដោយ​ប្តេជ្ញា​ចិត្ត​និង​ឧស្សាហ៍​ព្យា​យាម​លុះ​ដល់​ឆ្នាំ​១៩៩៥ លោក​គ្រូ​សុ​ខា បាន​ប្រ​ឡង​បញ្ចប់​ប​រិញ្ញា​បត្រ​គ​រុ​កោ​សល្យ​អក្សរ​សាស្រ្ត​។ ផ្តើម​ពី​ការ​ក្រេប​ជញ្ជក់​ចំ​ណេះ​វិជ្ជា​លត់​ដំ​បទ​ពិ​សោធន៍ ការ​ប្រ​កប​របរ​របស់​លោក​គ្រូ​សុ​ខា ផ្សា​ភ្ជាប់​ជា​មួយ​នឹង​ការ​បង្រៀន​អក្សរ​ខ្មែរ​ផង​ដែរ​។ សិស្សា​នុសិស្ស​របស់​លោក​គ្រូ គឺ​មាន​គ្រប់​វ័យ​គ្រប់​សមា​ស​ភាព​និង​គ្រប់​មុខ​របរ​។ មិន​ត្រឹម​តែ​បង្ហាត់​បង្រៀន​នៅ​នឹង​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ អន្តេ​វាសិក​អាង​យ៉ាង​ប៉ុណ្ណោះ​ទេ លោក​គ្រូ​សុ​ខា ថែម​ទាំង​ចូល​រួម​បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​តាម​ស្ថាប័​ន​រដ្ឋ​នា​នា​ក្នុង​និង​ក្រៅខេត្ត​ទៀត​ផង​។

ទោះ​បី​របរ​គ្រូ​បង្រៀន ត្រូវ​បាន​ចាត់​ទុក​ជា​របរ​ដ៏​ឧត្តុង្គ​ឧត្តម​ក៏​ពិត​មែន​ប៉ុន្តែ​ក្នុង​បរិ​ការណ៍​នៃ​សេដ្ឋ​កិច្ច​ទី​ផ្សារ អ្នក​ដែល​ច្បាម​របរ​គ្រូ​បង្រៀន​ទាំង​ឡាយ​ក៏​នៅជួប​ការ​លំ​បាក​មិន​តិច​ដែរ​។ ចំ​ពោះ​លោក​គ្រូ​សុ​ខា កម្លាំង​ចល​ករ​ជួយ​ឲ្យ​លោក​គ្រូ​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​របរ​"អប់​រំ​" សំ​ខាន់​គឺ​ផ្តើម​ពី​​ទឹក​ចិត្ត​ស្រ​ឡាញ់​របរ​។ ម្យ៉ាង​ទៀត​  កាល​ពី​កុ​មារ​ភាព​ជីវ​ភាព​គ្រួ​សារ​ក្រ​លំ​បាក ដោយ​គួប​ផ្សំ​ជា​មួយ​នឹង​ទឹក​ចិត្ត​ស្រ​ឡាញ់​អក្សរ​សាស្រ្ត ក៏​បាន​ជួយ​ឲ្យ​លោក​គ្រូ​មិន​ងាក​រេ​ចំ​ពោះ​របរ​ដែល​លោក​គ្រូ​បាន​ជ្រើស​រើស​។ ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប​ណា​មួយ​ជា​អ្នក​រៀន​ផ្នែក​អក្សរ​សាស្រ្ត ម្ល៉ោះ​ហើយ​លោក​គ្រូ​សុ​ខា មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​គួប​ផ្សំ​វិ​ធាន​ការ​គរុ​កោ​សល្យ និង​ចំ​ណេះ​ដឹង​អក្សរ​សាស្រ្ត ទៅ​ក្នុង​ការ​បង្ហាត់​បង្រៀន​នូវ​ទេព​កោ​សល្យ​៤​យ៉ាង​"ស្តាប់​និ​យាយ  អាន​ និង​សរ​សេរ​"​អក្សរ​ខ្មែរ​ដល់​សិស្ស​របស់​ខ្លួន​។ លោក​គ្រូ​ចៅ​ស៊ី​ថា​  គ្រូ​បង្រៀន​ភ្លេង​នៃ​សា​លា​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេវា​សិក​អាង​យ៉ាង  ឲ្យ​ដឹង​៖ "លោក​គ្រូ​សុ​ខា គឺ​ជា​គ្រូ​ផង​និង​ជា​រៀម​ច្បង​ដ៏​ជិត​ស្និទ្ធ​របស់​ខ្ញុំ​ផង​។ ខ្លឹម​សារ​មេ​រៀន​របស់​លោក​គ្រូ​  ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង​ធ្វើឲ្យ​សិស្ស​ចូល​ចិត្ត​រៀន​ជា​និច្ច​។ នោះ​គឺ​ជា​ទេព​កោល​សល្យ​ដែល​យើង​ខ្ញុំ​គប្បី​រៀន​សូត្រ​ពី​លោក​គ្រូ​"។

ឆ្លង​តាម​រយៈ នៃ​ការ​សិក្សា​ស្រាវ​ជ្រាវ​ខាង​វប្ប​ធម៌​វៀត​ណាម​និ​យាយ​រួម​ វប្ប​ធម៌​ជន​ជាតិ​ខ្មែរ​និ​យាយ​ដោយ​ឡែក លោក​គ្រូសុ​ខា ថែម​ទាំង​ជា​អ្នក​រៀប​រៀង​សៀវ​ភៅ​៣​ក្បាល មាន​ដូច​៖ ភា​សា​ខ្មែរ​ (ភាគ​១​) អា​ស្រ័យ​ដោយ​បណ្ណា​គារ​អប់​រំ​បោះ​ពុម្ព​ផ្សាយ ឯក​សារ​រៀន​ភា​សា​ខ្មែរ​ (សម្រាប់​បណ្តុះ​បណ្តាល​បំ​ពាក់​បំ​ប៉ន​ភា​សា​ខ្មែរ​ជូន​កម្មា​ភិ​បាល បុគ្គ​លិក​បម្រើ​ការ​នៅ​តំ​បន់​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​) ឯក​សារ​រៀន​ភា​សា​ខ្មែរ​របស់​មន្ទីរ​អប់​រំ និង​បណ្តុះ​បណ្តាល​អាង​យ៉ាង​។ ក្នុង​នាម​ជា​ស​មា​ជិក​ ស​មា​គម​ស​ហ​ពន្ធ​អក្សរ​សិល្ប៍​-​វិ​ចិត្រ​សិល្បៈ​ខេត្ត  លោក​គ្រូ​មាន​អត្ថ​បទ​សិក្សា​ស្រាវ​ជ្រាវ​វិ​ទ្យា​សាស្រ្ត​ជា​ច្រើន​ស្តី​ពី​លក្ខណៈ​វប្បធ​ម៌ និង​ជំ​នឿ​របស់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​ដាក់​ឲ្យ​ចរា​ចរ​ទូលំ​ទូ​លាយ​៕

ម៉ី​អាយ​-លី​សៀ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​គ្រូ​ចៅ​ស៊ី​ថា