01/04/2014 - 10:31

ប្រ​ជា​ជន​ចូល​រួម​រក្សា​សន្តិ​សុខ​ព្រំ​ដែន

  ប៉ុន្មាន​ឆ្នាំ​កន្លង កង​ទ័ព​ការ​ពារ​ព្រំ​ដែន​គៀង​យ៉ាង អនុ​វត្ត​បាន​ល្អ​ការ​ងារ​ផ្សព្វ​ផ្សាយ​ចលនា ម្ល៉ោះ​ហើយ​ប្រ​ជា​ជន​រាប់​ពាន់​នាក់​បាន​ចុះ​កិច្ច​សន្យា​ចូល​រួម​ស្វ័យ​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន និង​បង្គោល​ព្រំ​ដែន។ ក្នុង​ចំ​ណោម​ប្រ​ជា​ជន​ទាំង​នោះ មាន​អ្នក​វ័យ​ចំ​ណាស់​ជា​ច្រើន ដែល​មាន​ប្រ​ជា​ប្រិយ​ភាព​ក្នុង​គ្រួ​សារ​វង្ស​ត្រ​កូល ភូមិ​ស្រុក​ក៏​បាន​ចូល​រួម​ផង​ដែរ។ អា​ស្រ័យ​ដោយ​ការ​ណែ​នាំ​របស់​អ៊ំៗ​ទាំង​នេះ បាន​ជា​គ្រួ​សារ​និង​កូន​ចៅ​ក្នុង​ភូមិ​ស្រុក ខ្លះ​មាន​សេច​ក្តី​ភ្ញាក់​រលឹក​ដោយ​ខ្លួន​ឯង ប្រ​តិ​បត្តិ​តាម​សេច​ក្តី​កំ​ណត់​របស់​ភូមិ​ភាគ សកម្ម​ចូល​រួម​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ការ​ពារ​អធិប​តេយ្យ និង​សន្តិ​សុខ​ព្រំ​ដែន​។ល។

លោក​អ៊ំ​ឃីវ​គីម ឈរ​កែ្បរ​បង្គោល​ព្រំ​ដែន​លេខ​៣១៤។

អាយុ​ជាង​៧០​ឆ្នាំ ប៉ុន្តែ​ថ្ងៃ​ណា​ក៏​ដូច​ថ្ងៃ​ណា ក្រោយ​ពី​រៀប​ចំ​កិច្ច​ការ​ផ្ទះ​រួច​ស្រេច អ៊ំ​ឃីវ​គីម ស្នាក់​នៅ​ភូមិ​សា​សៀ ឃុំ​ម៉ី​ឌឹក ក្រុង​ហា​តៀង ខេត្ត​គៀង​យ៉ាង ប្រ​ញាប់​រក​អាវ​ក្រ​មា​ធាក់​កង់​ឆ្ពោះ​ទៅ​កាន់​បង្គោល​ព្រំ​ដែន​៣១៤។  ថ្ងៃ​នេះ​នៅ​ឯបង្គោល​ព្រំ​ដែន មាន​ក្រុម​កម្ម​ករ​សំ​ណង់​ក្រុង​ហា​តៀង កំ​ពុង​ដាំ​ផ្កា​គ្រប់​ប្រ​ភេទ​និង​ដំ​ណាំ​លម្អ​ជុំ​វិញ​បង្គោល​ឡាក់ មិន​គិត​វ័យ​ចាស់ កម្លាំង​ខ្សោយ​យ៉ាង​ណា​នោះ​ទេ អ៊ំ​ឃីវ​គីម​ចូល​រួម​ជា​មួយ​នឹង កម្ម​ករ​ទាំង​ឡាយ​ដាំ​ដើម​ឈើ​។​ដោយ​ឃើញ​អ៊ំ​យក​ចិត្ត​ទុក​ដាក់​ព្យា​យាម ជ្រួយ​ដី អ្នក​ទាំង​នោះ​កាន់​តែ​ខិត​ខំ​ធ្វើ​ការ ដើម្បី​បំ​ភ្លេច​នូវ​កម្តៅ​ថ្ងៃ​ដែល​កំ​ពុង​ក្តៅ​ចែស​នៅ​តំ​បន់​ព្រំ​ដែន​។  
 
វរសីនីយ៍​ឯក​បម្រុង ផាម​ក្វាង​ង៉ាយ ស្នង​ការ​នយោ​បាយ​នៃ​ប៉ុស្តិ៍​ការ​ពារ ច្រក​អន្តរ​ជាតិ​ហា​តៀង​ឲ្យ​ដឹងៈ​"ខ្ញុំ​ស្គាល់​អ៊ំ​ឃីវ​គីម​ពី​យូរ​ណាស់​មក​ហើយ។ អ៊ំ​ជា​កសិករ​ស្លូត​ត្រង់ អស់​ពី​ចិត្ត​ជួយ​មា​មីង​ភូមិ​ស្រុក ជា​អ្នក​មាន​ប្រ​ជា​ប្រិយ​ភាព​ជា​មួយ​នឹង​ញាតិ​មិត្ត មា​មីង​ក្នុង​ភូមិ​សាស្រ្ត។ ប៉ុន្មាន​ឆ្នាំ​កន្លង អ៊ំ​ឃីវ​គីម បាន​សកម្ម​ការ​ក្នុង​ចលនា​មា​មីង​ខ្មែរ​ចូល​រួម​ការ​ពារ​បន្ទាត់​ព្រំ​ដែន​និង​បង្គោល​ព្រំ​ដែន ពិ​សេស​គឺ​ក្នុង​ពេល​ផ្នែក​សមត្ថ​កិច្ច​កំ​ណត់​ព្រំ​ដែន​ទាំង​២​ក្រុម ធ្វើ​ការ​បោះ​បង្គោល​ព្រំ​ដែន​នៅ​ខេត្ត​គៀង​យ៉ាង (វៀត​ណាម) និង​ខេត្ត​កំ​ពត (ព្រះ​រា​ជា​ណា​ចក្រ​កម្ពុ​ជា)​បំ​ពេញ​ភារ​កិច្ច​នៅ​ភូមិ​សា​សៀ​។ល។"។


ដឹង​ដំ​ណឹង​ថា​អ៊ំ​ឃីវ​គីម មាន​វត្ត​មាន​នៅ​បង្គោល​ព្រំ​ដែន​៣១៤  បណ្តា​យុទ្ធ​ជន​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង ប្រ​ជា​ជន​នៅ​ទី​នោះ និង​សមត្ថ​កិច្ច​ការ​ពារ​ព្រំ​ដែន​ប្រ​ទេស​មិត្ត ក៏​បាន​ឆ្លៀត​ពេល​ចេញ​មក​ពិ​និត្យ​មើល​ជា​មួយ​នឹង​អ៊ំ​ផង​ដែរ។ ជុំ​វិញ​បង្គោល​ព្រំ​ដែន​កាន់​តែ​មាន​ភាព​កុះ​ករ អ្នក​ខ្លះ​ឆ្លៀត​ពេល​ជួប​សួរ​សុខ​ទុក្ខ​អ៊ំ​ជា​ដើម។ ម្យ៉ាង​ទៀត​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ទាំង​ឡាយ បាន​ជំ​រុញ​ទឹក​ចិត្ត​អ៊ំ​បន្ត​ការ​ពិ​និត្យ​មើល​ថែ​ទាំ​បន្ទាត់​ព្រំ​ដែន​បង្គោល​ព្រំ​ដែន និង​រក្សា​សន្តិ​សុខ​នយោ​បាយ​នៅ​ក្នុង​តំបន់​។ល។

កើត​និង​ធំ​ដឹង​ក្តី​នៅ​តំ​បន់​ព្រំ​ដែន​នេះ អ៊ំ​ឃីវ​គីម ចាំ​អស់​គ្រប់​ច្រក​ល្ហក ដើម​ឈើ​តូច​ធំ ព្រែក​ប្រ​ឡាយ​នៅ​តំ​បន់​ព្រំ​ដែន​គ្មាន​ចន្លោះ។ អ៊ំ​រស់​នៅ​សា​មញ្ញ ទៀង​ត្រង់ អស់​ពី​ចិត្ត​ដើម្បី​ភូមិ​ស្រុក ញាតិ​មិត្ត ម្ល៉ោះ​ហើយ​ពាក្យ​សម្តី​របស់​អ៊ំ​ត្រូវ​បាន​មា​មីង​ស្តាប់​បង្គាប់​តាម​ជា​និច្ច។ ប៉ុន្មាន​ឆ្នាំ​កន្លង ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ច្រក​អន្តរ​ជាតិ​ហា​តៀង ត្រូវ​បាន​អ៊ំ​រួម​ចំ​ណែក​ជា​ច្រើន​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​ខ្មែរ ចូល​រួម​ការ​ពារ​បន្ទាត់​ព្រំ​ដែន បង្គោល​ព្រំ​ដែន​និង​សណ្តាប់​ធ្នាប់​ភូមិ​ស្រុក​ជាប់​នឹង​ព្រំ​ដែន។

ពេល​វិល​ត្រ​ឡប់​មក​វិញ យើង​ខ្ញុំ​ឆៀង​ចូល​ផ្ទះ​អ៊ំ​ហ្វិញ​វាំុង​សួន ស្នាក់​នៅ​ភូមិ​ហ្វា​ខាញ់ ឃុំ​តឹង​ខាញ់​ហ្វា ស្រុក​ព្រំ​ដែន​យ៉ាង​ថាញ់។ យុទ្ធ​ជន​ប៉ុស្តិ៍ ការ​ពារ​ព្រំ​ដែន​ទាំង​ឡាយ​នៅ​ច្រក​អន្តរ​ជាតិ​យ៉ាង​ថាញ់ ឲ្យ​ដឹងៈ ថ្វី​ត្បិត​តែ​អាយុ​ជាង​៦០​ឆ្នាំ​ក៏​ពិត​មែន  ប៉ុន្តែ​អ៊ំ​តែង​សកម្ម​ចូល​រួម​ការ​ងារ​សង្គម ពិ​សេស គឺ​ការ​ចលនា​ទូ​ទាំង​ប្រ​ជា​ជន​ស្វ័យ​គ្រប់​គ្រង​បន្ទាត់​ព្រំ​ដែន​និង បង្គោល​ព្រំ​ដែន​ អា​ស្រ័យ​ដោយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​បំ​ផុស​ចលនា។ អង្គុយ​លើ​ទូក​ម៉ា​សីុន បើក​បណ្តោយ​ទឹក​ឆ្ពោះ​ទៅ​កាន់​យ៉ាង​ថាញ់ រហូតទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​រស់​នៅ​ជាប់​តំ​បន់​ព្រំ​ដែន អ៊ំ​សួន ឲ្យ​ដឹងៈ អ៊ំ​កើត​និង ធំ​ដឹង​ក្តី​នៅ​ទី​នេះ មា​មីង​ក្នុង​ឃុំ​ព្រំ​ដែន​តឹង​ខាញ់​ហ្វា​និង​គ្រួ​សារ​ដទៃ​ទៀត រស់​នៅ​ជាប់​ឯនាយ​ព្រំ​ដែន តែង​ស្គាល់​អ៊ំ​ស្ទើរ​តែ​ទាំង​អស់។ ដោយ​អ៊ំ​អស់​ពី​ចិត្ត​ជា​មួយ​មា​មីង​និង​ប្រ​ជា​ជន​ក្រី​ក្រ​នៅ​តំ​បន់​ព្រំ​ដែន​នេះ ស្ម័គ្រ​ចិត្ត​ការ ពារ​បន្ទាត់​ព្រំ​ដែន​បង្គោល​ព្រំ​ដែន និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​លើ​ភូមិ​សាស្រ្ត​។

ប៉ុន្មាន​ឆ្នាំ​ជិតៗ​នេះ នៅ​តាម​បន្ទាត់​ព្រំ​ដែន​មាន​គ្រួ​សារ​ជា​ច្រើន​ចូល​រួម​រត់​ពន្ធ​និង​អនុ​វត្ត​មិន​ទាន់​បាន​ម៉ឺង​ម៉ាត់​ក្នុង​ការ​ឆ្លង​ទៅ​មក​តាម​ព្រំ​ដែន​នៅ​ឡើយ។ ឆ្លង​តាម​រយៈ​ការ​ទៅ​សួរ​សុខ​ទុក្ខ​ សំ​ណេះ​សំ​ណាល​និង​ការ​ដាស់​តឿន​ក្រើន​រំ​លឹក​ដ៏​ស្មោះ​របស់​អ៊ំ​សួន​មក​ទល់​ពេល​នេះ មា​មីង​ស្ទើរ​តែ​ទាំង​អស់ តែង​អនុ​វត្ត​បាន​ល្អ គោល​នយោ​បាយ​របស់​បក្ស​ក្រឹត្យ​ច្បាប់​របស់​រដ្ឋ សាមគ្គី​រួម​កម្លាំង​ការ​ពារ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​នៃ​មាតុ​ភូមិ៕

តៀងវិញ-ឡេស៊ាង-លីសៀ

ចែករំលែកអត្ថបទ