15/03/2016 - 08:48

ប្រសិទ្ធភាពនៃការចលនា "ទិវាដើម្បីអ្នកក្រ"

ផ្តើម​ពី​មូល​និ​ធិ​ដើម្បី​អ្នក​ក្រ អាស្រ័យ​ដោយ​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​បំ​ផុស​ចលនា បាន​រួម​ចំ​ណែក​អនុវត្ត​ការងារ​សុ​ខុ​មាល​ភាព​សង្គម និង​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ការ​ងារ​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន កាត់​បន្ថយ​ភាព​ក្រី​ក្រ​នៅ​ក្នុង​ខេត្ត។ 

 ការ​ងារ​គិត​គូរ​ជីវ​​ភាព​អ្ន​ក​ក្រ ត្រូវ​បាន​គណៈ​កម្មា​ធិ​ការ​បក្ស​​គ្រ​ប់​​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត
ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​អនុ​វត្ត​។ 

តាម​ប្រ​សាសន៍ លោក​យឿង​សា​ខា ប្រធា​ន​គណៈ​កម្មា​ធិ​ការ​រណសិរ្ស មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង ចាប់​ពី​ឆ្នាំ​២០០០​ការ​ចលនា "ទិវា​ដើម្បី​អ្នក​ក្រ​" ទទួល​បាន​ការ​គាំ​ទ្រ​ពេញ​ទំ​ហឹង​ក្នុង​ទូ​ទាំង​ប្រ​ព័ន្ធ​ន​យោ​បាយ​ចាប់​ពី​ខេត្ត​ដល់​មូល​ដ្ឋាន​និង​ប្រ​ជា​ជន​គ្រ​ប់​ជាន់​ស្រ​ទាប់​។ រយៈ​ពេល​១៥​ឆ្នាំ​កន្លង ក្នុង​ការ​អនុវត្ត​ការ​ចលនា​មូល​និធិ​ដើម្បី​អ្នក​ក្រ​គ្រប់​លំ​ដាប់​ថ្នាក់ ទទួល​បាន​ការ​រួម​វិភា​គ​ទាន​ជា​ទឹក​ប្រាក់​ដោយ​ផ្ទាល់​ជា​ង​២០៦​ពាន់​លាន​ដុង​។ ផ្តើម​ពី​មូល​និ​ធិ​ទាំ​ង​នេះ គណៈ​កម្មា​ធិ​ការ​ណសិរ្ស​មាតុ​ភូមិ​គ្រប់​លំ​ដាប់​ថ្នាក់​ក្នុង​ខេត្ត បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​សាង​សង់​ផ្ទះ​ចំ​នួន ១៣.៧៧៩​ខ្នង និង​ជួស​ជុល​ផ្ទះ​មហា​សាមគ្គី​ជូន​គ្រួ​សារ​ក្រី​ក្រ​ជិត​៧០០​ខ្នង; ជូន​អំណោយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ជាង​៤៥.០០០​ចំ​ណែក​; ជូន​អា​ហា រូប​ករណ៍​ដល់​សិស្ស​ក្រីក្រ​សង្វាត​រៀន​សូត្រ​ជាង​២២.០០០​ចំ​ណែក​; និងជំ​នួយ​ដើម​ទុន​សម្រាប់​មា​មីង​ក្រី​ក្រ​បង្ក​បង្កើន​ផល​ធ្វើ​អា​ជីវ​កម្ម​ជាង​៩.៥០០​គ្រួ​សារ​។ល។

លោក​ស្រី​ថាច់​ធី​ក្វេន ប្រធាន​គណៈក​ម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ​ឡាយ​ហ្វា ក្រុង​វិញ​ចូវ​ ឲ្យ​ដឹង​៖ "ការ​ចលនា "ទិ​វា​ដើម្បី​អ្នក​ក្រ​" បាន​ដាស់​ភ្ងោក​ស្មារ​តី ជួយ​គ្នាទៅ​វិញ​ទៅម​ករ​ប​ស់​ប្រ​ជាជន​គ្រប់​ជាន់​ស្រ​ទាប់​នៅ​ក្នុង​ឃុំ​។ ផ្តើម​ពី​មូល​និ​ធិ​ទាំង​នោះ បាន​ជួយ​គ្រួ​សារ​ក្រី​ក្រ ទាំង​ឡាយ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ លំ​នឹង​ជីវ​ភាព​។ ជាក់​ស្តែង​ចាប់​ពី​ឆ្នាំ​២០១០ មក​ទល់​ពេល​នេះ មូល​និ​ធិ​ដើម្បី​អ្នក​ក្រ​របស់​ឃុំ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ប្រ​ជា​ជន ដោយ​ការ​រួម​វិ​ភាគ​ទាន​ទឹក​ប្រាក់​ជាង​១,១​ពាន់​លាន​ដុង​។ ឆ្លង​តាម​រយៈ​នោះ បាន​ជំ​នួយ​សាង​សង់​ផ្ទះ​មហា​សាម​គ្គីចំ​នួន​៤១៦​ខ្នង ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ក្រីក្រ​១៥០​ចំ ណែក​ផ្តល់​ជូន​កង់​៤៨​គ្រឿង រៀង​រាល់​ឆ្នាំ​បង្កើត​ការ​ងារ​ជូន​ពល​ករ​-កា​រិនី​​ចំនួន​២០០​នាក់​។ល។ រួម​ចំ​ណែក​កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រី​ក្រ​នៅ​ក្នុង​ឃុំពី​៣៥,២​%ក្នុង​ឆ្នាំ​២០១០ ថយ​ចុះ​នៅ​ត្រឹម​២៣​%នៅ​ឆ្នាំ​២០១៥​"។

មក​ទល់​ពេល​នេះ ទូទាំង​ខេត្ត​មាន​១១​/១១​ក្រុមចលនា​មូល​និ​ធិ​ដើម្បីអ្នក​ក្រ​ស្រុក ទីរួម​ខេត្ត​ ក្រុង​និង​មាន​១០​៩​ឃុំ សង្កាត់ ទីប្រ​ជុំ​ជន​អនុវត្ត​ហ្មត់​ចត់​នូវ​ការ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​មូល​និ​ធិ​។ ផ្តើម​ពី​កិច្ច​ស​ហ​ការ​ជិត​ស្និទ្ធ​របស់​ស​មា​ជិ​ក អង្គ​ការ​និង​ផ្នែក​សមត្ថ​កិច្ច​នា​នា​ដែល​ពាក់​ព័ន្ធ​ក្នុង ការ​ផ្សព្វ​ផ្សាយ​បើក​ទូ​លាយ​សម្រាប់​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ បុគ្គ​លិក ស​មាជិក-ជិកា​និង​ប្រ​ជា​ជន​​គ្រប់​ជាន់​ស្រទាប់ និង​អ្នក​មុខ​អ្នក​ការ​សាសនា ពី​គោល​បំ​ណង អត្ថ​ន័យ​ខ្លឹម​សារ​នៃ​ការ​ច​លនា​ "ទិ​វា​ដើម្បី​អ្នក​ក្រ​"ដោយ​រូប​ភាព​ផ្សេង​ៗនិ​ង​សម្បូរ​បែប​។

តាម​​ប្រ​សាសន៍​លោក​យឿង​សា​ខា មូល​និ​ធិ​ដើម្បី​អ្នក​ក្រ​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់ ផ្តោត​ទៅ​លើ​ទិស​ដៅ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​ខេត្ត ធ្វើ​យ៉ាង​ណា កាត់​បន្ថយ​អត្រា​គ្រួសារ​ក្រីក្រ​ពី​២៤,៣​%ឆ្នាំ​២០១០​កាត់​បន្ថយ​នៅ​ត្រឹម​៩,១៤​%នៅ​ឆ្នាំ២​០១៥​។ រយៈ​ពេល​ខាង​មុខ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត នឹង​ពង្រីក​ខ្លាំង​ក្លា​ជាង​ទៀត​នូវ​ការ​ចល​នា​; សំ​ដៅរួ​ម​ចំ​ណែក​អនុ​វត្ត​គោល​ន​យោ​បាយ សុ​ខុ​មាល​ភាព​សង្គម​ក៏​ដូច​ជា​បង្កើន​ការ​សាម​គ្គី​ផ្សារភ្ជាប់​ប្រ​ជា​ជន​គ្រប់​ជាន់​ស្រ​ទាប់​បណ្តា​ជន​ជាតិ​សា​ស​នា​នៅ​ក្នុង​ទូ​ទាំង​ខេត្ត​៕

យ្វី​អាញ់​-​លី​សៀ

ចែករំលែកអត្ថបទ