08/03/2016 - 09:35

លើកកម្ពស់តួនាទីសម្រាប់នារីជនជាតិភាគតិច

នា​​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល ទើបដាក់​ឲ្យ​ប្រើ​នូវ​ផែន​ការ​ផ្សព្វ​ផ្សាយ សេច​ក្ដី​ប្រ​កាស​សន្និ​ដ្ឋាន​លេខ​១៩៦​-TB​/​TW ចុះ​ថ្ងៃ១៦ ខែ​មីនា ឆ្នាំ​២០១៥ របស់​គណៈ​លេ​ខា​ស្តី​ពី​គម្រោង​ "បង្កើន​ការដឹក​នាំ​របស់​បក្ស​ក្នុង​ការ​ងារ សម​ភាព​ភេទ​ដើម្បី​ភាព​ជឿន​លឿនរបស់​នារី​ក្នុង​​ស្ថាន​ភាព​ថ្មី​"។

នារី​បាន​បង្ក​លក្ខណសម្បត្តិចូលរួមស​កម្ម​ភាពនិងដឹក​នាំ​​សង្គម​។

 តាម​រយៈ​នោះ  នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិ​បាល​បាន​ប្រ​គល់​ឲ្យ​គណៈ​កម្មា​ធិការ​ជាតិ​ដើម្បី​ភាព​ជឿន​លឿន​របស់​នា​រី​វៀត​ណាម​សហ​ការ​ស្អិតល្មួត ជាមួយស្ថា​ប័ន​សមត្ថ​កិច្ច​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការស្នើ​ធ្វើ​ឲ្យ​សុក្រឹត គោល​ន​យោ​បាយច្បាប់​និង​ដំណោះស្រា​យ​នានា​ សំ​ដៅប​ង្កើន​អត្រា​នា​រីចូល​រួម​គ្រប់គ្រងនិងដឹកនាំ។ នាយ​ករដ្ឋ​មន្រ្តី​នៃរដ្ឋា​ភិ​បាល​សំ​ណូម​ពរ គប្បី​ខ្នះ​ខ្នែងម្ចា​ស់​ការ​ធ្វើ​សេ​នា​ធិ​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិ​ធី​សហ​ការ​អន្តរៈ​ផ្នែក​ផ្សេង​​ៗ សំ​ដៅ​ធ្វើ​យ៉ាង​ណា​ឲ្យ​សម្រេច​អត្រា​នា​រី​ចូល​រួម​ជា​តំ​ណាង​រដ្ឋ​សភា​នី​តិ​កាល​ XIV និង​តំ​ណាង​ក្រុម​ប្រឹក្សា​ប្រជា​ជន​គ្រប់​លំដាប់​ថ្នាក់​អាណតិ្ត​កាល​២០១៦​-២០២១ តាម​សេច​ក្តី​សម្រេច​ចិត្ត​លេខ​១១/NQ-TW របស់កា​រិយា​ល័យ​នយោ​បាយ​ដាក់​ចេញ; ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​ងារ​ផ្សព្វ​ផ្សាយ​អំ​ពី​សម​ភាព​ភេទ​ក្នុង​វិ​ស័យ​នយោ​បាយ ដើម្បីរួម​ចំណែក​លើក​កម្ពស់​ការ​យល់​ដឹង​ឈាន​ដល់​ការ​ផ្លាស់​ប្តូរ​ឥ​រិ​យា​បទ លុប​បំ​បាត់​ការ​រើស​អើង​ភេទ​ក្នុងកង​ជួរកម្មា​ភិបា​ល បុគ្គ​លិក អ្នក​រដ្ឋ​ការ កម្ម​ករ​និង​មជ្ឈ​ដ្ឋាន​ប្រ​ជាជន​គ្រប់​លំ​ដាប់ថ្នាក់។ ពិសេស ផែន​ការបាន​លើក​ឡើង​ពីភារ​កិច្ច​បន្ត​ការ​ធ្វើ​ឲ្យ​សុក្រឹត​គោល​ន​យោ​បាយ​ច្បាប់​ស្តីពី​សម​ភាព​ភេទ ដើម្បី​ភាពជឿន​លឿនរបស់​នារី; គោល​នយោ​បាយពិ​សេសចំពោះ នារី​នៅ​តំ​បន់​ភ្នំ តំបន់​ជ្រៅ តំប​ន់ព្រំ​ដែន កោះ​សមុទ្រ នា​រីជា​ជន​ជាតិ​ភាគ​តិច; ធ្វើ​ឲ្យ​សុក្រឹ​ត​និង​ផ្សព្វ​ផ្សាយដំ​ណោះ​ស្រាយ​នានា សំ​ដៅកាត់​បន្ថយអំពើហឹង្សា​ឲ្យនៅកម្រិត​ទាប អំ​ពើជួញ​ដូរស្រ្តីនិងក្មេងស្រី​ស្ថាន ភាព​បំ​បាត់តុល្យ​ភាព​ភេទ​នៅពេល​កើត​ និង​រៀបការ​ជាប់​ទាក់​ទង​ដល់​កត្តា​បរទេ​ស​មាន​ភាពអវិជ្ជ​មាន​។ បន្ត​ការធ្វើឲ្យរឹង​មាំគ្រប់​ជ្រុង​ជ្រោយ និង​លើក​កម្ពស់​សមត្ថ​ភាពរបស់ស្ថាប័ន​គ្រប់​គ្រងរដ្ឋ អំ​ពី​សម​ភាព​ភេទ រៀប​ចំនូវ​អន្តរៈ​ផ្នែក ដើម្បី​ភាព​ជឿន​លឿនរបស់​នារី​ពី​មជ្ឈិម​ដល់​ភូមិភាគ ចាត់​ចែង​ប្រ​ភព​កម្លាំង​ឲ្យ​សកម្ម​ភាព​សម​ភាពភេទ ដើម្បីភាព​ជឿន​លឿនរបស់នារី សំ​ដៅ​ធានា​អនុ​វត្ត​ជោគ​ជ័យ​ទិស​ដៅ​សម​ភាព​ភេទ​; បង្កើន​ការ​ងារ​អធិ​ការ​កិច្ចត្រួត​ពិនិត្យ​ការអនុវត្តន៍​គោល​ន​យោបាយ និង​ច្បាប់អំ​ពី​សម​ភាព​ភេទ​និង​ភាព​ជឿន​លឿនរ​បស់​នារី​។

ទិស​ដៅ​នៃ​ផែន​ការ គឺ​ឆ្លង​តាម​រយៈការ​ផ្សព្វ​ផ្សាយនូ​វ​ដំ​ណោះ​ស្រាយ​មួយ​ចំ​នួន​ធា​នា​អនុវ​ត្ត​សម​ភាព​ភេទ រួម​ចំណែក​លើក​កម្ពស់​តួនា​ទី​របស់នា​រី​និង​កាត់​បន្ថយ​គម្លាត​ភេទ​ក្នុង​មួយ​ចំនួន​វិ​ស័យ​ផ្នែក តំ​បន់​ភូមិ​ភាគ ដែល​អសម​ភាពភេទឬក៏​អាច​នឹង​កើត​មានហា​និ​ភ័យ​អសម​ភាព​ភេទខ្ពស់។ សកម្ម​ភាព​សំ​ខាន់​ៗ​របស់​ផែន​ការ គឺ​បន្ត​ការផ្សព្វ​ផ្សាយធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ការ​យល់​ដឹងរបស់​កង​ជួរ​កម្មា​ភិ​បាល បក្ខ​ជន និង​មជ្ឈ​ដ្ឋាន ប្រ​ជាជ​ន​គ្រប់​លំ​ដាប់​ថ្នាក់ អំ​ពីតួ​នា​ទី ឋានៈ​ការ​ងារ​សម​ភាពភេទ ដើម្បី​ភាព​ជឿន​លឿន​របស់​នា​រី បង្កើន​ការ​ធ្វើ​សេ​នាធិ​ការ​ផ្គួប​ផ្សំនឹងបញ្ហាសម​ភាព ភេទ​ក្នុង​ការ​កសាង​អនុ​វត្ត​គោល​ន​យោ​បាយ​និង​ច្បាប់​៕

 

ថាញ់​ផុង​-មុនី

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
​ជន​ជាតិ​ភាគ​តិច;