11/02/2014 - 09:59

ទំនប់មនោសញ្ចេតនារវាងកងទ័ពនិងប្រជាជន

ទ្រឿង​ឡុង​ហ្វា ជាឃុំ​នៅ​ប្រ​បមាត់​សមុ​ទ្ររបស់​ស្រុក​យ្វៀង​ហាយ ខេត្ត​ត្រា​វិញ ឃុំ​មិន​ត្រឹម​តែ​ល្បី​ឈ្មោះ​ដោយ​មាន​ឆ្នេរ​សមុទ្រ​បា​ដុង​ដ៏​​ស្រស់​ប្រិម​ប្រិយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទីនេះ​នៅ​ទាំង​មាន​មនោ​សញ្ចេត​នា​ផ្សារ​​ភ្ជាប់​រវាង​កង​ទ័ព​និង​ប្រ​ជាជន​ទៀត​ផង។ ដង​ទំ​នប់​នៅ​ទី​នេះ ពិត​ជា​កសាង​ដោយ​កម្លាំង​សាមគ្គី​រវាង​កង​ទ័ព​និង​ប្រ​ជា​ជន ពិត​មែន​ហើយ ទំ​នប់​នេះ បាន​រួម​ចំណែក​យ៉ាង​សំ​ខាន់​ក្នុង​ការ​រក្សា​ភាព​សុខ​សាន្ត​ភូមិ ស្រុក​និង​ទ្រព្យស​ម្បត្តិ​ប្រជា​ជន។

កង​ទ័ព​ប្រជាជន​ទ្រឿង​ឡុង​ហ្វាទប់​ទំ​នប់​បង្ការ​រលក​សមុទ្រ។

នេសាទ​ករ​ង្វៀង​វុាំង​ណាំ នៅ​ភូមិ​កោង​ទ្រឹង រំ​លឹក​ឡើង​វិញៈ "កន្លែង​ខ្ញុំ​កំពុង​ឈរ​មុន​នេះ ជា​ធារ​ផ្ទះ​របស់​ប្រ​ជា​ជន ប៉ុន្តែ​អាស្រ័យ​​ទឹក​សមុទ្រ​ចូល​ដល់ បាន​ជានៅ​មិន​បាន​ត្រូវ​ដក​ថយ​មក​ក្រោយ។ ការ​រុះ​រើ​ផ្ទះ​ចុះ​ឡើង​ចុះ​ឡើង ត្រូវ​​បា​ន​បញ្ចប់​នៅ​ពេល​ដែល​ទំនប់​សមុទ្រ​នេះ​កសាង​រឹង​មាំ។ ប្រវែង​ចម្ងាយ​ទំ​នប់​របស់​ឃុំ​មាន​ដល់​ទៅ​២០​គីឡូ​ម៉ែត្រ មុខ​ទំនប់​៦​ម៉ែត្រ ជើង​ទំនប់​ជាង​១០​ម៉ែត្រ។ ប្រសិន​បើ​គ្មាន​ការ​លើក​ទប់​ជា​រាល់​ឆ្នាំ​ពី​សំ​ណាក់​មា​មីង​និង​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ទេ​នោះ ទំនប់​នេះ​នឹង​ត្រូវ​រង​ការ​បាក់​ស្រុត​ទាំង​ស្រុង​ទៅ​ហើយ។ ចុង​ឆ្នាំ​២០១១ ភ្លៀង​ព្យុះ​ខ្លាំង ថែម​ទាំង​រលក​បោក​ខ្ទប់​ទាំង​យប់​ទាំង​ថ្ងៃ​ធ្វើឲ្យ​ទំ​នប់​រង​ការ​បាក់​ស្រុត។ គ្រួ​សារ​ប្រ​ជា​ជន​ជាង​៥០​ត្រូវ​រត់​គេច​ខ្លួន​ទាំង​យប់ ខូច​ខាត​ផល​ដំ​ណាំ ​ ជល​ផល​របស់​មាមីង​នៅភូ​មិ​កោង​ទ្រឹង​រាប់​ពាន់​លាន​ដុង។   

ផ្ទៃ​ដី​វប្ប​កម្ម​ដ៏​ធំ រង​ការ​ចាប់​ជាតិ​ប្រៃធ្ងន់​ធ្ងរ បើ​ស្តារ​ឡើង​វិញ​ត្រូវ​ចំ​ណាយ​ពេល​ជា​ច្រើន​ឆ្នាំ ជះ​ឥទ្ធិ​ពល​ដ៏​ធំ​ដល់​ជីវ​ភាព​ប្រ​ជា​ជន"។ ក្នុង​ពេល​មាន​ព្យុះភ្លៀង​របស់​មាន​តម្លៃ​បំ​ផុត ហើយ​មិន​អាច​រក​បាន​នោះ​គឺ អាយុ​ជីវិត​របស់​ប្រ​ជា​ជន​ត្រូវ​បាន​ធានា​ទាំង​ស្រុង។ កង​កម្លាំង​មាន​វត្ត​មាន​ទាន់​ពេល​បំផុត ហើយ​ឈាន​មុខ​បំ​ពេញ​ការ​ងារ​នៅកន្លែង​ទំ​នប់ ដែល​បាក់​ស្រុត​នានា គឺ​គ្មាន​អ្នក​ណា​ផ្សេង​ក្រៅ​ពី​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​នោះ​ឡើយ។

យុទ្ធ​ជន​ថាច់​សូរិយា បុ៉ស្តិ៍​ការ​ពារ​ព្រំ​ដែន​ទ្រឿង​​ឡុ​ង​ហ្វា ឲ្យដឹងៈ​"ពេល​រដូវ​ព្យុះ​ភ្លៀង​ម្តងៗ ទោះបី​មាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឈរ​ជើង​ប្រ​ចាំ ការ​នៅ​ទំនប់​ទាំងយ​ប់​ទាំង​ថ្ងៃ ប៉ុន្តែ​បង​ប្អូន​ទាំង​ឡាយ​ក្រៅពី​នោះ នៅ​តែ​មាន​ស្មារតី​ប្រុង​ប្រ​យ័ត្ន និង​ត្រៀម​ជើង​ការ​ជា​និច្ច ពិសេស​គឺ​ពេល​យប់។ អា​ស្រ័យ​ហេតុ​ដូច្នោះ ពេល​ទំ​នប់​បាក់​កង​កម្លាំង​របស់​បុ៉ស្តិ៍​ទាំង​អស់​បាន​ចុះ​ទៅ​កាន់ចំ​ណុច​"ក្តៅ"​យ៉ាង​រួស​រាន់។​ ចុះ​ទៅ​ដល់​កន្លែង​បាន​រហ័ស គឺ​លទ្ធភាព​ការ​ពារ​ទំនប់​កាន់​តែ​ខ្ពស់"​។ សហ​ការ​​​ជា​មួយ​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន គឺ​កង​កម្លាំង​ភូមិ​​ភាគ​ដូចៈ យោធា​ឃុំ ក្រុម​ប្រ​ជា​ការ​ពារ​នឹង​ប្រជា​ជន​ផ្ទាល់។ មាមី​ង​នៅទី​នេះ រៀប​រាប់​ពេល​ព្យុះ​ ភ្លៀង​ម្តងៗ គ្មាន​អ្វី​កក់ក្តៅ​ក្នុង​ចិត្ត​ជាង ពេល​ឃើញ​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ឈរ​ជើង ប្រ​ចាំ​ការ​នៅ​បណ្តា​កន្លែង​ទំនប់​ខ្សោយ ក៏​ដូច​ជា​នៅ​យាម​​ប្រចាំ​ក្បែរ​ផ្ទះ​ប្រ​​ជា​ជន។ ពេល​មាន​ឧបទ្ទវ​ហេតុ​​កើត​ឡើង កង​កម្លាំង​ទាំង​ឡាយ​សហ​ការ​ព្រមៗ​គ្នា​យ៉ាង​ស៊ី​សង្វាក់​និង​ឆាប់​រហ័យ អាស្រ័យ​ដោយ​បាន​ហ្វឹក​ហាត់​លើក​កម្ពស់​សមត្ថ​ភាព​ប្រ​តិ​កម្ម​រហ័ស។ ការ​សង្រ្គោះ​ជន្លៀស​ប្រជា​ជន​ពេល​ទំ​នប់​បាក់ នេះ​គ្រាន់​តែ​ជា​ភារ​កិច្ច​មួយ​ចំ​ណែក​របស់​យុទ្ធ​ជន​ប៉ុណ្ណោះ។ រីឯ​ភារ​កិច្ច​សំ​ខាន់​បំ​ផុត គឺរ​ក្សា​ទំ​នប់​កុំ​ឲ្យ​បាក់។ កត់​សម្គាល់​អំ​ពី​ការ​ងារ​ទប់​ទំ​នប់ លោក​ង្វៀង​វុាំង​អ៊ូល អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជន​ឃុំ​ទ្រឿង​ឡុង​ហ្វា មាន​ប្រ​សាសន៍ៈ "អា​ស្រ័យ​ដោយ ថវិកា​ឃុំ​មាន​កំ​ណត់​គ្រាន់​តែ​គ្រប់​ជួល​គ្រឿង​ម៉ា​ស៊ីន ម្ល៉ោះ​ហើយ​កង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ត្រូវ​បាន​ចាត់​ទុក​ជា​កម្លាំង សំ​ខាន់​បំ​ផុត​ក្នុង​ការ​កសាង​ទំ​នប់ ហេតុ​នោះ​ទំនប់​មិន​អាច​កសាង​សម្រេច​ជា​ស្ថាពរ​បាន​ប្រ​សិន​បើ​គ្មាន​កិច្ច​សហ​ការ​រួម​កម្លាំង​របស់​ប្រ​ជា​ជន កង​កម្លាំង​ប្រ​ដាប់​អាវុធ​ភូមិ​ភាគ​និង​យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន"។

បច្ចុ​ប្បន្ន ទំ​នប់​ត្រូវ​បាន​កសាង​សម្រេច​ជា​មូលដ្ឋាន។ អង្គ​ភាព​ចូល​រួម​ច្រើន​បំ​ផុត គឺ​បុ៉ស្តិ៍​ការ​ពារ​ព្រំ​ដែន​៦២២ បង​ប្អូន​ក្នុង​កង​តែង​ចែក​វេន​គ្នា ធ្វើ​ការ​ចាប់​ពី​ព្រ​លឹម​រហូត​ដល់​ថ្ងៃ​រសៀល​។ ​ មាន​ពេល​ខ្លះ​យុទ្ធ​ជន​ទាំង​ឡាយ​មិ​ន​ធុញ​ទ្រាន់​នឹង​ធាតុ​អា​កាស​ត្រ​ជាក់​រងា ធ្វើ​ការ​មួយ​យប់​ទល់​ភ្លឺ ដើម្បី​ទប់​ទល់​នឹង​ទឹក​ជំ​នន់​ចុង​ឆ្នាំ។ អ្នក​មាន​វ័យ​ចំ​ណាស់ បង​ប្អូន​ស្រ្តី ក៏​ចូល​រួម​ការ​ងារ​ស្រាលៗ ជួយ​សម្រាល​ការ​ងារ​ដ៏​ធ្ងន់​ធ្ងរ​របស់​បងៗ​កង​ទ័ព​មួយ​ចំ​នួន​ណា​ដែរ​។ រដូវ​សមុទ្រ​រំ​ជួល ចេញ​ទៅនេ​សាទ​មិន​បាន​ចំ​ណូល​ផល​របស់​មា​មីងសង្ឃឹម​ទៅ​លើស្រែ​ចម្ការ។ កណ្តាល​ថ្ងៃ​ត្រង់​ក្តៅចែង ​ប៉ុន្តែ​បង​ប្អូន​កង​ទ័ព​មាន​ពេល​លំ​ហែ​ត្រឹម​តែ​កន្លះម៉ោង​ប៉ុណ្ណោះ ដើម្បី​ទទួល​ទាន​បាយ ហើយ​សម្រាក​នៅ​ផ្ទះ​ប្រ​ជា​ជន​តែ​ម្តង​ម្ហូប​អា​ហារ​សម្រាប់​បងៗ​មាន​ភាព​សាមញ្ញ ប៉ុន្តែ​ពោរ​ពេញ​ទៅ​ដោយ​ទឹក​ចិត្ត​ប្រ​ជា​ជន។ បាយ​ទឹក​រួច​ស្រេច បងៗ​ធ្វើប​ន្ត​នូវ​ការ​ងារ​ដែល​ធ្វើ​មិន​ទាន់​រួច ពី​ព្រោះ​ពេល​រសៀល​មេឃ​ច្រើន​តែ​ភ្លៀង​ដី​សែង​ធ្ងន់​ជាង​​រអឹល​ជើង ម្ល៉ោះ​ហើយ​មាន​ការ​លំ​បាក​ដល់​បងៗ។ មើល​ឃើញ​បងៗ​ព្យាយាម​ពល​កម្ម កណ្តាល​ថ្ងៃ​ត្រង់​ក្តៅ​ចែង​ដូច្នេះ ​មា​មីង​អ្នក​ណាក៏​មាន​សេចក្តី​​កោត​​សរ​សើរ​ពី​ឆន្ទៈមោះ​មុត​របស់​បងៗ។

លោក​វរៈសេនីយ៍​ត្រី ស្នង​ការ​នយោបាយ​រង​នៃ​បុស្តិ៍ការ​ពារ​ព្រំដែន​​៦២២ ឲ្យ​ដឹងៈ​" ក្រោយ​ពី​កសាង​សម្រេច​ទំ​នប់ បង​ប្អូន​យុទ្ធ​ជន​មួយ​ចំ​នួន​នឹង​ឈរ​ជើង​នៅ​ទី​នេះ​តែ​ម្តង ដើម្បី​រក្សា​ទំ​នប់។ ការ​មាន​មុខ​របស់​យុទ្ធ​ជន​ទាំង​ឡាយ​នឹង​ធ្វើ​ឲ្យ​ប្រ​ជា​ជន​តំ​បន់​នេះ មាន​ភាព​កក់​ក្តៅ​ក្នុង​ចិត្ត​ធ្វើ​ការ​រ​ក​ស៊ី ក៏​ដូច​ជា​រាយ​ការណ៍​ជូន​អង្គ​ភាព​ជា​ប្រ​ចាំ​និង​ទាន់​ពេល​អំពី​ស្ថាន​ភាព​ទំ​នប់។ ទោះបី​ប្រឈម​មុខ​នឹង​រលក​ធំ ខ្សល់​ខ្លាំង​ក៏​ដោយ ប៉ុន្តែ​ពីព្រោះ​ភារ​កិច្ច​របស់​ក​ង​ទ័ព​នឹង​ដើម្បីភាព​សុខ​សាន្ត​ជូន​ប្រ​ជា​ជន ម្ល៉ោះ​ហើយ​ទូ​ទាំង​អង្គ​ភាព​បងៗ អ្ន​ក​ណាក៏​ខិត​ខំ​ប្តូរ​ផ្តាច់​នឹ​ង​ការ​ងារ​​ទាំង​អស់"៕

ថាញភូ-សឺនម៉ាល័យ

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ង្វៀង​វុាំង​ណាំ