ការដែលវត្តខ្មែរនានានៅខេត្តអាងយ៉ាង កៀកជិតនឹងម៉ាស៊ីនកំព្យុទ័រ បានជួយព្រះសង្ឃគ្រប់ព្រះអង្គ ចេះទាញយកផលពីបច្ចេកវិជ្ជានេះ ដើម្បីបម្រើសកម្មភាពការងារពុទ្ធសាសនា និងនាំមកនូវប្រយោជន៍ជូនពុទ្ធបរិស័ទ រួមចំណែកឈានឆ្ពោះកាន់ការកសាង" ចំណុចលេចធ្លោនៃ វប្បធម៌" ភូមិស្រុក...។
ព្រះឧបជ្ឈាយ៍ចៅចន្ទ័ ជាអង្គដំបូងបង្អស់ នាំយកមា៉សីុន កំព្យូទ័រ ចូលវត្តខែ្មរនៅអាងយា៉ង។
ព្រះឧបជ្ឈាយ៍ចៅច័ន្ទ ព្រះចៅអធិការវត្តកល្បព្រឹក្ស (បាថេ) ឃុំវ៉ុងថេ ស្រុកថ្វយស៊ើង ជាអង្គផ្តួចផ្តើមការអនុវត្តពត៌មានវិទ្យាទៅក្នុងការងារ ពុទ្ធសាសនានៅតាមវត្តខ្មែរខេត្តអាងយ៉ាង។ បច្ចុប្បន្ន វត្តកល្បព្រឹក្ស (បាថេ) មានព្រះតេជព្រះគុណថាច់ផុងបានប្រឡងយកសញ្ញាបត្រពត៌ មានវិទ្យានៃសកលវិទ្យាល័យកឹងធើ។ បច្ចុប្បន្ន ព្រះតេជព្រះគុណ២ព្រះ អង្គទៀត គឺថាច់សឿងនិងយ័ញភឿងជាសមណនិស្សិតឆ្នាំទី៣ចំណែក ព្រះតេជព្រះគុណស៊ើងថាញកឿង (អនុមហាវិទ្យាល័យពត៌មានវិទ្យា) ព្រះតេជព្រះគុណម៉ាយង៉ុកតី (អនុមហាវិទ្យាល័យការពាររុក្ខជាតិ) ក៏កំ ពុងសិក្សានៅសកលវិទ្យាល័យកឹងធើ ។ ព្រះឧបជ្ឈាយ៍ចៅច័ន្ទ បច្ចុប្បន្ន ជានាយករងនៃសាលាពុទ្ធិកមធ្យមសិក្សាខេត្តអាងយ៉ាង ទទួលបន្ទុក ខាងពុទ្ធសាសនាទក្ខិណនិកាយខ្មែរស្រុកថ្វយស៊ើង។ ថ្ងៃយើងខ្ញុំឆៀង ចូលទស្សនាវត្ត ព្រះឧបជ្ឈាយ៍ចៅច័ន្ទ ឲ្យដឹងថា កាលពីដើមឆ្នាំ២០១៤ អនុលេខាគណៈកម្មាធិការបក្សខេត្តអាងយ៉ាង លោកផាមបៀងកឿងរួម ជាមួយនឹងប្រតិភូអាជីវកម្មអញ្ជើញមកសួរសុខទុក្ខជូនពរឆ្នាំថ្មី និងប្រ គេនម៉ាស៊ីនកំព្យុទ័រ៥គ្រឿង។ អាស្រ័យហេតុនោះ សិស្សសាលាសកល បានចូលមកទីនេះអនុវត្តយ៉ាងកុះករ រីឯសមណសិស្សក៏បានកៀកជិត នឹងពត៌មានវិទ្យាកាន់តែប្រសើរជាង។
ចាប់ពីពេលវត្តកល្បព្រឹក្ស (បាថេ) មានម៉ាស៊ីនកំព្យុទ័រ មានកន្លែងជា ច្រើននៅស្រុកទិញបៀងនិងទ្រីតូងក៏ចាប់ផ្តើមអនុវត្តតាម។ ជាងនេះទៅ ទៀតក្នុងនិន្នាការសិក្សាវិជ្ជាផ្លូវលោក និងផ្លូវធម៌ក៏ដូច្នេះដែរ។ សមណ សិស្សបើពុំទាន់សិក្សាផ្នែកកំព្យុទ័រ និងភាសាអង់គ្លេសពេលចូលរៀន ថ្នាក់បាលីជាន់ខ្ពស់នឹងតាមមិនទាន់កម្មវិធី។ ព្រះឧបជ្ឈយ៍ចៅច័ន្ទ នា យករងសាលាពុទ្ធិកមធ្យមសិក្សាខេត្តអាងយ៉ាង មានព្រះថេរដីកា៖" ពិត មែនតែវិញ្ញាសាពត៌មានវិទ្យាពុំទាន់បញ្ចូលក្នុងវិញ្ញាសាសិក្សា ប៉ុន្តែបើស មណសិស្សចេះកំព្យុទ័រប្រាកដប្រជាអាចបង្កលក្ខណៈងាយស្រួលឲ្យការ រៀនសូត្របានប្រសើរជាង"។ ចំពោះព្រះឧបជ្ឈាយ៍ចៅប្រុសព្រះចៅអធិ ការវត្តធម្មិកនាយករងនៃពុទ្ធិកមធ្យមសិក្សាខេត្តអាងយ៉ាង (ទទួលបន្ទុក ខាងពុទ្ធសាសនាទក្ខិណនិកាយខ្មែរស្រុកទិញបៀង) ទទួលស្គាល់ប្រ យោជន៍ដំបូងនៃការអនុវត្តពត៌មានវិទ្យាក្នុងការធ្វើឯកសារផ្សេងៗគឺឆាប់ រហ័សនិងប្រសិទ្ធភាព។ គណៈប្រចាំការនៃគណៈកម្មាធិការរណៈសិរ្ស មាតុភូមិវៀតណាមស្រុកទ្រីតូង ឲ្យដឹង៖ ដោយបានរៀនសូត្រពីព្រះ ឧបជ្ឈាយ៍ចៅច័ន្ទ ព្រះតេជព្រះគុណចៅហាក់ (ព្រះចៅអធិការវត្តទឹក ផុស ឃុំចូវឡាំង ស្រុកទ្រីតូង) ចេះប្រើប្រាស់ម៉ាស៊ីនកំព្យុទ័រយ៉ាងស្ទាត់ ជំនាញដោយបានបញ្ចូលពុម្ពអក្សរខ្មែរ និងរៀបចំបន្ទប់ម៉ាស៊ីនកំព្យុទ័រ សម្រាប់កូនចៅពុទ្ធបរិស័ទចូលមករៀននិងអនុវត្ត។ តាមព្រះថេរដីកា របស់ព្រះឧបជ្ឈាយ៍ចៅស៊ើងហ៊ី អនុប្រធានគណៈអភិបាលពុទ្ធសាសនា ខេត្តអាងយ៉ាង នៅតាមវត្តប្រើម៉ាស៊ីនកំព្យុទ័រមិនត្រឹមតែបម្រើសកម្ម ភាពខាងពុទ្ធសាសនាប៉ុណ្ណោះទេ នៅទាំងរួមចំណែកក្នុងការអភិរក្សភា សាអក្សរសាស្រ្តខ្មែរទៀតផង។ "ថ្នាក់បឋមសិក្សា មធ្យមសិក្សាបាលីនិង ថ្នាក់រៀនឧភយភាសានៅតាមវត្តនារដូវវិស្សមកាល នឹងបានរក្សាខ្ជាប់ ពេលមានម៉ាស៊ីនកំព្យុទ័រ បានធ្វើឲ្យសហគមន៍មានការវិវឌ្ឍន៍កាន់តែប្រ សើរឡើង"។ -ព្រះឧបជ្ឈាយ័ចៅស៊ើងហ៊ី វិភាគដូច្នេះ។
ចំពោះជនរួមជាតិខ្មែរនៅខេត្តអាងយ៉ាង ក្រៅពីមានមុខនាទីជាកន្លែង បួសរៀនធ្វើបុណ្យសុន្ទរ៍ទាន វត្តអារាមត្រូវបានចាត់ទុកជា" ចំណុចលេច ធ្លោនៃវប្បធម៌" ក្នុងភូមិស្រុក ពីព្រោះនេះនៅទាំងជាកន្លែងប្រជុំជីវកិច្ច សហគមន៍ រក្សាបណ្តាតម្លៃវប្បធម៌និងអត្តសញ្ញាណជាតិ។ បញ្ហារក្សា និងពង្រឹងពង្រីកពុទ្ធសាសនាទិក្ខណនិកាយខ្មែរ ត្រូវបានទូទាំងសហ គមន៍ផ្តោតការយកចិត្តទុកដាក់ពិសេស។ -លោកវ៉ថាញ់ឡីម ប្រធាន គណៈជនជាតិខេត្តអាងយ៉ាង បានអះអាងដូច្នេះ។ ហេតុនោះ នៅតាម វត្តប្រើម៉ាស៊ីនកំព្យុទ័រ ទន្ទឹមនឹងការបម្រើការងារសាសនានៅទាំងជួយ កូនចៅមាមីងពុទ្ធបរិស័ទឋិតក្នុងក្របខ័ណ្ឌគ្រួសារក្រីក្រ មានឱកាស បានកៀកជិតបច្ចេកវិជ្ជាថ្មីតាមរយៈពត៌មានវិជ្ជា។ ព្រះឧបជ្ឈាយ៍យ័ញ ថេប អនុប្រធានការិយាល័យវិជ្ជាស្ថានពុទ្ធសាសនាទិក្ខណនិកាយខ្មែរ នៅក្រុងកឹងធើ មានព្រះថេរដីកា ៖"ក្នុងចំណោយមវត្តខ្មែរទាំង៦៥វត្ត នៅខេត្តអាងយ៉ាង មានវត្តខ្មែរប្រមាណ៤០% ប្រើម៉ាស៊ីនកំព្យុទ័រនិង រៀបចំបន្ទប់ម៉ាស៊ីនកំព្យុទ័រជូនកូនចៅមាមីងពុទ្ធបរិស័ទរៀនសូត្រ។ ការ អនុវត្តពត៌មានវិទ្យាមិនត្រឹមតែលើកកម្ពស់ចំណេះដឹងប៉ុណ្ណោះទេ នៅ ទាំងជួយព្រះសង្ឃ និងមាមីងជនជាតិខ្មែរយល់ជ្រួតជ្រាបជាងទៀតអំពី គោលនយោបាយរបស់បក្សនិងច្បាប់របស់រដ្ឋ ដើម្បីលើកកម្ពស់ស្មារតី ពលរដ្ឋ"៕
ផាងទ្រុងអឹង-មុនី