ចំពោះជនរួមជាតិខ្មែរបុណ្យដង្ហែផ្កាបានរៀបចំឡើងសំខាន់គឺសម្រាប់រៃអង្គាសប្រាក់ប្រគេនព្រះសង្ឃដើម្បីជួសជុលកសាងវត្តអារាម។
ពុទ្ធបរិស័ទកំពុងធ្វើស្លាធម៌ដើម្បីយកទៅប្រគេនព្រះសង្ឃក្នុងថ្ងៃបុណ្យដង្ហែផ្កា។
តាមប្រសាសន៍របស់លោកអាចារ្យចូវអូនគ្រូបង្រៀននៅវិជ្ជាស្ថានពុទ្ធសាសនាខ្មែរក្រុងកឹងធើពេលទិញដើមផ្កាមកពុទ្ធបរិស័ទយកប្រាក់(ទឹកប្រាក់តិចឬច្រើន អាស្រ័យទៅលើជីវភាពគ្រួសាររបស់អ្នករួមវិភាគទាននីមួយៗ) ចងសំយាកតាមមែកផ្កាឬចុងដើមផ្ការួចនាំយកផ្កានោះទៅវត្តឬទៅកន្លែងរៀបចំពិធីបុណ្យដង្ហែផ្កាដោយចិត្តជ្រះថ្លានិងសោមនស្សរីករាយ។មុនពេលដង្ហែចូលទៅប្រគេនព្រះសង្ឃពុទ្ធបរិស័ទតែងប្រារព្ធពិធីកិច្ចទៅតាមទំនៀមទម្លាប់មានដូច៖ពេលដង្ហែផ្កាពីផ្ទះទៅដល់វត្តត្រូវតែដង្ហែប្រទក្សិណ៣ជុំព្រះវិហាររួចយកផ្កាចូលទៅក្នុងព្រះវិហារឬក៏សាលាកន្លែងរៀបចំពិធីតាមសាសនកិច្ចដែលមានពុទ្ធបដិមានិងព្រះសង្ឃជាកសិណសាក្សី។បន្ទាប់មកអាចារ្យនិងពុទ្ធបរិស័ទប្រារព្ធកិច្ចនមស្ការសមាទាននិច្ចសីលរួចអាចារ្យរួមជាមួយនឹងពុទ្ធបរិស័ទមួយអន្លើដោយម្ចាស់ដើមទានសូធ្យធម៌វេរគម្រប់៣ដងដើម្បីយកដើមផ្កាប្រគេនព្រះសង្ឃរួចព្រះសង្ឃក៏បានស្វាធ្យាយធម៌-អនុមោទនានៅពេលនោះ។បន្ទាប់មកទៀតពុទ្ធបរិស័ទសូធ្យធម៌ខមាទោសយំកិញ្ចិឧទ្ទិសភាគផលជូនដល់បុព្វការីជនដែលបានអនិច្ចកម្មទៅជាកិច្ចបញ្ចប់ពិធីបុណ្យ។
អាចសង្កេតឃើញនៅភូមិភាគនីមួយៗពិធីបុណ្យដង្ហែផ្ការបស់ជនរួមជាតិខ្មែរបានរៀបចំឡើងដោយមិនបានកំណត់ថ្ងៃខែឆ្នាំឡើយប៉ុន្តែមានគោលបំណងតែមួយគឺចង់រួមវិភាគទានប្រាក់ប្រគេនព្រះសង្ឃសម្រាប់ជួសជុលកសាងសំណង់ទាំងឡាយរបស់វត្ត។ម្យ៉ាងវិញទៀតបុណ្យដង្ហែផ្កានៅទាំងសម្តែងនូវសាមគ្គីភាពសម្តែងនូវទឹកចិត្តជ្រះថ្លាមេត្តាករុណារួមគ្នាកសាងវត្តអារាមឲ្យបានសមរម្យ។
ជាមួយនឹងទឹកប្រាក់ចូលរួមវិភាគទាននោះពុទ្ធបរិស័ទប្រាថ្នាជាតិក្រោយនឹងទទួលបានផលបុណ្យកើតមកមានសុខភាពល្អបានសេចក្ដីសុខនិងមានជីវភាពសម្បូរសប្បាយសុភមង្គល៕
យ្វីអាញ់-វិមាន