លោកស្រីង្វៀនធីមេីុយ អនុប្រធានសមាគមសហព័ន្ធនារីខេត្តត្រាវិញ ឲ្យដឹង៖ សមាគមកំពុងជំរុញខ្លាំងក្លាការងារបំផុសចលនាប្រជាជននៅជនបទ សង់បង្គន់ស្របអនាម័យរួមចំណែកអនុវត្តសម្រេចលក្ខឋាន អនាម័យបរិស្ថានក្នុងការកសាងជនបទថ្មី។ តខំដល់ចុងឆ្នាំ២០១៥ ទូទាំងខេត្តនឹងសង់សម្រេចបង្គន់ស្របអនាម័យនៅជនបទចំនួន២.៤៥១ អនុវត្តសម្រេចលក្ខឋានសំណង់បង្គន់ស្របអនាម័យចំនួន១១.៦២៥ តាមផែនការនៃគម្រោងកែលម្អអនាម័យបរិស្ថានក្នុងសហគមន៍ យោងតាមលទ្ធផលច្រកចេញ (CHOBA) នៅខេត្តត្រាវិញ។
សិស្សានុសិស្សចូលរួមសម្អាតបរិស្ថាន។
គម្រោង CHOBA អាស្រ័យអង្គការដុងតីហោយង៉ោ ជំនួយឆ្លងតាមរយៈមជ្ឈិមសមាគមសហព័ន្ធនារីវៀតណាម ដោយបានផ្សព្វផ្សាយនៅ៤០ឃុំ ចំណុះស្រុក ក្រុងទាំង៧ លើភូមិសាស្រ្តខេត្ត ចាប់តាំងពីឆ្នាំ២០១២ សរុបទឹកប្រាក់ជាង៨,៧ពាន់លានដុង។ គោលដៅរបស់គម្រោងគឺ ខិតខំធ្វើយ៉ាងណាឲ្យមានគ្រួសារប្រជាជននៅជនបទ៦៥% ដែលឋិតក្នុងគម្រោងមានបង្គន់ស្របអនាម័យ រួមចំណែកអនុវត្តសម្រេចលក្ខឋានអនាម័យបរិស្ថានក្នុងការកសាងជនបទថ្មី។ អនុវត្តគម្រោងសមាគមសហព័ន្ធនារីខេត្តត្រាវិញ ម្ចាស់ការសហការជាមួយនឹងមជ្ឈមណ្ឌលសុខាភិបាលបម្រុងរៀបចំថ្នាក់ហ្វឹកហាត់អំពី "អនាម័យទូទៅ អាស្រ័យសហគមន៍ម្ចាស់ការ"។បច្ចេកទេសសង់បង្គន់ស្របអនាម័យ តម្លៃថោកសម្រាប់ប្រជាជននៅជនបទ ជួយមាមីងភ្ញាក់រលឹកក្នុងការប្រើប្រាស់បង្គន់ស្របអនាម័យ សំដៅកាត់បន្ថយនៅកម្រិតទាបបំផុតស្ថានភាពកខ្វក់បរិស្ថាន ការពារសុខភាពជូនគ្រួសារនិងសហគមន៍។
ដើម្បីសង់បង្គន់រំលាយឯងស្របអនាម័យ តម្លៃថោកតាមកម្មវិធីប្រជាជនគ្រាន់តែវិនិយោគទុនពី២,២ដល់៣,៥លានដុងប៉ុណ្ណោះសម្រាប់សង់ផ្នែករណ្តៅកប់លូបេតុងឬរៀបឥដ្ឋ ផ្នែកបិទបាំងខាងលើអាចប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់។ គ្រួសារដែលចុះឈ្មោះសង់បង្គន់ស្របអនាម័យ បើមានតម្រូវការបុលទុន ក៏ត្រូវបានគណៈកម្មការគ្រប់គ្រងគម្រោងសហការជាមួយធនាគារគោលនយោបាយសង្គមឲ្យបុលតាមរូបភាពឥណទាន។ ក្រោយពីសង់បង្គន់រួចស្រេចត្រូវបានគណៈកម្មការគ្រប់គ្រងគម្រោងជំនួយ៥៦០.០០០ដុង/គ្រួសារ។ ក្រោយរយៈពេលផ្សព្វផ្សាយ៣ឆ្នាំមកទល់ឥឡូវ ទូទាំងខេត្តត្រាវិញសង់បង្គន់ស្របអនាម័យបានចំនួន៩.១៧៤ កម្មវិធីក៏បានជំនួយគ្រួសារទាំងនោះចំនួនទឹកប្រាក់ជាង៥,១ពាន់លានដុង។ គិតពីខែមិថុនា ឆ្នាំ២០១៤ មកទល់បច្ចុប្បន្នមាន៤.២៤២គ្រួសារបានបុលទុនសង់បង្គន់ស្របអនាម័យ សរុបទឹកប្រាក់ជាង១៥ពាន់លានដុង។ កម្មវិធីបានជំនួយប្រាក់ចំណាយសង់បង្គន់ជូនគ្រួសារក្រីក្រចំនួន២០៣។ល។
ការងារផ្សព្វផ្សាយ និងជំរុញទឹកចិត្តគ្រួសារប្រជាជននៅជនបទរបស់ខេត្តត្រាវិញ ក្នុងការសង់បង្គន់ស្របអនាម័យ បានរួមចំណែកកែលម្អសភាពការណ៍អនាម័យបរិស្ថានក្នុងសហគមន៍គួរកត់សម្គាល់ ជួយប្រជាជនតំបន់ព្រែកទន្លេតីណាមបូផ្លាស់ប្តូរជាបណ្តើរៗ ទម្លាប់ប្រើប្រាស់បង្គន់លើស្រះត្រី ព្រែក ប្រឡាយ។ ឆ្លងតាមរយៈនោះកាត់បន្ថយការកខ្វក់បរិស្ថានឲ្យនៅកម្រិតទាបបំផុត ដើម្បីការពារសុខភាពសហគមន៍ រួមចំណែកកសាងជនបទថ្មី៕
ថាញ់ហ្វា (ទីភ្នាក់ងារសារព័ត៌មានវៀត
ណាម)បកប្រែៈ ថាច់សេរី