03/06/2014 - 16:03

សម្ពោធទម្រង់រូបភាពបង្គោលព្រំដែនអធិបតេយ្យដែន​ ដីកោះទ្រឿងសា

សម្ព័ន្ធយុវជនក្រុងកឹងធើ ទើបសហការជាមួយនឹងគណៈកម្មាធិការ បក្សនៃអនុមហាវិទ្យាល័យ វិជ្ជាជីវៈក្រុងកឹងធើ រៀបចំពិធីសម្ពោធទម្រង់រូបភាពបង្គោលព្រំដែនអធិបតេយ្យដែនដីកោះទ្រឿងសា ក្នុងបរិវេណសាលា ដើម្បីរំលឹកអនុស្សាវរីយ៍ខួប១២៤ឆ្នាំ ទិវាកំណើតលោកប្រធានហូជីមិញ (១៩/៥/១៨៩០-១៩/៥/២០១៤) ព្រមជាមួយនោះនឹងបង្ហាញពី ទឹកចិត្តស្នេហាជាតិនិងស្មារតីបែរ ឆ្ពោះទៅកោះសមុទ្រដើម្បីបង្កជាកម្លាំងចលករដល់យុទ្ធជនទាំងឡាយ ដែលកំពុងអនុវត្តភារកិច្ចតស៊ូ ការ ពារអាធិបតេយ្យកោះសមុទ្រនៃមាតុភូមិ។

សិស្សសាលាមធ្យមសិក្សាមូលដ្ឋានទ្រុងញឹក  (ខ័ណ្ឌថូក ណូក ក្រុងកឹងធើ ស្តាប់ការផ្សាព្វផ្សាយអំពីអធិបតេយ្យព្រំ ដែនកោះសមុទ្រក្បែរទម្រង់បង្គោលព្រំដែន។

ទម្រង់រូបភាពបង្គោលព្រំដែនកោះទ្រឿងសា ត្រូវបានកសាងដោយបេតុងធ្វើឡើងនៅចំកណ្តាលទីធ្លាអនុមហាវិទ្យាល័យវិជ្ជាជីវៈកឹងធើ កម្ពស់៣,២ម៉ែត្របាតទូលាយ៣ម៉ែត្រទេសភាពសមុទ្រទទឹង៦ម៉ែត្របណ្តោយ៩ម៉ែត្រ ស្រទាប់ស្មៅ៣០ម៉ែត្រការ៉េ។ ក្រោយពីរយៈពេលជិត១ខែ បំផុសចលនា (ចាប់ពីថ្ងៃទី៧ដល់ថ្ងៃ២៧ ខែសីហាឆ្នាំ២០១៣) ត្រូវបានកម្មាភិបាល បុគ្គលិក សមាជិកសម្ព័ន្ធយុវជនគាំទ្រនិងរួមវិភាគទានជា ប្រាក់បានជាង៣៦លានដុង។ សំណង់នេះ ចាប់ផ្តើមកសាងនៅថ្ងៃ១៥ ខែសីហាឆ្នាំ២០១៣។នេះជាចំណុចលេចធ្លោដំបូងដែលសមាជិកសម្ព័ន្ធ យុវជនប្លុកមហាវិទ្យាល័យ អនុមហាវិទ្យាល័យ កសាងសម្រេចរួចរាល់សំដៅផ្សព្វផ្សាយអប់រំដល់មជ្ឈដ្ឋាននិស្សិត បានមើលឃើញផ្ទាល់ភ្នែកបង្វែរការចលនា" មនោសញ្ចេតនាព្រំដែន កោះសមុទ្រ" ទៅជាសកម្មភាពយ៉ាងសកម្មរបស់កម្មាភិបាល គ្រូបង្រៀន បុគ្គលិកនិងសិស្សនិស្សិត គ្រប់ៗរូបក្នុងទូទាំងសាលា។

លោកលេហ៊ុងយុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ មានប្រសាសន៍ "ការសម្ពោធទម្រង់រូបភាពបង្គោលព្រំដែនអធិបតេយ្យដែន ដីកោះទ្រឿងសានាឱកាសនេះ គឺមានអត្ថន័យសំខាន់ រួមចំណែកពូនផ្តុំទឹកចិត្តស្នេហាជាតិឆ្ពោះទៅកោះសមុទ្រក្នុងមជ្ឈដ្ឋានសិស្សនិស្សិត កំ ណត់ទិសជូនប្អូនៗ ស្នេហាជាតិដោយត្រឹមត្រូវស្រឡាញ់កោះសមុទ្រ មាតុភូមិដោយជាក់ស្តែងនិងអារ្យធម៌។ សាលាមហាវិទ្យាល័យ អនុមហាវិទ្យាល័យនានា គប្បីបន្តការបើកទូលាយកសាងទម្រង់រូបភាពបង្គោលព្រំដែនអធិបតេយ្យដែនដីកោះសមុទ្រនៅតាមអង្គភាពដើម្បីរួមចំណែក ក្នុងការផ្លាស់ប្តូរវិធីឃោសនាផ្សព្វផ្សាយអប់រំអំពីកោះសមុទ្រដល់និស្សិត បង្កើនការផ្សព្វផ្សាយ ឆ្លងតាមរយៈការរៀបចំបណ្តាសកម្មភាពអំពីកោះ សមុទ្រ ក្រៅវគ្គសិក្សាពិធីបញ្ចូលសមាជិកសម្ព័ន្ធយុវជន ថ្ងៃបុណ្យសម្ព័ន្ធ យុវជន ការប្រជុំជីវកិច្ចប្រវេណីជាដើម។

ប៉ុន្មានឆ្នាំកន្លង សម្ព័ន្ធយុវជនក្រុងកឹងធើតែងអនុវត្តយ៉ាងសកម្មនូវកិច្ច ចលនា "មនោសញ្ចេតនាព្រំដែន កោះសមុទ្រ" អាស្រ័យមជ្ឈិមសម្ព័ន្ធ យុវជនបំផុសចលនា ដោយរូបភាពជាច្រើន ដូចរៀបចំវេទិកាសន្ទនា សកម្មភាពយុវវ័យជាមួយនឹងកោះសមុទ្រមាតុភូមិ សរសេរសំបុត្រសួរសុខទុក្ខ ចែករំលែកជាមួយនឹងយុទ្ធជនកងទ័ពកំពុងអនុវត្តភារកិច្ចនៅព្រំដែនកោះសមុទ្រ ចលនា "រួមវិភាគទានថ្មកសាងទ្រឿងសា "ចូលរួម" សកម្មភាពយុវវ័យ ដើម្បីកោះសមុទ្រមាតុភូមិ" ដោះដូរចងសម្ព័ន្ធជាមួយ នឹងយុទ្ធជនទាំងឡាយ ដែលកំពុងអនុវត្តភារកិច្ចនៅព្រំដែនកោះសមុទ្រ ។ ក្នុងនោះ កសាងទម្រង់រូបភាពបង្គោលព្រំដែន អធិបតេយ្យដែនដី កោះទ្រឿងសានៅក្នុងបរិវេណសាលា គឺជាគំនិតច្នៃប្រតិដ្ឋដំបូងរបស់ សម្ព័ន្ធយុវជនខ័ណ្ឌថូកណូកឆ្នាំ២០១២ ត្រូវបានផ្សព្វផ្សាយពង្រីកទូលំ ទូលាយយ៉ាងឆាប់រហ័ស។ នេះគឺជាជំហានដំបូងអនុវត្តវិធីអប់រំសិស្ស និស្សិតបានមើលឃើញផ្ទាល់ភ្នែក និងបានសម្រេចនូវប្រសិទ្ធភាពខ្ពស់ក្នុងការផ្សព្វផ្សាយអំពីកោះសមុទ្រ។

បច្ចុប្បន្ន លើភូមិសាស្រ្តក្រុងកឹងធើមានទម្រង់រូបភាពបង្គោលព្រំដែន អធិបតេយ្យដែនដី ប្រជុំកោះទ្រឿងសា ហ្វាងសាចំនួន១៧និងផ្ទះរាន DK1 មួយត្រូវបានកសាងនៅក្នុងបរិវេណសាលាបឋមសិក្សាសាលា មធ្យមសិក្សាមូលដ្ឋាន សាលាមធ្យមសិក្សាចំណេះទូទៅនៅខ័ណ្ឌ ស្រុកនានា តួយ៉ាងដូចស្រុកថូកណូក វិញថាញ់ អូរម៉ូង ផុងដៀង កើ-ដ៕

បាវត្រឹង(ទីភ្នាក់ងារពត៌មានវៀតណាម)-មុនី

ចែករំលែកអត្ថបទ