ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

23/11/2026 - 21:58

ពិ​ធី​បើក​យ៉ាង​អធិក​អធម​រង្វាន់​ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ 

នៅ​វេលា​ថ្ងៃ​ត្រង់​ ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា លើ​ដង​ព្រែក​ Maspéro សង្កាត់​សុក​ត្រាំង​ ទី​ក្រុង​កឹង​ធើ​ បាន​ប្រារព្ធ​ពិ​ធី​បើក​រង្វាន់​ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ដណ្តើ​មពាន​ជ័រ​ប៊ិញមិញ​។ នេះ​ជា​សកម្ម​ភាព​វប្ប​ធម៌​ - កី​ឡា​ដ៏​ផុលផុស​និង​ជក់​ចិត្ត​ ដែល​ទាក់​ទាញ​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​ ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦។

អញ្ជើញ​ចូល​រួម​ក្នុង​ពិ​ធី​បើក​រួម​មាន​ សម​មិត្ត​ ថា​យធូសឿង​ អនុ​ប្រ​ធាន​អគ្គ​សហ​ព័ន្ធ​ពល​កម្ម​វៀត​ណាម​; សម​មិត្ត​ហូធី​កឹមដាវ​ អនុ​លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​រណ​សិរ្ស​មា​តុ​ភូមិ​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​; សម​មិត្ត​ ង្វៀង​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; សម​មិត្ត​ ង្វៀង​វ៉ាំង​ខើយ សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​; រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ និង​អតីត​ថ្នាក់​ដឹក​នាំ​ទី​ក្រុង​កឹង​ធើ​ ខេត្ត​សុក​ត្រាំង​ និង​ខេត្ត​ហូវ​យ៉ាង​គ្រប់​សម័យ​កាល​; ព្រម​ទាំង​តំ​ណាង​ថ្នាក់​ដឹក​នាំ​មន្ទីរ​ គណៈ​ ផ្នែក​ទី​ក្រុង​។ ព្រម​ជា​មួយ​នោះ​ ព្រះ​វត្ត​មាន​ព្រះ​ឧបជ្ឈា​យ៍ តាំង​ណោ ព្រះ​សុធម្មា​ធិបតី​រង​ ក្រុម​ប្រឹក្សា​វិន័យ​ធ័រនៃ​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ទី​ក្រុង​កឹង​ធើ​; ព្រះ​ឧបជ្ឈា​យ៍ ដាវ​ញឺ អនុ​ប្រ​ធាន​ក្រុម​ប្រឹក្សា​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ ប្រ​ធាន​គណៈ​អភិ​បាល​សមា​គម​ពុទ្ធ​សាសនា​វៀត​ណាម​ទី​ក្រុង​កឹង​ធើ​ រួម​ជា​មួយ​ព្រះ​ថេរា​នុត្ថេរៈ​ក្នុង​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេហា​ជាតិ​ និង​ព្រះ​ចៅ​អធិការ​ ព្រះ​សង្ឃ​បណ្តា​វត្ត​ខ្មែរ​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ​ តំ​ណាង​ម្ចាស់​ឧបត្ថម្ភ​ ជន​រួម​ជាតិ​ខ្មែរ​ ប្រ​ជា​ជន​ និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​។

ក្រុម​កី​ឡា​ករ​ទូក​-ង ប្រ​មូល​ផ្តុំ​គ្នា​មុន​ម៉ោង​បើក​ពិ​ធី​។

ការ​ប្រ​ណាំង​ទូក​-ង មិន​ត្រឹម​តែ​ជា​សកម្ម​ភាព​វប្ប​ធម៌​ និង​កី​ឡា​ប្រ​ពៃ​ណី​ដែល​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ ផ្សារ​ភ្ជាប់​នឹង​ជីវ​ភាព​ជំនឿ​សាសនា​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​បេតិក​ភណ្ឌ​វប្ប​ធម៌​ដ៏​វិសេស​វិសាល​ ដែល​ផ្តុំ​កម្លាំង​សាមគ្គី​ក្នុង​សហ​គម​ន៍ និង​ស្មារតី​សាមគ្គី​ភាព​នៃ​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​ទៀត​ផង​។ រដូវ​ប្រ​ណាំង​ឆ្នាំ​នេះ​ មាន​ទ្រង់​ទ្រាយ​ធំ​ ផុលផុស​ និង​ទាក់​ទាញ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ទូក​-ង ចំ​នួន​ ៨៤ ក្រុម​ ជា​មួយ​នឹង​កី​ឡា​ករ​-កី​ឡា​ការិនី​ជិត​ ៦.៩០០ នាក់​ ដែល​អញ្ជើញ​មក​ពី​ទី​ក្រុង​កឹង​ធើ​ និង​ខេត្ត​កាម៉ាវ​។ ក្នុង​នោះ​ មាន​ក្រុម​ទូក​-ង បុរស​ចំ​នួន​ ៦៧ ក្រុម​ ប្រ​កួត​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.២០០ ម៉ែ​ត្រ​ និង​ក្រុម​ទូក​-ង នា​រី​ចំ​នួន​ ១៧ ក្រុម​ ប្រ​កួត​ប្រ​ណាំង​ចម្ងាយ​ខ្សែ​ទឹក​ ១.០០០ ម៉ែ​ត្រ​។

គណៈ​ចាត់​តាំង​ជូន​ទង់​អនុ​ស្សាវ​រី​យ៍ដល់​បណ្តា​ក្រុម​ទូក​-ង។

ថ្លែង​សុន្ទ​រក​ថា​បើក​ពិ​ធី​ សម​មិត្ត​ ង្វៀន​ធី​ង៉ុក​ឌេប សមា​ជិក​គណៈ​កម្មា​ធិ​ការ​បក្ស​ទី​ក្រុង​ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ​ បាន​បញ្ជាក់​ថា​ ការ​ប្រ​ណាំង​ទូក​-ង ទី​ក្រុង​កឹង​ធើ​ ឆ្នាំ​២០២៦ ដណ្តើ​មពាន​ជ័រ​ប៊ិញមិញ​ គឺ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ និង​កី​ឡា​ដ៏​សំ​ខាន់​ក្នុង​ខ្សែ​សង្វាក់​សកម្ម​ភាព​នៃ​ទិវា​វប្ប​ធម៌​វៀត​ណាម​ និង​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង ឆ្នាំ​២០២៦ ដែល​ជន​រួម​ជាតិ​ខ្មែរ​ ប្រ​ជា​ជន​ទី​ក្រុង​ និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​ទន្ទឹង​រង់​ចាំ​។ ការ​ប្រ​ណាំង​ទូក​-ង មិន​ត្រឹម​តែ​ជា​ទី​លាន​កី​ឡា​ប្រ​ពៃ​ណី​ បង្ក​លក្ខ​ណៈងាយ​ស្រួល​ឱ្យ​ក្រុម​ទូក​បាន​ដោះ​ដូរ​បទ​ពិសោធន៍​ និង​ប្រ​កួត​ប្រ​ណាំង​សមត្ថ​ភាព​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​លក្ខ​ណៈសោភ័ណ​ភាព​វប្ប​ធម៌​ បង្កើន​ចំ​ណង​សាមគ្គី​ភា​ពរ​វាង​បណ្តា​ជន​ជាតិ​ ពង្រីក​កម្លាំង​សហ​គម​ន៍ និង​ផ្សព្វ​ផ្សាយ​រូប​ភាព​របស់​ទី​ក្រុង​កឹង​ធើ​ទៀត​ផង​។ សម​មិត្ត​បាន​កត់​សម្គាល់​និង​ស្ងើច​សរសើរ​ចំ​ពោះ​ការ​ត្រៀម​លក្ខ​ណៈយ៉ាង​ហ្មត់​ចត់​របស់​ភូមិ​ភាគ​ អង្គ​ភាព​ វត្ត​អា​រាម​នា​នា​ ព្រម​ទាំង​ស្មារតី​ហ្វឹក​ហាត់​យ៉ាង​ស្វា​ហាប់​របស់​កី​ឡា​ករ​-កី​ឡា​ការិនី​ទាំង​អស់​។ ទន្ទឹម​នឹង​នោះ​ សម​មិត្ត​ក៏​មាន​បំ​ណង​ឱ្យ​កី​ឡា​ករ​ កី​ឡា​ការិនី​លើក​កម្ពស់​ស្មារតី​សាមគ្គី​ភាព​ ប្រ​កួត​ប្រ​ណាំង​ដោយ​ស្មោះ​ត្រង់​និង​ថ្លៃ​ថ្នូរ​  ព្រម​ទាំង​រំ​ពឹង​ទុក​ថា​ គ្រប់​លំ​ដាប់​ថ្នាក់​ គ្រប់​ផ្នែក​ ភូមិ​ភាគ​ វត្ត​អា​រាម​ និង​ជន​រួម​ជាតិ​ខ្មែរ​ បន្ត​រួម​កម្លាំង​គ្នា​ថែ​រក្សា​ និង​ពង្រីក​តម្លៃ​វប្ប​ធម៌​ប្រ​ពៃ​ណី​ ដើម្បី​ឱ្យ​ពិ​ធី​បុណ្យ​អក​អំ​បុក​ - ប្រ​ណាំង​ទូក​-ង កាន់​តែ​ក្លាយ​ជា​ព្រឹត្តិ​ការណ៍​វប្ប​ធម៌​ និង​កី​ឡា​ដ៏​វិសេស​វិសាល​ ទាក់​ទាញ​បាន​ប្រ​ជា​ជន​និង​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​។

ទិដ្ឋភាព​ក្រុម​ទូក​-ង បុរស​ ប្រ​កួត​ប្រ​ណាំង​យ៉ាង​ស្វិតស្វាញ​។

ចំ​ពោះ​រចនា​សម្ព័ន្ធ​ប្រាក់​រង្វាន់​ឆ្នាំ​នេះ​ សម្រាប់​ខ្លឹម​សារ​ប្រ​ណាំង​ទូក​-ង បុរស​ គណៈ​ចាត់​តាំង​នឹង​ប្រ​គល់​រង្វាន់​ជ័យ​លា​ភី​លេខ​ ១ តម្លៃ​ ២០០ លាន​ដុង​ ជ័យ​លា​ភី​លេខ​ ២ តម្លៃ​ ១៥០ លាន​ដុង​ ជ័យ​លា​ភី​លេខ​ ៣ តម្លៃ​ ១០០ លាន​ដុង​ និង​ជ័យ​លា​ភី​លេខ​ ៤ តម្លៃ​ ៨០ លាន​ដុង​។ ចំ​ណែក​ខ្លឹម​សារ​ប្រ​ណាំង​ទូក​-ង នា​រី​ រង្វាន់​ជ័យ​លា​ភី​លេខ​ ១ តម្លៃ​ ២០០ លាន​ដុង​ ជ័យ​លា​ភី​លេខ​ ២ តម្លៃ​ ១៥០ លាន​ដុង​ ជ័យ​លា​ភី​លេខ​ ៣ តម្លៃ​ ៨០ លាន​ដុង​ និង​ជ័យ​លា​ភី​លេខ​ ៤ តម្លៃ​ ៥០ លាន​ដុង​។

រង្វាន់​ប្រ​ណាំង​ទូក​ ងបាន​ទាក់​ទាញ​ទស្សនិកជន​យ៉ាង​ច្រើន​កុះ​ករ​មក​ទស្សនា​និង​គាំ​ទ្រ​លើក​ទឹក​ចិត្ត​។

បន្ទាប់​ពី​ការ​បើក​ពិ​ធី​ ក្រោម​សំឡេង​ហ៊ោ​កញ្ជ្រៀវ​គាំ​ទ្រ​យ៉ាង​កង​រំ​ពង​ពី​សំ​ណាក់​ទស្សនិកជន​យ៉ាង​កុះ​ករ​នៅ​សង​ខាង​ដង​ព្រែក​ Maspéro បណ្តា​ក្រុម​ទូក​-ង បុរស​ បាន​ឈាន​ចូល​ប្រ​កួត​ប្រ​ណាំង​យ៉ាង​ស្វិតស្វាញ​ក្នុង​វគ្គ​ជម្រុះ​ក្នុង​ពូល​ ដើម្បី​ជ្រើស​រើស​ក្រុម​ឆ្នើម​ចំ​នួន​ ៣២ ក្រុម​ បន្ត​ទៅ​ប្រ​កួត​ក្នុង​ដំ​ណាក់​កាល​ទី​ ២; ទន្ទឹម​នឹង​នេះ​ បណ្តា​ក្រុម​ទូក​-ង នា​រី​ ក៏​បាន​ប្រ​កួត​វគ្គ​ជម្រុះ​ក្នុង​ពូល​ និង​វគ្គ​ ៨ ក្រុម​ ដើម្បី​ជ្រើស​រើស​ក្រុម​ខ្លាំង​បំ​ផុត​ចូល​ប្រ​កួត​នៅ​វគ្គ​ពាក់​កណ្តា​លផ្តា​ច់ព្រ័ត្រ​ និង​វគ្គ​ផ្តា​ច់ព្រ័ត្រ​ ដែល​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា៕

ហុង​ទើ - លី​ធាន​-ថា​ច់ធី​

ចែករំលែកអត្ថបទ