ក្នុងក្របខ័ណ្ឌ Festival អន្តរជាតិប្រភេទទំនិញស្រូវអង្ករវៀតណាម លើកទី ២ - ទីក្រុងកឹងធើ ឆ្នាំ២០២៦ ប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា នៅទីក្រុងកឹងធើ ក្រោមប្រធានបទ "អង្ករបៃតងវៀតណាម - ឈានដល់កម្រិតអន្តរជាតិ" បានបើកកម្មវិធី " ដំណើរស្រូវអង្ករវៀតណាម" នៅសង្កាត់កៃខេ។
អញ្ជើញចូលរួមក្នុងកម្មវិធីនេះ មានលោក ឡេមិញហ្វាង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋសភា។ ផ្នែកខាងទីក្រុងកឹងធើ មានលោក ឌោថាញប៊ិញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ប្រធានគណៈប្រតិភូតំណាងរដ្ឋសភាទីក្រុងកឹងធើ; លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោក ឡេកុងលី សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ ផ្នែក និងភូមិភាគនានារបស់ទីក្រុង។

សមមិត្តថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំ រួមជាមួយអ្នកតំណាងចូលរួមបើកកម្មវិធី "ដំណើរស្រូវអង្ករវៀតណាម"។
សំណង់ "ដំណើរស្រូវអង្ករវៀតណាម" ក្រោមប្រធានបទពីអតីតកាលរហូតដល់អនាគត មានប្រវែងជិត ៣០០ ម៉ែត្រ បានរៀបចំតាមបណ្តោយផ្លូវត្រឹងវុាំងខែវ គឺផ្លូវចូលចាប់ពីខ្លោងទ្វារធំរហូតដល់ឧទ្យានទន្លេហូវ ចំណុះសង្កាត់កៃខេ ទីក្រុងកឹងធើ។
សំណង់នេះគឺជាកន្លែងសម្តែងបង្ហាញឡើងវិញនូវដំណើររបស់គ្រាប់អង្ករវៀតណាម បានបែងចែកជា ៤ ដំណាក់កាល រួមមាន៖ ដំណាក់កាលដើមដំបូង សេដ្ឋកិច្ចកសិកម្មខ្នាតតូច ឧស្សាហូបនីយកម្ម និងកសិកម្ម ៤.០ គួបផ្សំនឹងទិដ្ឋភាពតូចៗចំនួន ១២ បានរួមបញ្ចូលគ្នា ដែលជាសារដ៏មានអត្ថន័យ។
តំបន់តាំងពិព័រណ៍ផើងស្រូវជិត ២៥.០០០ ផើង ដើម្បីតាំងបង្ហាញតាមដំណាក់កាលនីមួយៗ បង្កើតជាបរិយាកាសពិតប្រាកដនិងរស់រវើក ទាក់ទាញចំណាប់អារម្មណ៍ និងចំណង់ចំណូលចិត្តរបស់ប្រជាជននៅភូមិភាគ និងភ្ញៀវទេសចរណ៍ជិតឆ្ងាយ។

សមមិត្តថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំកាត់ខ្សែបូបើកកម្មវិធី "ដំណើរស្រូវអង្ករវៀតណាម" នៅ Festival អន្តរជាតិប្រភេទទំនិញស្រូវអង្ករវៀតណាម លើកទី២ - កឹងធើ ២០២៦។


សមមិត្តថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំ និងអ្នកតំណាងទស្សនាមណ្ឌលតាំងពិព័រណ៍ផ្លូវស្រូវអង្ករវៀតណាមនៅ Festival អន្តរជាតិប្រភេទទំនិញស្រូវអង្ករវៀតណាម លើកទី២ - កឹងធើ ២០២៦។

សមមិត្តថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំ រួមជាមួយអ្នកតំណាងស្វែងយល់គ្រឿងម៉ាស៊ីនបម្រើការផលិតកសិកម្ម បានដាក់តាំងនៅ "ផ្លូវស្រូវអង្ករវៀតណាម"។

លោក ឡេមិញហ្វាង អតីតសមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អតីតអនុប្រធានរដ្ឋសភា (ឈរទី៤ ពីខាងស្តាំ); លោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ (ឈរទី៥ ពីខាងឆ្វេង) រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក និងភូមិភាគនានារបស់ទីក្រុង និងអ្នកតំណាងថតរូបអនុស្សាវរីយ៍នៅទិដ្ឋភាពតូច "ឆន្ទៈតំបន់ដីនាគប្រាំបួន" លើ "ដំណើរស្រូវអង្ករវៀតណាម"។

ប្រជាជនមកទស្សនា និងថតរូបនៅ "ដំណើរស្រូវអង្ករវៀតណាម" ក្នុងថ្ងៃបើកកម្មវិធី។
ខាញ់ទ្រុង - វិមាន